កូវីដ១៩ នៅ​កម្ពុជា

ទាហាន​មួកខៀវ​ខ្មែរ​ម្នាក់បានស្លាប់​ដោយសារ​កូវីដ១៩ ខណៈ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី


អង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០២០នេះ បាន​ប្រកាស​អំពី​មរណភាព​របស់​ទាហាន​រក្សា​សន្តិភាព​​ ២រូប ដោយសារជំងឺវីរុស​កូវីដ១៩ ដោយ​ក្នុង​នោះ​មាន​ទាហាន​ម្នាក់​មក​ពី​ប្រទេស​កម្ពុជា ផង​ដែរ ។
លោកឧត្តមសេនីយ៍ទោ ស សាវី បានស្លាប់​នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០ ដោយសារជំងឺ​កូវីដ១៩ ខណៈ​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី។ យោងតាម​ទំព័រហ្វេសប៊ុក UNDP។
ដោយ

លោកអគ្គលេខាធិការ​ អ.ស.ប Antonio Guterres បាន​ប្រកាស​នៅថ្ងៃសុក្រ​ ទី២៩ ឧសភា ថា ទាហាន​មួក​ខៀវ ឬ​កងកម្លាំង​រក្សា​សន្តិភាព​ទាំង ២នាក់ ដែលបាន​ស្លាប់​នោះ គឺ​ស្លាប់នៅថ្ងៃព្រហស្បត៍ម្នាក់ និង​នៅថ្ងៃសុក្រ ម្នាក់ ដោយ​ម្នាក់​មកពី​ប្រទេស​កម្ពុជា និង​ម្នាក់ទៀត​ មក​ពី​ប្រទេស​ អ៊ែល សាលវ៉ាឌ័រ។ ទាហាន​មួក​ខៀវទាំងពីររូបនេះ បាន​និងកំពុង​បំពេញ​ការងារ​រក្សា​សន្តិភាព នៅក្នុង​ប្រទេស​ម៉ាលី នៅពេលដែលពួកគាត់បានឆ្លង​ជំងឺកូវីដ១៩ និង​បាន​ស្លាប់បាត់បង់ជីវិត។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារសព​របស់​ទាហាន​មួក​ខៀវកម្ពុជា ដែលបានស្លាប់នៅ​សាធារណរដ្ឋម៉ាលី ដោយសារជំងឺ​កូវីដ១៩។ 

បើ​តាម​ហ្វេសប៊ុក​​ UNDP យោធិន​កម្ពុជា​រូប​នោះ ឈ្មោះ ស សាវី ឋានៈ​ឧត្ដមសេនីយ៍​ទោ បាន​ស្លាប់​នៅ​វេលា​ម៉ោង ៤ និង ៤៣នាទី ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ប្រទេសម៉ាលី។

នៅឯ​កម្ពុជា​វិញ ក្រសួងសុខាភិបាល​កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២០នេះ បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​ថ្មី វីរុសកូវីដ១៩ មួយករណីទៀត ដែលនាំ​ឲ្យ​ករណី​ឆ្លង​សរុបឡើងដល់ ១២៥នាក់​ហើយ ក្នុងនោះព្យាបាលជា​សះស្បើយបាន ១២៣នាក់ និង​នៅ​សល់​កំពុងទទួល​ការព្យាបាលចំនួន ០២នាក់៕




អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ-១៩ថ្មី០១ករណីទៀតហើយ ខណៈដែលករណីជាសះស្បើយក៏មាន០១ករណីដែរ

ព័ត៌មាន
នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ០១ករណីទៀតហើយ ហើយក៏មានករណីជាសះស្បើយមួយក…

ជប៉ុន​ពិចារណា​លើកការរឹតត្បិតចំពោះ​អ្នកដំណើរ​មកពី​ថៃ វៀតណាម អូស្ត្រាលី និង​ញូវហ្ស៊ីលែន ក្នុងពេលឆាប់ៗ​ខាងមុខ

ព័ត៌មាន
ប្រទេសជប៉ុន​កំពុងពិចារណាលើកលែង​ការរឹតត្បិត​ចូល​ទៅលើ​អ្នកធ្វើដំណើរមកពី​ប្រទេស​ថៃ វៀតណាម អូស្ត្រាលី និង​ញូវហ្ស៊ីលែន ដោយសារសង្កេតឃើញថា ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ