Advertisement
ករណី​បុគ្គលិក​វត្ថុ​អាស៊ី​សេរី

ជាប់រវល់សិក្ខាសាលា, ចៅក្រមពន្យារពេលប្រកាសសាលក្រម ករណីវិទ្យុអាស៊ីសេរី


ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ថា ចៅក្រមជំនុំជំរះករណីអតីតអ្នកសារព័ត៌មានអាស៊ីសេរី បានជាប់រវល់ចូលរួមសិក្ខាសាលារយៈពេល ២ថ្ងៃ អញ្ចឹងហើយមិនអាចមកប្រកាសសាលក្រមបាននោះទេ ហើយបានលើកទៅថ្ងៃក្រោយវិញ។
លោក យៀង សុធារិន (រូបខាង​ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ អាស៊ីសេរី។
ដោយ
Advertisement

អ្នកសារព័ត៏មាន​ពីរនាក់​ គឺលោក​យាង សុធារិន ​និងលោកអ៊ួន ឈិន ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកាឆ្នាំ ២០១៧ ហើយត្រូវ​បានកាត់ទោស​នៅថ្ងៃទី ២៦ ខែកក្កដា​ និងនៅថ្ងៃទី​៩ ខែសីហា ​ពីបទប្រមូល​ព័ត៌មាន​ខុសច្បាប់​សម្រាប់​ប្រភព​បរទេសនិងផលិត​រូបភាព​អាសអាភាស។

ក្រឡាបញ្ជី គឺលោកវុន សុជាតិ បានប្រាប់អ្នក​ចូលរួមស្តាប់​ការប្រកាស​សាលក្រម​ដូច្នេះថា «លោកចៅក្រម​ត្រូវបាន​​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឲ្យ​ចូលរួមសិក្ខា​សាលា​២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃ៣០ ​ដូច្នេះហើយ មិនអាច​មកប្រកាស​​សាលក្រមបាន។ ចៅក្រម​នឹងជូនដំណឹង​នៅពេល​ក្រោយ​ពីកាល​បរិច្ឆេទ​ប្រកាស។» 

លោកមេធាវីការពារ​និងជនជាប់ចោទទាំងពីរ​ មានការមិន​សប្បាយចិត្ត​នឹងការសម្រេច​លើកពេល​របស់តុលាការ​នេះ ​ហើយពួកគាត់​ចង់បាន​និតិវិធី​ដែលលឿន​ជាងនេះ។

លោកអ៊ួន ឈិន បាននិយាយ​ដូច្នេះថា «វាដូចជាខាត​ពេលវេលា​ដល់អ្នក​ទាំងអស់គ្នា។ យើងចង់​ដឹងការ​សម្រេច​ដើម្បីគូរ​វាស់បន្ត​ទៀតថា យើងអាច​ទៅណាមក​ណាទៀត។»

លោកអ៊ួន ឈិនបានបន្តថា លោកមានគម្រោង​ វីដេអូ​នៅទីក្រុងបាងកក ដែលត្រូវ​ទៅ ក៏ប៉ុន្តែមិនអាច​ទៅបាន​នៅពេលនេះ​ ដោយសារមិនទាន់​ចប់រឿងក្តី​តុលាការ​នៅឡើយ។ លោកបាន​អះអាងថា បើសិនចៅ​ក្រមប្រកាស​ ប្រហែល​ជាប្រើរយ:ពេលតែ ១៥នាទី​ប៉ុណ្នោះ។

លោកអ៊ួន ឈិន បាននិយាយ​ដូច្នេះថា «ធម្មតាយើងចង់​ដឹងលទ្ធផល​ដើម្បីធ្វើ​គម្រោង​ជីវិត​របស់យើង​បន្តទៀត។»

នៅមុនពេល​ប្រកាស  លោកយាង សុធារិន ​ហាក់មាន​អារម្មណ៏​ត្រៀមខ្លួន​រួចជាស្រេច​ ជាមួយទឹក​មុខញញឹម ​ដោយកាន់ដៃកូនទាំងពីរ​ អមដោយ​ប្រពន្ធ​ នៅខាង​តុលាការ។ លោកក៏ស្នើ​សុំ​ឲ្យ​អ្នកកាសែត​ជួយថតរូប​ឲ្យ​ក្រុមគ្រួសារ​គាត់នៅមុខ​តុលាការ​ផងដែរ។ ក៏ប៉ុន្តែបន្ទាប់ពី​លឺការលើក​ពេល លោកយាង សុធារិន​ក៏បានអះអាងថា នេះជាការខាតពេល​វេលាផងដែរ ជាពិសេស​កូនៗរបស់គាត់​គឺត្រូវខាតអត់​បានទៅរៀន​មួយព្រឹក​ផងដែរ។  

លោក Rohit Mahajan ​អ្នកនាំពាក្យ​វិទ្យុអាស៊ីសេរី បាននិយាយថា​ខ្លួនរង់ចាំ​មើល​បន្តទៀត។

លោក Rohit Mahajan បាននិយាយ​ដូច្នេះថា «យើងគ្រាន់តែត្រូវរង់ចាំ​មើលថា​តើមានអ្វីកើត​ឡើងបន្ទាប់​ទៀត។ យើងគ្រាន់តែ​សង្ឃឹមថា ភាពទុក្ខវេទនា​ដ៏យូររបស់ពួក​គេនឹងត្រូវ​បញ្ចប់ឆាប់ៗនេះ។»

លោកហ៊ុយ វណ្ណ: រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងជាប្រធាន​សហភាពសហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ស.ស.ស.ក) បានសំណូមពរឲ្យ​តុលាការ​ពិចារណា​ធ្វើស្ថាន​សម្រាល​ដល់​លោកយាង សុធារិន និងលោកអ៊ួន ឈិន។

លោកហ៊ុយ វណ្ណ: បាននិយាយ​ថា ​«ខ្ញុំក្នុង​នាម ស.ស.ស.ក គឺមិនជ្រៀតជ្រែក​សមត្ថកិច្ច​របស់តុលាការ​ទេ ប៉ុន្តែយើងសូម​សំណូមពរ​ដល់តុលាការ ឲ្យពិចារណា​ដាក់ស្ថាន​សម្រាល​ដល់គេទាំង​២នាក់ ដើម្បីអាចមាន​សេរីភាព​រស់នៅជា​ពលរដ្ឋល្អ ​ជួបជុំគ្រួសារ និងធ្វើការងារ​ឡើងវិញ។ ការស្នើសុំឲ្យ​តុលាការពិចារណា​ធ្វើ​ស្ថានសម្រា​លនេះ ដោយយោងថា ព្យសនកម្ម ដែលបង្ករ​ដោយបទល្មើស​តាមរយៈ​អង្គហេតុ គឺមិនធំទេ»៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍ ហុងកុង ជួបបញ្ហាកាន់យ៉ាប់យឺន ដោយសារតែកុបកម្ម

ព័ត៌មាន
ភាពវឹកវរនៅក្នុងទីក្រុងហុងកុង បាននិងកំពុងជះឥទ្ធិពលដល់វិស័យទេសចរណ៍ហុងកុងកាន់តែខ្លាំង ខណៈដែលមានការធ្វើដំណើរជាច្រើនត្រូវបានលុបចោល។ អ្ន...

នាយកសាលាអន្តរជាតិផ្លេនីត៖ កំណើនសាលាអន្តរជាតិនាំឲ្យមានការប្រកួតប្រជែងមែន តែល្អសម្រាប់វិស័យអប់រំកម្ពុជា

ព័ត៌មាន
ខណៈដែលសាលារៀនរបស់រដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាអនុវត្តកកម្មវិធីសិក្សារបស់ជាតិ តាមការកំណត់ដោយក្រសួងអប់រំយុវជន និងកីឡានោះ គ្រឹះស្ថានអ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ