គម្រោងរុករករ៉ែ

គម្រោងរុករករ៉ែដ៏ធំបំផុតរបស់ពិភពលោកតម្លៃ២០ពាន់លានដុល្លារ នឹងដំណើរការនៅឆ្នាំនេះ


នៅទីបំផុត គម្រោងរុករករ៉ែដ៏ធំបំផុតរបស់ពិភពលោកក្នុងទំហំទុនវិនិយោគដ៏មហាសាលដល់ទៅ២០ពាន់លានដុល្លារអាម៉េរិក នៅតំបន់ដាច់ស្រយាលមួយនៃទ្វីបអាហ្រ្វិកភាគខាងលិច ត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០២៤ នេះ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការរុករករ៉ែក្នុងយុគសម័យថ្មី បន្ទាប់ពីបានរង់ចាំអស់រយៈពេល២៧ឆ្នាំ ដោយសារមានបញ្ហាចម្រូងចម្រាស និងជួបរឿងអាស្រូវជាច្រើន។
គម្រោងរុករករ៉ែ
ដោយ

គម្រោងរុករករ៉ែដ៏ធំបំផុតរបស់ពិភពលោកតម្លៃ២០ពាន់លានដុល្លារអាម៉េរិក នឹងចាប់ផ្តើមក្នុងឆ្នាំ២០២៤ នេះហើយ ក្រោយពីបានពន្យារពេលអស់២៧ឆ្នាំ។ ក្រុមហ៊ុនរុករករ៉ែអង់គ្លេស រីអូ ធីនតូ (Rio Tinto) ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែនៅតំបន់ជួរភ្នំ ស៊ីមែនឌូ (Simandou) ក្នុងប្រទេសហ្គីណេ នាភាគអាគ្នេយ៍​ដែលស្ថិតនៅចម្ងាយប្រមាណ៥៥០គីឡូម៉ែត្រពីរដ្ឋធានីជាប់មាត់ឆ្នេរប៊ីស្សូ (Bissau) ក្នុងឆ្នាំ១៩៩៧។

ចាប់តាំងពីពេលនោះមក ប្រទេសហ្គីណេ ដែលមានប្រជាជនសរុបប្រមាណ១៣លាននាក់ក៏កើតមានរដ្ឋប្រហារចំនួន២លើក មានការដោះដូរតំណែងប្រមុខរដ្ឋចំនួន៤រូប និងមានការបោះឆ្នោតប្រធានាធិបតីចំនួន៣លើក។

នៅពេលនោះ ក្រុមហ៊ុន រីអូ ធីនតូ (Rio Tinto) ក៏បានជួបរឿងអាស្រូវជាច្រើនដែរ ដោយបានផ្លាស់ប្ដូរនាយកប្រតិបត្តិចំនួន៦រូប បានបាត់បង់អាជ្ញាបណ្ណខាងលើពាក់កណ្តាល បានឡើងក្ដីក្ដាំតុលាការតទល់ជាមួយក្រុមហ៊ុនជាគូប្រជែងមួយចំនួន បានប្រឈមការដោះស្រាយការចោទប្រកាន់ករណីពុករលួយពីសំណាក់រដ្ឋាភិបាលអាម៉េរិក ហើយថែមទាំងបានស្វះស្វែងសុំដកខ្លួនចេញពីគម្រោងយក្សនេះទាំងស្រុងទៀតផង។

ទោះជាយ៉ាងណា នៅទីបំផុតក្នុងឆ្នាំ២០២៤ នេះ នៅពេលក្រុមហ៊ុនរដ្ឋចិន ដែលជាដៃគូសហការរបស់ក្រុមហ៊ុន រីអូ ធីនតូ (Rio Tinto) ទទួលបានការអនុម័តចុងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ក្រុមហ៊ុនរុករករ៉ែមួយនេះ មានបំណងចាប់ផ្ដើមដំណើរការគម្រោងដ៏ស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនមួយនេះនៅក្នុងឆ្នាំ២០២៤ នេះ។

លោក បូល បាតា (Bold Baatar) នាយកប្រតិបត្តិក្រុមហ៊ុន រីអូ ធីនតូ (Rio Tinto) បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដ៏ល្បីល្បាញ Financial Times កាលពីពេលថ្មីៗនេះថា គម្រោងដែលមានទំហំទុនវិនិយោគធំបែបនេះ គឺជាគម្រោងដ៏ធំបំផុតក្នុងពិភពលោក។

ដោយសារគម្រោងនេះធំខ្លាំងពេក និងមិនអាចអនុវត្តតែម្នាក់ឯងបាន ក្រុមហ៊ុន រីអូ ធីនតូ (Rio Tinto) នៅពេលនេះបានចាប់ដៃគូសហការជាមួយរដ្ឋាភិបាលនៃប្រទេសហ្គីណេ និងក្រុមហ៊ុនយ៉ាងតិចចំនួន៧ផ្សេងទៀត រួមទាំងក្រុមហ៊ុនចំនួន៥មកពីប្រទេសចិន ផងដែរ។

គម្រោងយក្សនេះទាំងមូលរួមមានការសាងសង់ប្រព័ន្ធអណ្ដូងរ៉ែ ការស្ថាបនាផ្លូវដែកប្រវែង៥៥២គីឡូម៉ែត្រដែលនឹងរត់កាត់ជួរភ្នំរបស់ហ្គីណេ ឆ្ពោះទៅកាន់សមុទ្រ និងការអភិវឌ្ឍកំពង់ផែទឹកជ្រៅរបស់ហ្គីណេនៅឆ្នេរសមុទ្រអាត្លង់ទិក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ការលក់ iPhone របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន ដាំក្បាលចុះខ្លាំងដល់ទៅ៣០%ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤

ការលក់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ៣០%ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤ ហើយនេះជាសញ្…

តើហេតុអ្វីបានចិន និងអាម៉េរិកយកចិត្តទុកដាក់ខ្លាំងលើដំណើរការបោះឆ្នោតនៅកោះតៃវ៉ាន់?

កោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ ជាមួយនឹងអ្នកដែលមានសិទ្ធិបោះឆ្នោតសរុបចំនួនជាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ