វិស័យសេដ្ឋកិច្ច

តើគោលនយោបាយពន្ធ កាត់បន្ថយកម្លាំងពលកម្ម និងការចំណាយរបស់លោក ត្រាំ អាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ចអាម៉េរិក?


ក្រោយលោក ដូណាល់ ត្រាំ ចូលកាន់កាប់សេតវិមាន ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះ ការអនុវត្តគោលនយោបាយចំពោះពិភពលោក និងសម្រាប់អាម៉េរិកខ្លួនឯងកំពុងបង្កឲ្យមានភាពភ័យខ្លាចកាន់តែខ្លាំងនៅក្នុងសង្គមអាម៉េរិក។ បញ្ហាធំៗ៣ ដែលកំពុងលេចធ្លោរនោះ រួមមានសង្រ្គាមពន្ធ ការកាត់បន្ថយកម្លាំងពលកម្ម និងការបង្កកការចំណាយ។ ប៉ុន្តែគេនៅមិនទាន់ប្រាកដទេថា តើនៅក្នុងរយៈពេលដែលនៅសល់មេដឹកនាំអាម៉េរិក រូបនេះនឹងធ្វើអ្វីបន្ថែមទៀតកនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
វិស័យសេដ្ឋកិច្ច
ដោយ

ជាមួយនឹងភាពច្របូកច្របល់នៃការអនុវត្តគោលនយោបាយពន្ធគយ ការបញ្ឈប់ការងារមន្រ្តីរបស់រដ្ឋាភិបាល និងការបង្កកការចំណាយផ្សេងៗរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ កំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងស្រទាប់មហាជននៅសហរដ្ឋអាម៉េរិក ដោយអ្នកខ្លះបានចោទជាសំណួរថា តើនៅក្នុងរយៈពេលដែលលោក ត្រាំ នៅបន្តដឹកនាំសេតវិមាននឹងមានគោលនយោបាយអ្វីទៀត ដែលអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។

តែយ៉ាងណាមកដល់ពេលនេះទីផ្សារការងារនៅសហរដ្ឋអាម៉េរិក នៅតែមានសុខភាពល្អជាមួយនឹងអត្រាគ្មានការងារធ្វើ៤,១% និងការងារថ្មីជាង១៥ម៉ឺននាក់ ត្រូវបានបន្ថែមនៅក្នុងខែកុម្ភៈ ប៉ុន្តែរបាយការណ៍មួយដែលចេញកាលពីថ្ងៃសុក្រ សប្តាហ៍មុនបានបង្ហាញថា ចំនួនអ្នកធ្វើការក្រៅម៉ោងបានកើនឡើងដល់ទៅ៤៦ម៉ឺននាក់ កាលពីខែមុន។ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចមានពលរដ្ឋជាង១ម៉ឺន៦ពាន់នាក់ បានបាត់បង់ការងារធ្វើ ហើយមន្រ្តីរដ្ឋាភិបាលជាង១ម៉ឺននាក់ទៀត ក៏បានបាត់បង់ការងារធ្វើផងដែរ។

លោក នីកូឡាស ប្លូម ( Nicholas Bloom ) អ្នកជំនាញសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Stanford បានអះអាងថា ចាប់តាំងពីខែមករា មក សន្ទស្សន៍ភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ចបានកើនឡើង៤១%។ ស្ថិតក្នុងស្ថានភាពនេះ លោកមានការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចអាម៉េរិក ក្នុងការធ្លាក់ចូលទៅក្នុងវិបត្តិ។ លើសពីនេះអ្នកជំនាញរូបនេះ មើលឃើញថា ភាពមិនច្បាស់​លាស់នៃគោលនយោបាយពន្ធរបស់លោក ត្រាំ អាចធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិក ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ។

តែយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន Fox News លោក ដូណាល់ ត្រាំ បានថ្លែងការពារគោលនយោបាយរបស់លោក ហើយបានស្តីបន្ទោសបញ្ហាព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច រួមទាំងការរំជើបរំជួលទីផ្សាភាគហ៊ុននៅពីរសប្តាហ៍ចុងក្រោយនេះ គឺដោយសារបញ្ហាសកលនិយម។

លោក ចន ស៊ីលវ៉ា (John Silvia) នាយកប្រតិបត្ក្រុមហ៊ុន Dynamic Economic Strategy ជឿជាក់ថា គោលនយោបាយពន្ធរបស់លោក ត្រាំ នឹងបានបង្កឱ្យអតិផរណាកើនឡើងខ្ពស់ កំណើនសេដ្ឋកិច្ចយឺត និងប្រាក់ដុល្លារអាម៉េរិកធ្លាក់ចុះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការផលិត និងតម្លៃស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាដែរ?

ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កំពុងទទួលបានការពេញនិយម និងទទួលបានការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់ន…

និយ័តករសហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យធនាគារនានា ចូលរួមក្នុងសកម្មភាពគ្រីបតូ ដោយមិនចាំបាច់ស្នើសុំការអនុម័តជាមុន

និយ័តករសហរដ្ឋអាម៉េរិក ដែលគ្រប់គ្រងបណ្ដាធនាគារជាតិ បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមីនា ថា ពេលនេះធនាគារនានា អាចចូលរួមក្នុងសកម្មភាពរូបិយប័ណ្ណឌ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ