វិស័យធនាគារ

ធនាគារអាម៉េរិកធំៗប្រុងប្រយ័ត្នចំពោះការបែងចែកភាគលាភដល់ម្ចាស់ភាគហ៊ុន ខណៈធនាគារកណ្ដាលអាម៉េរិក កំពុងពិនិត្យសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារ


ធនាគារអាម៉េរិកធំៗហាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបែងចែកភាគលាភ ឬ ចំណែកប្រាក់ចំណេញដល់ភាគហ៊ុនិក ឬម្ចាស់ភាគហ៊ុនដើម្បីធានាថា ខ្លួនមានដើមទុនគ្រប់គ្រាន់ ខណៈដែលធនាគារកណ្ដាលអាម៉េរិក កំពុងពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារ ហើយគ្រោងតម្រូវឱ្យធនាគារនានាបង្កើនដើមទុន ដើម្បីធ្វើឱ្យប្រាកដថា ធនាគារទាំងនោះនៅតែមានលុយគ្រប់គ្រាន់សម្រាប់ឱ្យអតិថិជនដក ទោះជាក្នុងករណីសេដ្ឋកិច្ចធ្លាក់ចូលក្នុងស្ថានភាពលំបាកធ្ងន់ធ្ងរ ហើយនៅតែអាចបន្តដំណើរការរលូនដោយមិនចាំបាច់មានកញ្ចប់ថវិកាសង្គ្រោះរបស់រដ្ឋាភិបាល។ នេះបើយោងតាមការច
វិស័យធនាគារ
ដោយ

ធនាគារកណ្តាលអាម៉េរិក នឹងបញ្ចេញលទ្ធផលនៃដំណើរការពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុរបស់ធនាគារនានានៅថ្ងៃពុធ ទី២៦ ខែមិថុនានេះ។ ដំណើរការពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុនេះ ធ្វើឡើងដើម្បីវាយតម្លៃថា តើធនាគារត្រូវការដើមទុនប៉ុន្មានដើម្បីអាចរស់រានបានក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកើនឡើង ហើយដើមទុនប៉ុន្មានដែលធនាគារទាំងនោះអាចបង្វិលទៅឱ្យវិនិយោគិនតាមរយៈភាគលាភ ឬចំណែកប្រាក់ចំណេញ និងការទិញយកភាគហ៊ុនត្រលប់ទៅវិញ។

ដំណើរការពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុរបស់ធនាគារនានាសម្រាប់ឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីធនាគារធំៗចំនួន៣របស់សហរដ្ឋអាម៉េរិក បានដួលរលំ ឬក្ស័យធន កាលពីឆ្នាំ២០២៣ និងធ្វើឡើងស្របពេលដែលអត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ដែលកំពុងធ្វើឱ្យប្រាក់ចំណេញ និងតម្លៃនៃអចលនទ្រព្យពាណិជ្ជកម្មកាន់ដោយបណ្ដាធនាគារថ្នាក់តំបន់ធ្លាក់ចុះខ្លាំង។ ហើយទន្ទឹមនេះ ការធ្លាក់ចុះតម្រូវការរបស់អ្នកប្រើប្រាស់ ក៏កំពុងប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចផងដែរ។

ការដាក់បញ្ចូលធនាគារខ្នាតមធ្យមកាន់តែច្រើនទៅក្នុងដំណើរការពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុឆ្នាំនេះ នឹងផ្តល់នូវការយល់ដឹងថ្មីៗអំពីសុខភាពហិរញ្ញវត្ថុរបស់ធនាគារនានា។ ដំណើរការវិភាគសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារដែលត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៧-២០០៩ នេះ គឺមានសារសំខាន់ណាស់សម្រាប់ផែនការដើមទុនរបស់ធនាគារនានា។

គេរំពឹងថា លទ្ធផលនៃដំណើរការពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុនេះនឹងជួយដល់ធនាគារនានានៅក្នុងការជជែកទាញទឡ្ហីករណ៍ ដើម្បីជំទាស់នឹងសំណើរបស់ធនាគារកណ្ដាលអាម៉េរិក ដែលទាមទារឱ្យធនាគារនានាបង្កើនដើមទុន ដោយធនាគារទាំងនោះនឹងអះអាងថា ពួកគេមានដើមទុនគ្រប់គ្រាន់រួចហើយ។

ធនាគារនានានឹងប្រើប្រាស់លទ្ធផល នៃដំណើរការពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុនេះដើម្បីគាំទ្រករណីរបស់ខ្លួន ហើយពួកគេនឹងប្រុងប្រយ័ត្នចំពោះការបែងចែកភាគលាភ ឬ ចំណែកប្រាក់ចំណេញដល់ភាគហ៊ុនិក ឬ ម្ចាស់ភាគហ៊ុនដើម្បីធានាថា ពួកគេមានប្រៀបនៅក្នុងការទាញទឡ្ហីករណ៍ប្រឆាំងនឹងការទាមទារឱ្យបង្កើនដើមទុន។

សូមបញ្ជាក់ថា គោលបំណងដ៏ចម្បងមួយនៅក្នុងដំណើរការពិនិត្យវាយតម្លៃសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារនានានេះ គឺដើម្បីធានាថា ធនាគារនានាមានលុយគ្រប់គ្រាន់សម្រាប់ឱ្យអតិថិជនដក ទោះជាក្នុងករណីសេដ្ឋកិច្ចធ្លាក់ចូលក្នុងស្ថានភាពលំបាកធ្ងន់ធ្ងរ ហើយនៅតែអាចបន្តដំណើរការដោយរលូន ដោយមិនចាំបាច់មានកញ្ចប់ថវិកាសង្គ្រោះរបស់រដ្ឋាភិបាល៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើកត្តាចម្បងអ្វីខ្លះជំរុញឱ្យ Heineken ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតទី២ របស់ពិភពលោកសម្រេចបិទរោងចក្រនៅវៀតណាម?

ក្រុមហ៊ុន Heineken ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតទី២របស់ពិភពលោកបានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ មិថុនា ថា ខ្លួននឹងផ្អាកដំណើរក…

ធនាគារកណ្ដាលឡាវ ដំឡើងអត្រាការប្រាក់កម្ចីដល់១០% ចំពេលសេដ្ឋកិច្ចកំពុងប្រឈមនឹងបញ្ហា

ធនាគារកណ្ដាលនៃប្រទេសឡាវ (BOL) បានប្រកាសដំឡើងអត្រាការប្រាក់សម្រាប់កម្ចី រយៈពេលខ្លីពីជាង៨% ឱ្យឡើងដល់១០% ក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ