គណបក្សសាធារណរដ្ឋជំរុញឲ្យពិនិត្យសន្តិសុខឡើងវិញលើក្រុមហ៊ុនផលិតពាក់ព័ន្ធនឹងចិន

សមាជិកសភាអាមេរិកជំរុញឲ្យពិនិត្យសន្តិសុខឡើងវិញលើក្រុមហ៊ុនផលិតអាគុយពាក់ព័ន្ធនឹងចិន


សមាជិកសភាមួយចំនួននៃគណបក្សសាធារណរដ្ឋបានជំរុញឱ្យក្រសួងហិរញ្ញវត្ថុអាមេរិកពិនិត្យមើលសុវត្ថិភាពឡើងវិញទៅលើកម្មសិទ្ធិ ដែលមានទំនាក់ទំនងនឹងក្រុមហ៊ុន ហ្គោសិន អ៊ីន (Gotion Inc) របស់ប្រទេសចិនដែលគ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅរដ្ឋមីឈីហ្គេន និងរដ្ឋអ៊ីលីណយនៅសហរដ្ឋអាមេរិក ដោយលោកអះអាងថា ការគ្រប់គ្រងរបស់ក្រុមហ៊ុននេះស្ថិតនៅក្រោមការដឹកនាំរបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
គណបក្សសាធារណរដ្ឋជំរុញឲ្យពិនិត្យសន្តិសុខឡើងវិញលើក្រុមហ៊ុនផលិតពាក់ព័ន្ធនឹងចិន
ដោយ

អភិបាលរដ្ឋមីឈីហ្គេន និងរដ្ឋអ៊ីលីណយបានប្រកាសផែនការមួយចំនួនសម្រាប់ក្រុមហ៊ុន ហ្គោសិន ដើម្បីបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងរដ្ឋទាំង២នេះ ដែលគេបានរំពឹងថា នឹងអាចបង្កើតការងារបានរាប់ពាន់នាក់នៅតាមរោងចក្រទាំងនេះ។
ប៉ុន្តែថ្មីៗនេះសមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងតំណាងរាស្ដ្រមកពីរដ្ឋទាំង២បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី ជេណេត យេឡិន ដោយជំរុញឱ្យគណៈកម្មាធិការវិនិយោគបរទេសនៅអាមេរិក(CFIUS)ពិនិត្យឡើងវិញនូវទំនាក់ទំនងនៃក្រុមហ៊ុន ហ្គោសិន ជាមួយនឹងបក្សកុម្មុយនិស្តចិន។
នេះគឺជាការជំរុញចុងក្រោយបំផុតរបស់គណបក្សសាធារណរដ្ឋដើម្បីចោទសួរក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដែលមានទំនាក់ទំនឹងប្រទេសចិនដែលកំពុងព្យាយាមបង្កើតហាងនានានៅសហរដ្ឋអាមេរិកដែលអាចមានលទ្ធភាពទទួលបានមូលនិធិសម្រាប់អ្នកបង់ពន្ធផងដែរ។

សមាជិកសភានេះបាននិយាយថា សូម្បីតែក្រុមហ៊ុន វ៉ូស្វេហ្គេន អេជី (Volkswagen AG) របស់អាល្លឺម៉ង់ដែលមានភាគហ៊ុនច្រើនជាងគេប្រហែល៣០% ក្នុងក្រុមហ៊ុនមេ Gotion High-Tech របស់ក្រុមហ៊ុន ហ្គោសិន ក៏ដោយ ក៏ចិននៅតែអាចរក្សាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តាមរយៈម្ចាស់ភាគហ៊ុនបុគ្គលជាច្រើនដោយក្នុងនោះ ក៏មានស្ថាបនិកក្រុមហ៊ុន Gotion High-Tech គឺលោក លី ហ្សិន (Li Zhen) និងកូនប្រុសរបស់លោកផងដែរ ដែលសមាជិកសភាអាមេរិកនេះនិយាយថា គឺជាសមាជិកបក្សកុម្មុយនិស្តចិន។
ដូច្នេះហើយសមាជិកសភាទាំងនេះបាននិយាយថា ក្រសួងហិរញ្ញវត្ថុគួរតែធ្វើការពិនិត្យមើលឡើងវិញពីគម្រោងទាំងនេះ ហើយប្រសិនបើចាំបាច់គឺលុបចោលគម្រោងវិនិយោគរបស់ក្រុមហ៊ុន Gotion High-Tech តែម្ដង ជាពិសេសចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានកំណត់យានយន្តអគ្គិសនី និងអាគុយថា ជាផ្នែកដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
សម្រាប់សមាជិកសភានេះ វាគ្មានប្រយោជន៍អ្វីដែលអាមេរិកត្រូវបណ្ដោយឱ្យបក្សកុម្មុយនិស្តចិនអាចគ្រប់គ្រងរោងចក្រ ដែលអាចផលិតអាគុយបានប្រមាណរាប់ពាន់គ្រឿងនោះទេ ហើយក៏គ្មានប្រយោជន៍អី ដែលត្រូវឱ្យចិនទទួលបានប្រាក់រាប់រយលានដុល្លារក្នុងការឧបត្ថម្ភធនតាមរយៈមូលនិធិសម្រាប់អ្នកជាប់ពន្ធនោះដែរ។
ប្រទេសចិនបានកែប្រែគោលនយោបាយរបស់ខ្លួនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបង្កើនឥទ្ធិពលរបស់បក្សកុម្មុយនិស្តនៅតាមក្រុមហ៊ុនចិនតាមរយៈច្បាប់មួយ ដែលតម្រូវឱ្យមានអង្គភាពគណបក្សមួយនៅក្នុងក្រុមហ៊ុនទាំងនោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ថៃនិងវៀតណាមកំពុងសម្រុកដាក់ចេញគោលនយោបាយលើកលែងទិដ្ឋការ ដើម្បីទាក់ទាញទេសចរបរទេស ជាពិសេសចិន

ព័ត៌មាន
ប្រទេសថៃនិងវៀតណាមកំពុងតែកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសចិនតែម្តង។ លោក ស្រ៊ីថា ថាវេស៊ីន នាយ…

រដ្ឋាភិបាលអាមេរិកព្រមានប្រជាជនខ្លួនកុំឱ្យធ្វើដំណើរទៅប្រទេសចំនួន២០ ពិសេសប្រទេសអ៊ីរ៉ង់

ព័ត៌មាន
សហរដ្ឋអាមរិក និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានឈានដល់កិច្ចព្រមព្រៀងការទូតចុងក្រោយមួយ ដោយព្រមដោះលែងអ្នកទោសអាមេរិកប្រាំនាក់។ អ្នកទោសសញ្ជាតិអាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ