វិស័យការបរទេស

អាម៉េរិក សន្យាផ្ដល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា និងថៃ តែថៃ បំប៉ោងតួលេខថា អាម៉េរិក ជួយខ្លួនម្នាក់ឯងដល់ទៅ១០០លានដុល្លារ


សហរដ្ឋអាម៉េរិក តាមរយៈឧការី នៃរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ម៉ៃឃើល ឌឹសំប្រេ (Michael DeSombre) បានសន្យាផ្ដល់ជំនួយដល់ភាគីកម្ពុជា និងភាគីថៃ សរុបជាទឹកប្រាក់៤៥លានដុល្លារ សម្រាប់ការធានារស្ថិរភាពនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ហើយក្រសួងការបរទេសអាម៉េរិក ក៏បានបញ្ជាក់ដូចគ្នានេះដែរ។ ទោះជាយ៉ាងណា ភាគីថៃ បែរជាបំប៉ោងតួលេខជាឯកតោភាគីថា សហរដ្ឋអាម៉េរិក បានជួយខ្លួនម្នាក់ឯងដល់ទៅ ១០០លានដុល្លារ សម្រាប់វិស័យយោធាដែលបង
វិស័យការបរទេស
ដោយ

សហរដ្ឋអាម៉េរិក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលត់ភ្លើងសង្គ្រាមថៃ ឈ្លានពានកម្ពុជា ដល់ទៅ២លើកនៅក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានសន្យាផ្តល់កញ្ចប់ជំនួយដល់ប្រទេសទាំងពីរសរុបចំនួន៤៥លានដុល្លារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ម៉ៃឃើល ឌឹសំប្រេ (Michael DeSombre) បានប្រកាសបែបនេះក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅរដ្ឋធានីបាងកក ប្រទេសថៃ ជាកន្លែងដែលលោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់ថៃ ដើម្បីពិភាក្សាអំពីការអនុវត្តបទឈប់បាញ់ដែលម្ពុជា-ថៃ សម្រេចបានកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលត្រូវបានគេស្គាល់ផងដែរថា ជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។

លោក ម៉ៃឃើល ឌឹសំប្រេ (Michael DeSombre) បានថ្លែងថា ការស្តារសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ បើកឱកាសថ្មីសម្រាប់សហរដ្ឋអាម៉េរិក ក្នុងការពង្រឹងការងាររបស់ខ្លួនជាមួយប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងជំរុញផលប្រយោជន៍រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យកាន់តែមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនជាលំដាប់។

លោក ម៉ៃឃើល មានប្រសាសន៍ថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយថវិកាចំនួន១៥លានដុល្លារ សម្រាប់ការរក្សាស្ថិរភាពព្រំដែនដើម្បីជួយសហគមន៍ឱ្យងើបឡើងវិញ និងគាំទ្រដល់ជនភៀសសឹក រីឯ១០លានដុល្លារសម្រាប់ប្រតិបត្តិការដោះមីន និងបោសសម្អាតមីនមិនទាន់ផ្ទុះ ហើយ២០លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមដែលនឹងជួយប្រទេសទាំងពីរប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀនក្នុងចំណោមកម្មវិធីជាច្រើនទៀត។

ទោះជាយ៉ាងណា ភាគីថៃ បែរជាបំប៉ោងតួលេខជាឯកតោភាគីថា សហរដ្ឋអាម៉េរិក បានជួយខ្លួនម្នាក់ឯងរហូតដល់ទៅ១០០លានដុល្លារ សម្រាប់វិស័យយោធាដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកអំពីបញ្ហានេះ។ នេះបើយោងតាមប្រភពសារព័ត៌មានថៃ។

ទន្ទឹមនេះ លោក ម៉ៃឃើល បានលើកឡើងថា ព័ត៌មានលម្អិត ស្ដីពីកញ្ចប់ជំនួយនៅតែស្ថិតក្រោមការពិភាក្សានៅឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកការលើកលែងទិដ្ឋាការចំពោះជនជាតិចិន និងការចាប់ខ្លួនលោក ចេន ហ្ស៊ី ជាអំណោយដ៏ធំសម្រាប់វិស័យទេសចរណ៍

រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានសុទិដ្ឋិនិយមខ្ពស់ថា វិស័យទេសចរណ៍កម្ពុជានឹងមានកំណើនវិជ្ជមានបន្ថែមទៀតនៅឆ្នាំ២០២៦នេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជាបាន…

តើជម្លោះព្រំដែន កម្ពុជា-ថៃ អាចត្រូវបានដោះស្រាយដោយសន្តិវិធីទេ បើគណបក្សប្រជាជនថៃ ឈ្នះឆ្នោត?

លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗបានបង្ហាញថា ពលរដ្ឋថៃ ភាគច្រើនគាំទ្រគណបក្សប្រជាជនថៃ ដែលមានរហូតដល់៤៥% បន្ទាប់មកគណបក្សភឿថៃ ដោយទទួលបានការគាំទ្រប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ