Advertisement
Advertisement
Advertisement
កូវីដ-១៩ នៅវៀតណាម

វៀតណាមរកឃើញអ្នកត្រឡប់ចូលស្រុក ៤នាក់ មានកូវីដ-១៩ ក្នុងនោះមានម្នាក់មកពីកម្ពុជា


កាលពីថ្ងៃទី ១៦ ខែឧសភា ម្សិលមិញនេះ ប្រទេសវៀតណាមប្រកាសថា បានរកឃើញអ្នកធ្វើដំណើរពីក្រៅប្រទេសត្រឡប់ចូលប្រទេសវៀតណាមវិញចំនួន ៤នាក់ គឺមានវិជ្ជមានកូវីដ-១៩ ដោយក្នុងនោះ ក៏មានម្នាក់បានធ្វើដំណើរពីប្រទេសកម្ពុជា ដែលវាបានធ្វើឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាមកើនឡើងដល់៣១៨ ករណី។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន VN Express។
វៀតណាមរកឃើញអ្នកត្រឡប់ចូលស្រុក ៤នាក់ មានកូវីដ-១៩ ក្នុងនោះមានម្នាក់មកពីកម្ពុជា (រូបភាព៖ VN Express)
ដោយ
Advertisement

ក្នុងចំណោម​អ្នកមាន​វិជ្ជមាន​កូវីដ-១៩ ដែល​ជាករណីនាំចូល​ទាំង ៤នាក់នោះ គឺមាន​ម្នាក់​ជា​បុរសវៀតណាម វ័យ ៣៩ឆ្នាំ រស់នៅ​ក្នុងស្រុក Tan Chau ក្នុងខេត្ត​​Tay Ninh ជាប់នឹង​ព្រំប្រទល់​ប្រទេស​កម្ពុជា។ ប្រភព័ត៌មាន​វៀតណាម​ បាន​ឲ្យដឹងទៀតថា បុរសវៀតណាម​រូបនេះ បានធ្វើដំណើរ​ពីផ្ទះ​របស់ខ្លួន​តាមរថយន្ដ​ក្រុង ទៅកាន់​ខេត្ត​សៀមរាប នៅថ្ងៃទី ១០ ខែមករា។ បន្ទាប់មក គាត់​បាន​វិលត្រឡប់ចូល​ទៅកាន់​ប្រទេស​វៀតណាម​វិញ​ដោយខុសច្បាប់នៅថ្ងៃទី ២ ខែឧសភា។

ប្រភពព័ត៌មាន​វៀតណាម​បន្ថែមថា ប្រទេសវៀតណាម បាន​បិទព្រំដែន​ភាគនិរតី​​ជាមួយ​កម្ពុជា ហើយបាន​ផ្អាក​ការ​ចូល​ ក៏ដូចជា​សកម្មភាព​ឆ្លងកាត់​ព្រំដែន​ទាំងអស់ ចាប់តាំងពីខែ​មេសា មកម្ល៉េះ។ 

ក្រសួងសុខាភិបាល​ប្រទេស​​កម្ពុជា បានប្រកាស​កាលពីថ្ងៃ​សៅរ៍ម្សិលមិញនេះថា អ្នកជំងឺកូវីដ-១៩ ចុងក្រោយ​ម្នាក់​របស់ខ្លួន គឺត្រូវបាន​ព្យាបាល​ជាសះស្បើយហើយ  ពោលគឺក្នុងករណីឆ្លង​សរុប​១២២នាក់ គឺបាន​ជាសះស្បើយជាបន្តបន្ទាប់​រហូតដល់អស់គ្មានសល់​ គិតនៅត្រឹមថ្ងៃទី ១៧ ខែឧសភា។

សារព័ត៌មាន VN Express បានគូសបញ្ជាក់ទៀតថា បុរស​វៀតណាម​ដែលបាន​រកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីទើប​ត្រឡប់មកពីកម្ពុជានោះ គឺបាន​ជិះម៉ូតូឌុប ដែលបើកបរ​ដោយជនជាតិ​ខ្មែរ​ម្នាក់ ដើម្បីឆ្ពោះ​ទៅកាន់​ផ្ទះ ម្ដាយមីង​របស់គាត់​នៅក្នុង​ស្រុក​ Tan Chau។ ដោយសារតែ មានការ​ស្នើ​សុំ​ពីម្ដាយមីង​របស់​គាត់ គាត់បាន​វិលត្រឡប់​ទៅកាន់ស្ថានីយ៍ប៉ូលីស​ក្បែរនោះ ហើយត្រូវបាន​គេដាក់​ឲ្យនៅ​ដាច់ដោយឡែក នៅថ្ងៃទី ៣ ខែឧសភា។ នៅថ្ងៃទី ៥ ខែឧសភា បុគ្គលិកពេទ្យ​បាន​យក​ឈាមរបស់គាត់​ទៅធ្វើតេស្ដ ហើយលទ្ធផល​គាត់មានអវិជ្ជមាន​កូវីដ-១៩។ ប៉ុន្ដែ នៅថ្ងៃសុក្រទី ១៥ ខែឧសភា​ គាត់​ត្រូវបាន​ធ្វើតេស្ដ​ជាលើកទី២ ហើយលទ្ធផលបង្ហាញថា គាត់មាន​វិជ្ជមានកូវីដ-១៩។ បុរសវៀតណាម​រូបនេះ បច្ចុប្បន្ន​កំពុង​​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ទូទៅ​ Tay Ninh។

ខាង​ក្រសួងសុខាភិបាល​វៀតណាម និយាយថា មាន​មនុស្ស ១៧នាក់ គឺមាន​ការ​ប៉ះពាល់ជិតស្និទ្ធ​ជាមួយនឹង​បុរស​វៀតណាម​មានវិជ្ជមាន​កូវីដ-១៩រូបនោះ ហើយពួកគេ​ទាំងនោះ​ត្រូវបាន​ដាក់​ឲ្យនៅដាច់ដោយឡែក​ដើម្បីតាមដាន ។

ក្រៅពី​នេះ មានករណីកូវីដ-១៩ នាំចូល​ចំនួន​មួយករណីទៀត គឺ​ កើតឡើង​លើយុវជន​វៀតណាម​វ័យ​១៩ឆ្នាំម្នាក់ រស់នៅក្នុង​ទីក្រុងដាណាង និងទើប​ត្រឡប់មក​ពីប្រទេស​ហ្វីលីពីន​តាម​ជើងហោះហើរ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways។

រីឯ ករណី​កូវីដ-១៩ នាំចូលចំនួន ២ទៀត គឺ​កើតឡើង​លើ​បុរស​វ័យ​២៩ឆ្នាំ រស់នៅក្នុង​ខេត្ត​ Khanh Hoa និង​ស្ត្រីវ័យ​៤១ឆ្នាំ រស់នៅ​ក្នុងខេត្ត Tanh Hoa។ ពួកគេទាំងពីរនាក់នេះ គឺបាន​ធ្វើំដំណើរត្រឡប់​មកពីប្រទេស​​រុស្ស៊ី តាមជើងហោះហើរ  Vietam Airline  ដែលបាន​ចុះចត​កាលនៅវៀតណាម​ពីថ្ងៃទី ១៣ ខែឧសភា​​។

គិតមកត្រឹមថ្ងៃទី ១៦ ខែឧសភា គឺមានរយៈពេល​៣០ថ្ងៃមកហើយ ដែលវៀតណាម មិនមាន​រកឃើញ​ករណី​ឆ្លង​កូវីដ-១៩ ថ្មី នៅក្នុងការចម្លង​ជាសហគមន៍។

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក បាន​និយាយថា ប្រទេសវៀតនាម នឹង​ផ្ដោត​លើការ​ការពារ​ប្រភព​ចម្លង​ពីក្រៅប្រទេស ហើយវា​នឹង​បន្ត​បិទ​ទ្វារ​ជើង​ហោះហើរ​លក្ខណៈពាណិជ្ជកម្ម និង​ទេសចរ​បរទេស៕ ​

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបញ្ចេញជើងយន្ដហោះពិសេសទៅដឹកពលរដ្ឋខ្លួនជាង ៥០០ នាក់ពីអឺរ៉ុប និងអាមេរិក

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានផ្ដល់ជើងហោះហើរពិសេស ដើម្បីដឹកពលរដ្ឋរបស់ខ្លួនដែលកំពុងជាប់នៅក្នុងសហភាពអឺរ៉ុប និងអាមេរិក ជាង ៥០០ នាក់ ដោយបច្ចុប្ប...

ហ្គ្រែបម៉ាត (GrabMart) កម្មវិធី​ទូរសព្ទដៃ​ដែលផ្ដល់​សេវាដឹកជញ្ជូន​ទំនិញ​ឆាប់​រហ័ស​​ដល់​ផ្ទះលោកអ្នក!

ព័ត៌មាន
កម្មវិធី GrabMart ដែល​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ប្រចាំ​ថ្ងៃ​ឆាប់​រហ័ស ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​សប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ