វិសមភាពនៃការទទួលបានវ៉ាក់សាំង

អគ្គនាយកWHO៖ ការបញ្ចប់វិបត្តិកូវីដ នៅតែមានឧបសគ្គដោយសារ វិសមភាពនៃការទទួលបានវ៉ាក់សាំង


អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស លើកឡើងថា វិសមភាពក្នុងការទទួលបានវ៉ាក់សាំងនៃប្រទេសនៅទូទាំងពិភពលោកនៅតែមាន ពិសេសប្រទេសក្រីក្រកំពុងខ្វះខាតវ៉ាក់សាំងដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន ហើយវាជាការគំរាមកំហែងដ៏ធំបំផុត ក្នុងការឈានទៅបញ្ចប់នូវការឆ្លងរីករាលដាលនៃជំងឺរាតត្បាត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស

នៅ​សន្និសីទ​មួយ​ស្ដី​អំពី​ជំងឺឆ្លង​លើក​ទី ៨ នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ទី ២៧​ខែតុលា លោក តេ​ដ្រូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​អំពាវនាវ​ឱ្យ​មានការ​គាំទ្រ​បន្ថែម​ទៀត​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើន​អត្រា​ការ​ចាក់​វ៉ាក់សាំង​ជាស​កល​ឱ្យ​បាន ៤០% នៅ​ចុងឆ្នាំ​នេះ ដោយ​លោក​សំដៅ​ទៅ​លើ​កម្មវិធី​ចែកចាយ​វ៉ាក់សាំង ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ថា "​គោលដៅ​នេះ​អាច​សម្រេច​បាន លុះត្រាតែ បណ្ដា​ប្រទេស និង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​សកល ផ្តល់​អាទិភាព​ដល់​យន្តការ កូ​វ៉ា​ក់ (COVAX)​ជា​មុន​" ។

សូម​ជម្រាប​ថា តាំងពី​វ៉ាក់សាំង​កូ​វី​ដ​១៩​ផលិត​បាន​មក​ទល់​បច្ចុប្បន្ន ការ​ចែកចាយ​វ៉ាក់សាំង​មិន​ទាន់​មាន​ភាព​ស្មើគ្នា​នៅឡើយ​ទេ ជា​ពិសេស​គឺ​ក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ជាក់ស្ដែង នៅ​តំបន់​អាហ្វ្រិក មាន​តែ ៥% នៃ​ចំនួន​ប្រជាជន​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​។

ទន្ទឹម​នេះ ក្រៅពី​ការ​អំពាវនាវ​របស់​អគ្គនាយក​អង្គការ​សុខភាព​ពិភព ទាក់ទង​នឹង​ការ​ចែង​ចែក​វ៉ាក់សាំង​ហើយ​នោះ ក្នុង​កម្មវិធី​នេះ គេ​ក៏​បាន​ពិភាក្សា អំពី​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ពេល​កន្លង​តៅ ដែល​ស្ថិត​ក្រោម​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩​ផង​ដែរ​។ បន្ថែម​ពី​នេះ ក៏​មានការ​ពិភាក្សា​ទាក់ទង​នឹង​ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​ធ្វើតេស្ត និង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន ក៏​ដូច​ជា​ប្រព័ន្ធ​ថែទាំ​វេជ្ជសាស្ត្រ​អំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​វិញ​ផង​ដែរ​។

ជាក់ស្ដែង គេ​មើលឃើញ​ថា បើ​ទោះបីជា ប្រទេស​ជប៉ុន​បាន​រាយការណ៍​អំពី​អត្រា​ស្លាប់​ដោយសារ​កូ​វី​ដ​ស្ថិត​នៅ​កម្រិត​ទាប​ក៏​ដោយ ប៉ុន្ដែ​ប្រទេស​នេះ ត្រូវ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន រួម​ទាំង​សមត្ថភាព​ធ្វើតេស្ត​នៅ​មាន​កម្រិត កង្វះ​គ្រែ​ក្នុង​មន្ទីរពេទ្យ និង​ការ​ចាក់​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ​។

សូម​បញ្ជាក់​ថា  បច្ចុប្បន្ន​នេះ ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​មួយ​ដូ​ស​នៅ​ទូ​ទាំង​ពិភពលោក គឺ​មាន​ជិត​៥០%​ហើយ នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប ហើយ​ក្នុង​នោះ មាន​វ៉ាក់សាំង​ជិត​៧​ពាន់​លាន​ដូ​ស​ហើយ​ដែល​ត្រូវ​បាន​ចាត់ចែង​ចាក់​ជូន​ពលរដ្ឋ​នៅ​ទូ​ទាំង​ពិភពលោក ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​វ៉ាក់សាំង​ជិត​២៥​លាន​ដូ​សត្រូវ​បាន​ចាត់ចែង​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​។ ក៏​ប៉ុន្ដែ សម្រាប់​ប្រទេស​ចំណូល​ទាប​វិញ គឺ​មាន​ប្រជាជន​ត្រឹមតែ​ជាង​៣%​ប៉ុណ្ណោះ នៃ​ប្រជាជន​សរុប ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូ​ស​៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនទាញបានឱកាសពីប្រទេសសមាជិកអាស៊ាន ដើម្បីជួយគាំទ្រខ្លួនក្នុងសំណើចូលជាសមាជិកភាព CP TPP

ព័ត៌មាន
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤ បានផ្តល់ឱកាសឱ្យប្រទេសចិន ក្នុងការបង្វែរការប្រឆាំងជំទាស់ណាមួយដែលអាចកើតមាន ពីសមាជិកអាស៊ានមួយចំនួ…

អាមេរិកចេញច្បាប់វ៉ាក់សាំងថ្មី និងលុបចោលវិធានការរឹតបន្តឹងសម្រាប់អ្នកដំណើរអន្តរជាតិ

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិន បានចុះហត្ថលេខាលើច្បាប់វ៉ាក់សាំងថ្មីសម្រាប់អ្នកដំណើរបរទេសតាមផ្លូវអាកាស និងលុបចោលការវិធានការរឹតបន្តឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ