កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៦

អាម៉េរិក កំណត់អត្រាពន្ធថ្មីលើប្រទេសចំនួន៦៩ ពី១០% ដល់៤១% ខណៈកម្ពុជា ជាប់ពន្ធ១៩%


សហរដ្ឋអាម៉េរិក បានប្រកាសបញ្ជីឈ្មោះប្រទេសទាំង៦៩ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយប្រទេសទាំងនោះបានរងគំនាបពន្ធពីអាម៉េរិក ចន្លោះពី១០% រហូតដល់៤១%។ ជាមួយគ្នានេះ ប្រទេសកម្ពុជា ដែលបានរងពន្ធ៤៩%រួចហើយបញ្ចុះមកនៅត្រឹម៣៦% ទទួលបានការបញ្ចុះពន្ធបន្ថែមទៀតមកនៅត្រឹម១៩% សម្រាប់ការនាំចេញទំនិញទៅទីផ្សារសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៦
ដោយ

បើយោងតាមរបាយការណ៍របស់សេតវិមាន ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ មកទល់ពេលនេះមានប្រទេសចំនួន៦៩ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយប្រទេសទាំងនេះរងសម្ពាធពន្ធចន្លោះពី១០%ទៅ៤១% ខណៈប្រទេសដែលមិនទាន់មានកិច្ចព្រមព្រៀង ត្រូវរងគំនាបពន្ធក្នុងអត្រាដែលអាម៉េរិកបានប្រកាសកាលពីថ្ងៃទី២ ខែមេសា កន្លងទៅ។

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៃការកំណត់ពន្ធបដិការថ្មីនេះរួចហើយ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី៧ ខែសីហា ខាងមុខនេះ។ ជាមួយគ្នានេះកម្ពុជាស្ថិតក្នុងចំណោមប្រទេស៥ផ្សេងទៀតដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប៉ាគីស្ថានដែលរងអត្រាពន្ធគយ១៩%ដូចគ្នា។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានផ្សេងដូចជាវៀតណាមរងពន្ធ២០% ប្រ៊ុយណេ២៥% ខណៈឡាវ និងមីយ៉ាន់ម៉ារងសម្ពាធពន្ធ៤០%ដូចគ្នា។

លោក ត្រាំ បានចាត់ទុកការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបណ្តាប្រទេសខាងលើបានបង្ហាញពីភាពស្មោះត្រង់របស់បណ្តាប្រទេសទាំងនោះក្នុងការចូលរួមដោះស្រាយរបាំងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បញ្ហាសេដ្ឋកិច្ច និងសន្តិសុខ។ ជាមួយគ្នានេះ លោក ត្រាំ ព្រមានចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងដៃគូពាណិជ្ជកម្ម ដែលមិនស្មោះត្រង់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រាក់ដុល្លារហក់ឡើងថ្លៃជាលើកដំបូងក្នុងឆ្នាំ២០២៥ ក្រោយធនាគារកណ្ដាលអាម៉េរិក សម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែល

ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណអន្តរជាតិបម្រុងដ៏ធំបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃប្រចាំខែ ជាលើកដំបូងមិនធ្លាប់មានក្នុងឆ្នាំ២០២៥ នេះ…

ក្រោមជំហរជាធ្លុងមួយជាមួយប្រជាជនកម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុក

ភ្នំពេញ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន S…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ