កូវីដ១៩ នៅវៀតណាម

វៀតណាម​បញ្ចុះ​តម្លៃ​អគ្គិសនី ៣ខែ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់ពី​វីរុស​កូវីដ១៩


រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​យល់​ព្រម​បញ្ចុះ​តម្លៃ​ប្រើប្រាស់​អគ្គិសនី ១០% សម្រាប់​រយៈពេល​បីខែ គឺ​ខែមេសា ខែ​ឧសភា និងខែ​​មិថុនា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម។
វៀតណាម​បញ្ចុះ​តម្លៃ​អគ្គិសនី ៣ខែ ពីខែមេសា ដល់ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់ពី​វីរុស​កូវីដ១៩។ រូបភាព VN Express
ដោយ

ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្មវៀតណាម បាន​និយាយថា​ សំណើ​សុំ​បញ្ចុះ​តម្លៃ​អគ្គិសនី​នេះ គឺក្នុង​គោលបំណង​ជួយ​គាំទ្រ​ដល់ជីវភាព​របស់​​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​អាជីវកម្ម ក្នុង​អំឡុងពេល​វិបត្តិ​វីរុស​កូវីដ១៩នេះ។ 

យោងតាម​​សំណើ​នេះ ការបញ្ចុះតម្លៃអគ្គិសនី ១០% នឹង​អនុវត្ត​ចំពោះ​តម្លៃ​អគ្គិសនី​សម្រាប់​ផ្ទះ​ប្រជាពលរដ្ឋ​​ដែល​ប្រើ​ប្រាស់​អស់ក្រោម ៣០០គីឡូវ៉ាត់ម៉ោង។ ចំណែក​ឯ ក្រុមហ៊ុនអាជីវកម្ម​ក៏នឹងទទួលបាន​ការបញ្ចុះ​តម្លៃ ១០% ផង​ដែរ នៅក្នុង​អំឡុង​ម៉ោង​ប្រើប្រាស់​ច្រើន ម៉ោងប្រើប្រាស់​ធម្មតា និង​ម៉ោង​មិនសូវមាន​ការប្រើប្រាស់។ ដោយ​ឡែក ទីកន្លែង​ស្នាក់នៅសម្រាប់អ្នកទេសចរណ៍ នឹង​ទទួល​បាន​នូវ​ការគិត​តម្លៃដូចគ្នា​នឹង​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ផលិត​កម្ម ផង​ដែរ។ 

គ្រឹះស្ថាន​​ដែលប្រើប្រាស់សម្រាប់​ការដាក់​អ្នកជំងឺ​កូវីដ១៩​ឲ្យ​នៅដាច់ដោយឡែក សម្រាប់​វិធានការ​ចត្តាឡីស័ក ឬ​ការ​ព្យាបាល នឹងត្រូវលើកលែង​ពី​ការ​បង់ថ្លៃ​អគ្គិសនី ចំណែក​ឯគ្រឹះស្ថាន​ដែល​ផ្ដល់​ការ​ពិនិត្យ​វេជ្ជសាស្ត្រ ការធ្វើតេស្ត និង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​សង្ស័យ ឬ​ដែល​ផ្ទុក​វីរុសកូវីដ១៩ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ២០% សម្រាប់​ថ្លៃ​ប្រើប្រាស់​អគ្គិសនី។ 

សណ្ឋាគារ​និង​ផ្ទះសំណាក់ ដែលគេប្រើប្រាស់​សម្រាប់​ការដាក់​ឲ្យ​នៅដាច់ដោយ​ឡែក​នៃ​អ្នក​ជំងឺ​កូវីដ១៩ ឬអ្នកដែលសង្ស័យ​ផ្ទុកវីរុសនេះ ក៏ទទួលបាន​ការបញ្ចុះតម្លៃ​ ២០% លើ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី ផងដែរ។ 

បើតាម​ការគណនា តម្លៃ​សរុប​ជាទឹកប្រាក់​នៃ​​វិធានការ​បញ្ចុះ​តម្លៃ​លើ​ការប្រើប្រាស់អគ្គិសនីនេះ គឺជិត ៤៧០លានដុល្លារអាមេរិក ដែល​ក្នុង​នេះ អាជីវកម្មនានា​អាច​នឹង​សន្សំ​ថវិកា​ពីការ​ចំណាយ​លើ​ថ្លៃ​អគ្គិសនីបាន ជាង ២៦២លានដុល្លារអាមេរិក; ផ្ទះ​ប្រជាពលរដ្ឋ​ទូទៅ នឹង​កាត់​បន្ថយ​ចំណាយបាន ១២៥លានដុល្លារ; សណ្ឋាគារ​និងផ្ទះសំណាក់នឹងកាត់បន្ថយ​ចំណាយបាន ជាង​ ៧៧លានដុល្លារអាមេរិក និង​គ្រឹះស្ថានផ្សេងៗទៀតដែលចូលរួម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុសកូវីដ១៩ នឹង​សន្សំ​ថវិកា​បាន ៤,៣លានដុល្លារអាមេរិក៕

ប្រភព៖ VN Express International 




អត្ថបទបន្ទាប់


គិតត្រឹមព្រឹកថ្ងៃទី ១៣ មេសានេះ កម្ពុជាមិនមានករណីឆ្លងថ្មី អ្នកជាថ្មី និងអ្នកស្លាប់ ដោយសារ Covid-19ទេ!

ព័ត៌មាន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា រហូតម៉ោង ៩ព្រឹក ថ្ងៃទី ១៣ មេសា ២០២…

សម្តេច ស ខេង៖ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ មិនអាចធានាបានថាធ្វើបាន១០០%ទេ

ព័ត៌មាន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា «ខ្ញុំហ៊ាននិយាយថា មិនអាចនឹងធានាបាន១០០% ប៉ុន្តែយើងបានធ្វើការងារន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ