នុយក្លេអ៊ែ

តើមកដល់ពេលនេះ ពិភពលោកមានក្បាលគ្រាប់នុយក្លេអ៊ែ ចំនួនប៉ុន្មាន ហើយប្រទេសណាមានច្រើនជាងគេ?


ក្បាលគ្រាប់នុយក្លេអ៊ែ ដែលជាអាវុធដ៏សាហាវ ដែលអាចបំផ្លាញពិភពលោកទាំងមូលក្នុងមួយពព្រិចភ្នែក បច្ចុប្បន្នមានចំនួនសរុបរហូតដល់ទៅ១២,២៤១គ្រាប់ ដែលធ្វើឱ្យពិភពលោកកំពុងមានការព្រួយបារម្ភពីការកើតមានសង្គ្រាមនុយក្លេអ៊ែ។ ដោយសារចំនួនក្បាលគ្រាប់នុយក្លេអ៊ែកំពុងមានការកើនឡើងខ្ពស់បានធ្វើឱ្យវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃការគំរាមកំហែងថ្មីមួយ។
នុយក្លេអ៊ែ
ដោយ

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងស្តុកហូល (Stockholm) ប្រទេសស៊ុយអែត បានព្រមានថា ពិភពលោកកំពុងវិវត្តឈានចូលយុគសម័យថ្មីដ៏គ្រោះថ្នាក់ ក្រោយបណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែ នៅលើពិភពលោកកំពុងបង្កើនឃ្លាំងអាវុធដ៏មហាប្រល័យរបស់ពួកគេ ដូច្នេះពិភពលោកកំពុងតែបង្កើតយុគសម័យថ្មីនៃការគំរាមកំហែងដោយអាវុធប្រល័យលោក។

តាមស្ថិតិមួយបានអះអាងថា គិតត្រឹមខែមករា ឆ្នាំ២០២៥ ពិភពលោកមានក្បាលគ្រាប់នុយក្លេអ៊ែ សរុបប្រមាណ១២,២៤១គ្រាប់ ក្នុងនោះនៅក្នុងឃ្លាំងយោធា ដែលគេបានត្រៀមបម្រុងមានចំនួន៩,៦១៤ គ្រាប់ ដោយក្បាលគ្រាប់ទាំងនោះភាគច្រើនស្ថិតនៅសហរដ្ឋអាម៉េរិក និងរុស្ស៊ី។ មហាអំណាចយោធាពិភពលោកទាំង៩ ដែលគេអះអាងថា មានក្បាលគ្រាប់នុយក្លេអ៊ែ ច្រើនជាងគេរួមមានសហរដ្ឋអាម៉េរិក រុស្ស៊ី ចក្រភពអង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង។ ដោយឡែកអ៊ីស្រាអែល ដែលកំពុងជាប់ដៃបាញ់ប្រហារតាមអាកាសជាមួយអ៊ីរ៉ង់ ក៏គ្រោងបង្កើនស្តុកនុយក្លេអ៊ែ ផងដែរ។

ក្រៅពីរុស្ស៊ី និងសហរដ្ឋអាម៉េរិក ឃ្លាំងអាវុធនុយក្លេអ៊ែ​ ដែលកើនឡើងលឿនបំផុតត្រូវបានគេជឿជាក់ថា នៅមហាយក្សចិន ដោយទីក្រុងប៉េកាំង បានបន្ថែមក្បាលគ្រាប់ថ្មីប្រហែល១00គ្រាប់ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០២៣មក។ តាមការប៉ាន់ប្រមាណ រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែ ចំនួន៥,៤៥៩គ្រាប់ ខណៈអាម៉េរិក មានចំនួន៥,១៧៧គ្រាប់ ចំណែកចិន មានប្រមាណ៦០០គ្រាប់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើអ្វីជាបញ្ហាប្រឈមធំៗរបស់លោកស្រី ផៃថងថាន ក្រោយឡើងកាន់តំណែងបាន១០ខែកន្លងមកនេះ?

នៅ១០ខែក្រោយចូលកាន់តំណែងជានាយករដ្ឋមន្រ្តីស្រី្តទី២ និងជានាយករដ្ឋមន្រ្តីក្មេងជាងគេបំផុតរបស់ថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានគេអះអាងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ