លោក បៃដិន - លោក ស៊ី

ជំនួបរវាងលោក បៃដិន និងលោក ស៊ី ទំនងនឹងមិនរលូនដូចការរំពឹងទុកទេ


យោងតាមក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបង្ហាញសញ្ញាថា ផ្លូវទៅកាន់កិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូ នឹងមិនរលូននោះទេ ដោយចង់សំដៅទៅជំនួបដែលគេរំពឹងទុករវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលត្រូវរៀបចំឡើងនៅខែក្រោយ ក្នុងទីក្រុង San Francisco សហរដ្ឋអាម៉េរិក។
លោក បៃដិន - លោក ស៊ី
ដោយ

យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ លោកវ៉ាង យី បានសង្គត់ធ្ងន់ថា ដំណើរឆ្ពោះរកជំនួបរវាងមេដឹកនាំទាំងពីរនឹងមិនរលូនដូចអ្វី ដែលគ្រប់គ្នារំពឹងទុកនោះទេ»។

ការថ្លែងបែបនេះរបស់ លោក ធ្វើឡើងក្នុងជំនួបជាមួយសមាជិកក្រុមយុទ្ធសាស្ត្រអាម៉េរិកនៅទីក្រុងវ៉ាស៊ីតោន។ លោកថា ចិននិងអាម៉េរិក ត្រូវតែត្រឡប់ទៅកោះប៉ាលីវិញ ដែលលោកចង់សំដៅទៅកិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៊ី នៅកោះប៉ាលី កាលពីឆ្នាំមុនក្នុងឱកាសជំនួប G20។

ក្នុងន័យនេះ លោក វ៉ាង បន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ត្រូវតែអនុវត្តការឯកភាពគ្នា ដែលសម្រេចបាននៅពេលនោះ គឺដកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ជម្នះឧបសគ្គ ពង្រឹងការឯកភាពគ្នា និងប្រមូលលទ្ធផលដែលមាន។

មែនទែនទៅ ការលើកឡើងបែបនេះរបស់ប្រមុខការទូតចិន ធ្វើឡើងក្រោយពេលលោក វ៉ាង យី បានមានជំនួបទល់មុខគ្នាជាមួយលោក ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាម៉េរិក នៅវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ។

ក្នុងជំនួបជជែកជាច្រើនម៉ោង យោងតាមមន្ត្រីអាម៉េរិក បានឱ្យដឹងថា ភាគីអាម៉េ​រិក បានស្នើឱ្យចិនបើកបណ្តាញយោធានិងយោធារវាងប្រទេសទាំងពីរឡើងវិញ និងការព្រួយបារម្ភពីសកម្មភាពចិន នៅសមុទ្រចិនខាងត្បូង តៃវ៉ាន់ និងបញ្ហាសិទ្ធិមនុស្សជាដើម។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនត្រង់ទៅត្រង់មកជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាផងដែរ។ បើតាមមន្ត្រីអាម៉េរិករូបនេះ ក្នុងជំនួបនោះប្រមុខការទូតទាំងពី​រក៏បានយល់ព្រមគ្នាក្នុងការរៀបចំឱ្យមានជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ផងដែរ​។

យ៉ាងណាមិញ យោងតាមក្រសួងការបរទេសចិន ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេស វ៉ាង យី ជាមួយលោក ប្លីនខេន និងទីប្រឹក្សាសន្តិសុខអាម៉េរិក លោក សូលីវ៉ាន់ ភាគីទាំងសងខាងយល់ព្រមគ្នារៀបចំឱ្យមានជំនួបមួយរវាងមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុង San Francisco។ លោក វ៉ាង បានគូសបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីជួយទប់ស្កាត់ការធ្លាក់ចុះនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាម៉េ​រិក និងចិន។

ដោយឡែក ក្នុងជំនួបជាមួយលោក ប្លីនខេន លោក វ៉ាង បានប្រាប់លោក ប្លីនខេនថា ប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា ហើយត្រូវការកិច្ចសន្ទនាស៊ីជម្រៅ និងទូលំទូលាយ ដើម្បីកាត់បន្ថយការយល់ច្រលំ និងរក្សាស្ថិរភាពទំនាក់ទំនងនឹងគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រង Forte បង្ហាញមហិច្ឆតាហក់ចូលផ្សារភាគហ៊ុន ដើម្បីពង្រីកវិសាលភាពវិនិយោគ

ព័ត៌មាន
ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានបង្ហាញមហិច្ឆតាចង់ហក់ចូលផ្សារមូលបត្រកម្ពុជាជាលើកដំបូងនាពេលខាងមុខ ដើម្បីកៀរគរទុនវិនិយោគសម្រាប់ពង្រី…

វាសនាចំណាប់ខ្មាំងមានភាពមិនច្បាស់លាស់ ក្រោយអ៊ីស្រាអែលវាយប្រហារតាមជើងគោកចូលហ្កាហ្សា

ព័ត៌មាន
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបើកសមរភូមិសឹកតាមផ្លូវគោកដំណាក់កាលទីពីររបស់ខ្លួនហើយ ដោយមានរថក្រោះ និងកងទ័ពជាច្រើនរុលចូលទៅក្នុងតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ