សង្គ្រាមនៅហ្កាហ្សា

លោក ត្រាំ ប្រកាសក្តែងៗថា សង្គ្រាមនៅហ្កាហ្សាបានបញ្ចប់ហើយ ខណៈចំណាត់ខ្មាំងទាំងអស់នឹងត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានក្តែងៗនៅចុងសប្តាហ៍មុនថា សង្គ្រាមរងវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា បានបញ្ចប់ហើយ ខណៈ លោក កំពុងធ្វើដំណើរទៅតំបន់មជ្ឈិមបូព៌ា ដើម្បីរៀបចំជំនួបកំពូលសន្តិភាពមួយសម្រាប់តំបន់នេះ។ ជាមួយគ្នានេះលោក ត្រាំ បានសង្កត់ធ្ងន់ថា ក្រុមហាម៉ាស់កំពុងត្រៀមដោះលែងចំណាប់ខ្មាំង ដែលនៅមានជីវិតទាំងអស់ បន្ទាប់ពីជាប់ឃុំអស់រយៈពេល២ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
សង្គ្រាមនៅហ្កាហ្សា
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានដែលរួមដំណើរជាមួយលោក ដោយទំនុកចិត្តថា សង្រ្គាមនៅតំបន់ហ្កាហ្សាបាន បញ្ចប់នៅពេលលោកបានចេញដំណើរពីទីក្រុងវ៉ាស៊ីនតោន ទៅតំបន់មជ្ឈិមបូព៌ា សម្រាប់ដំណើរពិសេសមួយ ហើយថា ក្រុមហាម៉ាស ក៏គ្រោងនឹងដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញផងដែរ។

បើតាមការអះអាងរបស់លោក ត្រាំ កាលណាក្រុមហាម៉ាសបានប្រគល់ចំណាប់ខ្មាំងចំនួន៤៧នាក់ទាំងនៅរស់ និងស្លាប់ហើយ ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្ដើមដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល២ពាន់នាក់ជាថ្នូរនឹងការដោះលែងនោះ។ ប៉ុន្តែក្រុមអ្នកចរចានៅមិនទាន់ចុះសម្រុងគ្នានៅឡើយទេ ជុំវិញការរៀបចំចុងក្រោយមួយចំនួនដោយមានប្រភពពីររបស់ក្រុមហាម៉ាសបានប្រាប់ទីភ្នាក់ងារ AFP ថា ក្រុមនេះទទូចសុំឱ្យអ៊ីស្រាអែល បញ្ចូលមេដឹកនាំជាន់ខ្ពស់ប៉ាឡេស្ទីនចំនួន៧នាក់ទៅក្នុងបញ្ជីអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានដោះលែងនោះ។

លោក ត្រាំ ត្រូវបានរំពឹងថា នឹងទៅដល់អ៊ីស្រាអែល នៅក្រោយការដោះលែងចំណាប់ខ្មាំង ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងសភារបស់អ៊ីស្រាអែល មុនធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមមេដឹកនាំពិភពលោក ដើម្បីគាំទ្រផែនការរបស់លោកក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សារយៈពេលពីរឆ្នាំមកនេះ និងលើកកម្ពស់សន្តិភាពនៅតំបន់មជ្ឈិមបូព៌ា៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីគ្រោងប្រែក្លាយកោះបាលី ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំនៅក្នុងតំបន់

ឥណ្ឌូនេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអគ្នេយ៍ គ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅតំបន់ទេសចរណ៍កោះបាលី ស្របពេលដែលប្រទេសនេះកំពុងស្វែងរក…

Metfone STARS រដូវកាលទី 2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រដែលមានអ្នកចូលមើល 577 លានដង ដោយកំណត់ឡើងវិញនូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល

ការប្រកួតប្រជែងទេពកោសល្យឌីជីថល Metfone STARS រដូវកាលទី 2 ថ្មីៗនេះបានបញ្ចប់ជាមួយនឹងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ ដែលកំណត់ព្រឹត្តិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ