លោក អេឡុន ម៉ាស់

សម្ដេចប៉ាប លីអុង ព្រមានថា ពិភពលោកនឹងជួបបញ្ហាធំ បើលោក អេឡុន ម៉ាស់ ក្លាយជា មហាសេដ្ឋីប្រាក់ខ្ទង់ទី្រលានដុល្លារមុនគេ


សម្ដេចប៉ាប លីអុង ទី១៤ (Pope Leo XIV) បានក្រើនរំលឹកពិភពលោកអំពីវិសមភាពទ្រព្យសម្បត្តិ ដែលកំពុងកើនឡើងរវាងក្រុមនាយកប្រតិបត្តិ និងកម្មករ ដោយសម្ដេចប៉ាបជនជាតិអាម៉េរិកអង្គនេះបានព្រមានថា ពិភពលោកនឹងមានបញ្ហាធំ ប្រសិនបើលោក Elon Musk ក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលានដុល្លារដំបូងគេនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo News។
លោក អេឡុន ម៉ាស់
ដោយ

នៅក្នុងបទសម្ភាសផ្លូវការលើកដំបូងចាប់តាំងពីបានក្លាយជាសម្តេចប៉ាបនៅបុរីវ៉ាទីកង់ប្រទេសអ៊ីតាលី សម្តេចប៉ាប លីអុងទី១៤ បានមានបន្ទូលថា ការកើនឡើងប្រាក់បៀវត្សរ៍របស់នាយកប្រតិបត្តិអាចនឹងធ្វើឱ្យពិភពលោកជួបបញ្ហាធំ ដោយព្រះអង្គចង់សំដៅដល់លោក អេឡុន ម៉ាស់ ដែលគេរំពឹងថា នឹងក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលានដុល្លារដំបូងគេនៅលើពិភពលោកឆាប់ៗនេះ។

សម្ដេចប៉ាបវ័យជិត៧០ឆ្នាំអង្គនេះ បានរិះគន់អំពីគម្លាតប្រាក់ចំណូលរវាងវណ្ណៈកម្មករ និងអ្នកមាន ដោយព្រះអង្គបានរិះគន់ខ្លាំងៗចំពោះនាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ថេស្លា អេឡុន ម៉ាស់ ថា វាជាគម្រូដ៏អាក្រក់ចំពោះការដំឡើងប្រាក់បៀវត្សរ៍ដល់នាយកប្រតិបត្តិ។ សម្ដេបប៉ាប លីអុង បានរំលឹកថា នាយកប្រតិបត្តិកាលពី៦០ឆ្នាំមុនមានប្រាក់បៀវត្សរ៍ច្រើនជាងកម្មកររហូតប្រមាណ៤ទៅ៦ដងប៉ុណ្ណោះ ប៉ុន្តែតួលេខដែលព្រះអង្គបានឃើញថ្មីៗនេះបង្ហាញថា ប្រាក់បៀវត្សរ៍របស់នាយកប្រតិបត្តិច្រើនជាងកម្មកររហូតដល់ទៅជាង៦០០ដងឯណោះ ដែលជាគម្លាតមួយធំខ្លាំងណាស់។

ការរិះគន់របស់សម្តេចប៉ាប ​ធ្វើឡើងចំពេលក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla ស្នើសុំកញ្ចប់ប្រាក់បៀវត្សរ៍ចំនួន១ទ្រីលានដុល្លារសម្រាប់លោក ម៉ាស់ ពាក់ព័ន្ធនឹងសមត្ថភាពរបស់លោកក្នុងការធ្វើឱ្យតម្លៃក្រុមហ៊ុនរថយន្តអគ្គិសនីនេះកើនឡើង៨ដងនៅមួយទសវត្សរ៍ខាងមុខ ហើយកាលថ្ងៃទី១៥ កញ្ញា លោក ម៉ាស់ បានទិញភាគហ៊ុន Tesla ដែលមានតម្លៃ១ពាន់លានដុល្លារ ជាសញ្ញាមួយបង្ហាញថា លោកកំពុងជាប់គាំង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម វ៉ាដាច់ថៃ ក្លាយជាគោលដៅទេសចរណ៍កំពូលសម្រាប់ជនជាតិចិន

ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាម កាន់តែច្រើននៅឆ្នាំនេះ ដែលជួយឱ្យវៀតណាម វ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ដ៏ក…

លោក ត្រាំ គំរាមប្តឹងកាសែត The New York Times ទាមទារសំណង១៥ពាន់លានដុល្លារ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមប្តឹងកាសែត ដ៏ចំណាស់របស់សហរដ្ឋអាម៉េរិក The New York Times ពីបរិហារកេរ្តិ៍ដោយទាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ