ក្រុមហ៊ុនចំនួន៣គ្រោងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា!

ផ្សារហ៊ុនអាចទទួលបានក្រុមហ៊ុនចំនួន៣ចុះបញ្ជីឆាប់ៗ ខណៈបច្ចុប្បន្នទីផ្សារអាចកៀរគរទុនបានជាង៥០០លានដុល្លារ


មេផ្សារភាគហ៊ុនកម្ពុជាបានអះអាងថា នៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមានក្រុមហ៊ុនចំនួន៣ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬមូលបត្របំណុល ខណៈបច្ចុប្បន្នផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធកំពុងពិនិត្យលើនីតិវិធីរបស់ក្រុមហ៊ុនទាំងនោះ។ ទំហំជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាបច្ចុប្បន្នមានក្នុងរង្វង់១០ម៉ឺនដុល្លារអាម៉េរិកក្នុង១ថ្ងៃ ខណៈមកទល់ពេលនេះមានក្រុមហ៊ុនចំនួន២៥បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានប្រមាណ៥៤៩លានដុល្លារ។
ក្រុមហ៊ុនចំនួន៣គ្រោងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា!
ដោយ

នាពិធីចុះអនស្សរណៈនៃការយោគយល់គ្នាស្ដីពីការលើកកម្ពស់ការយល់ដឹងក្នុងវិស័យមូលបត្ររវាងផ្សារមូលបត្រកម្ពុជាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជានៅព្រឹកថ្ងៃទី៥ ខែមិថុនា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាកំពុងសិក្សាលើក្រុមហ៊ុនចំនួន៣ដែលមានបំណងចង់ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ។ តែយ៉ាងណាថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាមិនបានបញ្ជាក់លម្អិតពីទំហំនៃគម្រោងបោះផ្សាយ និងឈ្មោះក្រុមហ៊ុនទាំងនេះនោះទេ គ្រាន់តែបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនេះពិតជាអាចចុះបញ្ជីមែន នឹងអាចកៀរគរទុនបានរាប់លានដុល្លារ។

ជាមួយគ្នានេះអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០២៥ នេះ ទំហំជួញដូរភាគហ៊ុនមានប្រមាណ១០ម៉ឺនដុល្លារក្នុង១ថ្ងៃ ប៉ុន្តែរំពឹងថា ការជួញដូរនឹងមានការកើនឡើងប្រសិនបើស្ថានភាពជាសកលមានភាពល្អប្រសើរ។ មកទល់ពេលនេះផ្សារមូលបត្រកម្ពុជាទទួលបានការបើកគណនីជួញដូរប្រមាណ៦ម៉ឺនគណនី ខណៈការជួញដូរជាមធ្យមក្នុង១ថ្ងៃមានប្រមាណ១,៥ដុល្លារនៅក្នុង១គណនី។

គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ មានក្រុមហ៊ុនចំនួន២៥ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន១៤ បានចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល ដោយក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានប្រមាណ៥៤៩លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


តើប្រទេសធំៗណាខ្លះដែលរងផលប៉ះពាល់ដោយសារការដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូមរបស់អាម៉េរិក?

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីបរទេសទ្វេដងរហូតដល់៥០% ដែលនឹងចូលជាធរមាន…

បុគ្គលិក និងអតិថិជនរបស់ អិលអូអិលស៊ី បរិច្ចាគថវិកា ២៤លានរៀល សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៥

អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខគេនៅកម្ពុជា បន្ដចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លាជាមួយរាជរដ្ឋាភិបាល និងស្ថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ