ការផ្លាស់ប្ដូរផ្នត់គំនិតសង្គមជួយស្រ្តីពង្រីកអាជីវកម្មបានល្អជាងមុន

អ្នកជំនាញអះអាងថា ការផ្លាស់ប្ដូរផ្នត់គំនិតក្នុងសង្គម បានជួយជំរុញឲ្យស្រ្តីមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្ម


ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានអះអាងថា ការទទួលសេរីភាពគ្រប់គ្រាន់ពីសង្គម បានធ្វើឱ្យស្រ្តីដែលកំពុងប្រកបអាជីវកម្មប្រែក្លាយសមត្ថភាព ដោយបង្កើនចំណេះដឹង ហើយឈានដល់ការពង្រឹង និងពង្រីកមុខរបរល្អប្រសើរ នាពេលបច្ចុប្បន្ន ប៉ុន្ដែ ដើម្បីជំរុញលើកទឹកចិត្តបន្ថែមទៀតសម្រាប់សហគ្រិនស្ត្រី វាក៏ចាំបាច់មានការចួលរួមយ៉ាងសំខាន់ពីក្រុមបុរស ដែលស្ថិតក្នុងចង្កោមគ្រួសារ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ការផ្លាស់ប្ដូរផ្នត់គំនិតសង្គមជួយស្រ្តីពង្រីកអាជីវកម្មបានល្អជាងមុន

ការផ្លាស់ប្ដូរផ្នត់គំនិតរបស់សង្គមបានប្រែក្លាយស្រ្តីដែលជាម្ចាស់អាជីវកម្ម ឱ្យទទួលបានឱកាសកាន់តែច្រើនក្នុងការជួបទំនាក់ទំនងជាមួយមជ្ឈដ្ឋាននានា ដើម្បីពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្ម ស្របតាមគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាមានសហគ្រិនជាស្រ្តីរហូតដល់៦០% ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតនំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានអះអាងថា នាពេលកន្លងមកម្ចាស់អាជីវកម្មជាស្រ្តី តែងជួបបញ្ហាខ្លះដោយសារទំនៀមទម្លាប់ប្រពៃណី ជាហេតុធ្វើឱ្យពួកគាត់ពុំអាចចេញទៅជួបពិភាក្សាការងារជាមួយដៃគូអាជីវកម្មជាបុរសតែពីរនាក់តទល់បានឡើយ ប៉ុន្តែក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមបុរសដែលស្ថិតក្នុងចង្កោមគ្រួសារ តែងលើកទឹកចិត្តព្រមទាំងជួយជំរុញដល់ស្រ្តីឱ្យមានការចូលរួមជាមួយសង្គមកាន់តែច្រើន ក៏ដូចជាការបង្កើតសមាគមស្រ្តីកម្ពុជា ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្មជាដើម។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតនំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជំរុញដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវចាប់ផ្ដើមរៀនបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្មនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដ្បិតបច្ចេកវិទ្យាសម័យថ្មីបានជួយដល់ការប្រគួតប្រជែងយ៉ាងទូលំទូលាយនៅលើទីផ្សារ។

គួរកត់សម្គាល់ដែរថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងបង្កើតគោលនយោបាយ និងកម្មវិធីដើម្បីគាំទ្រ អភិវឌ្ឍ សហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងគោលបំណង លើកទឹកចិត្តក្នុងការចុះបញ្ជីផ្លូវការបង្កើតការងារនិងកំណើនប្រកបដោយចីរភាព។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា វិស័យ SME និងបានចូលរួមបង់ពន្ធជូនរដ្ឋ មានប្រហែល ១៥% នៃចំណូលពន្ធដារ និងមានចំណែកក្នុងការនាំចេញប្រហែល ១០%៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីបំបែកំណត់ត្រាថ្មីជាមួយទឹកប្រាក់នាំចេញជាង២ពាន់លានដុល្លារ កើនជិត១០០%

ព័ត៌មាន
នៅរយៈពេល ៨ខែឆ្នាំនេះ ការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី បានបំបែកនូវកំណត់ត្រាថ្មីទៀត ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់លា…

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យមានរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើម នៅប្រទេសកូរ៉េមុនគេ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ទោះបីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាត្រូវមានកាតព្វកិច្ចគាំពារ និងផ្តល់សេវាផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ