TikTok ដាក់ដំណើរការមុខងារដើម្បី Refresh ទំព័រ For You feed នៅលើ TikTok

TikTok ដាក់ដំណើរការមុខងារដើម្បី Refresh ទំព័រ For You feed នៅលើ TikTok


ថ្ងៃនេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដែលអាចឱ្យអ្នកប្រើប្រាស់ Refresh ទំព័រ For You feed របស់ពួកគេប្រសិនបើវីដេអូដែលត្រូវបានណែនាំលែងទទួលបានការចាប់អារម្មណ៍ពីពួកគេតទៅទៀត។TikTokក៏កំពុងផ្តល់ជូនការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពមួយផ្សេងទៀតអំពីកិច្ចប្រឹងប្រែងជាបន្តរបស់ខ្លួនដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមើលឃើញវីដេអូដដែលៗខណៈដែលបណ្តាញសង្គមមួយនេះនឹងបន្តធ្វើការងារដើម្បីឱ្យគោលដៅនៃអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចេញមតិនិងទទួលបានបទពិសោធមើល (View) ដ៏រីករាយរបស់ពួកគេមានតុល្យភាព។
TikTok ដាក់ដំណើរការមុខងារដើម្បី Refresh ទំព័រ For You feed នៅលើ TikTok រូបភាព ghacks
ដោយ

ជម្រើសចាប់ផ្តើមដ៏ស្រស់ស្រាយជាមួយ TikTok

ទំព័រ For You Feed នៅលើ TikTok ជួយអ្នកប្រើប្រាស់ឱ្យស្វែងរកមាតិកា អ្នកបង្កើតមាតិកា សហគមន៍ និងផលិតផល។

ប៉ុន្តែ TikTok ក៏អាចយល់ផងដែរថា មានពេលខ្លះនៅពេលដែលវីដេអូដែលត្រូវបានណែនាំលែងពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ឬក៏លែងផ្តល់មាតិកាចម្រុះគ្រប់គ្រាន់តទៅទៀត។ ដូច្នេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដើម្បីឱ្យអ្នកប្រើប្រាស់អាច Refresh ទំព័រ For You feed របស់ពួកគេ នៅពេលដែលពួកគេគិតថា មាតិកាឬវីដេអូដែលត្រូវបានណែនាំលែងជាមាតិកាដែលពួកគេចង់មើលតទៅទៀត។ នៅពេលបើកដំណើរការមុខងារនេះ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលមាតិកាផ្សេងៗនៅលើទំព័រ For You feed របស់ពួកគេហាក់ដូចជាពួកគេទើបតែចុះឈ្មោះប្រើប្រាស់ TikTok ដំបូងៗដូច្នេះដែរ។ ប្រព័ន្ធណែនាំវីដេអូរបស់ TikTok នឹងចាប់ផ្តើមណែនាំមាតិកាបន្ថែមទៀតទៅឱ្យអ្នកប្រើប្រាស់ដោយផ្អែកលើទំនាក់ទំនងថ្មីៗ។

មុខងារនេះត្រូវបានផ្តល់ជូនបន្ថែមពីលើមុខងារគ្រប់គ្រងមាតិការមួយចំនួន ដែលសហគមន៍របស់ TikTok បានបង្កើតរួចហើយដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធល្អៗ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចជ្រើសរើសមិនមើលវីដេអូណាដែលមាន hashtags ឬឃ្លាជាក់លាក់ណាមួយពីទំព័រ For You feeds របស់ពួកគេ ហើយនិយាយថា "មិនចាប់អារម្មណ៍" ដើម្បីរំលងវីដេអូក្រោយៗពីអ្នកបង្កើតមាតិការជាក់លាក់ណាម្នាក់ ឬសំឡេងជាក់លាក់ណាមួយ។ ការបើកដំណើរការមុខងារ Refresh នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការកំណត់ (Setting) ណាមួយដែលអ្នកប្រើប្រាស់បានជ្រើសរើសរួច ឬប៉ះពាល់ដល់គណនីដែលអ្នកប្រើប្រាស់បានតាមដាននោះទេ។

របៀបដែល TikTok ធ្វើការងារដើម្បីផ្តល់ជូនបទពិសោធមើល (View) ដ៏រីករាយ

TikTok កំពុងធ្វើការឥតឈប់ឈរដើម្បីផ្តល់បទពិសោធមើលដ៏រីករាយ ហើយបណ្តាញសង្គមមួយនេះមានវិធីសាស្រ្តជាច្រើនដើម្បីជួយការពារភ្លែតហ្វមរបស់យើងតាមរយៈ៖

*ដកចេញមាតិកាដែលយើងរកឃើញថាបានបំពានគោលការណ៍របស់យើង ដូចជាមាតិកាដែលមានខ្លឹមសារជំរុញឱ្យធ្វើបាបខ្លួនឯង និងទម្លាប់បរិភោគមិនទៀងទាត់។

*ផលិតមាតិកាដែលមិនសមរម្យសម្រាប់ទស្សនិកជនទូលំទូលាយ ដែលមិនមានសិទ្ធិសម្រាប់ការណែនាំបន្តនៅលើទំព័រ For You feeds។

*កាត់បន្ថយដល់អប្បបរមានៃប្រធានបទដែលអាចបង្កើតឱ្យមានរូបភាពអវិជ្ជមាន ប្រសិនបើត្រូវបានមើលម្តងហើយម្តងទៀត។

*ច្រោះចោលមាតិកាសម្រាប់មនុស្សពេញវ័យឬស្មុគស្មាញចេញពីគណនីរបស់អ្នកប្រើប្រាស់វ័យជំទង់តាមរយៈប្រព័ន្ធចាត់ចំណាត់ថ្នាក់មាតិការបស់ TikTok។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ វីដេអូជាង ៦៥,០០០ អំពីការវះកាត់កែសម្ផស្សត្រូវបានដកសិទ្ធិមិនឱ្យបង្ហាញបន្តដល់ក្មេងជំទង់នៅក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ។

របៀបដែល TikTok ដោះស្រាយបញ្ហាដែលកើតមានដដែលៗ

បញ្ហាប្រឈមដែលមានតាំងពីដើមមកនៃប្រព័ន្ធណែនាំវីដេអូណាមួយកំពុងធានាថា ភាពទូលំទូលាយនៃមាតិកាដែលណែនាំទៅកាន់អ្នកមើល មិនតិចពេកឬមិនច្រំដែលពេក។ TikTok មានបំណងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រឈមនេះនិងធ្វើការងារដើម្បីបង្កើតប្រព័ន្ធមួយដែលផ្តល់ជូនមាតិកាច្រើនប្រភេទ។ ឧទាហរណ៍ អ្នកមើលជាទូទៅនឹងមើលមិនឃើញវីដេអូចំនួនពីរនៅក្នុងជួរតែមួយដែលផលិតដោយអ្នកផលិតមាតិកាតែម្នាក់ ឬដែលប្រើសំឡេងដូចគ្នា ហើយភ្លែតហ្វមនេះព្យាយាមចៀសវាងមិនបង្ហាញអ្នកប្រើប្រាស់នូវអ្វីមួយដែលពួកគេមើលឃើញពីមុនរួចហើយ។

លើសពីនេះទៀត TikTok ធ្វើការងារដោយប្រុងប្រយ័ត្នក្នុងការអនុវត្តការកំណត់ដែនមាតិកាមួយចំនួនដែលមិនបានរំលោភបំពានគោលការណ៍របស់ខ្លួន ប៉ុន្តែអាចជះឥទ្ធិពលលើបទពិសោធរបស់អ្នកមើលបាន ប្រសិនបើពួកគាត់ឃើញវីដេអូដដែលៗច្រើនដង ជាពិសេសគឺមាតិកាដែលបង្ហាញពីភាពសោកសៅ ការធ្វើលំហាត់ប្រាណឬការតមអាហារខ្លាំងជ្រុលពេកការណែនាំពីផ្លូវភេទជាដើម។

TikTok ដឹងថា អ្នកប្រើប្រាស់បញ្ចេញមតិយោបល់និងអារម្មណ៍របស់ពួកគេតាមវិធីសាស្រ្តជាច្រើននៅលើ TikTok រួមទាំងនៅពេលដែលពួកគេកំពុងមានអារម្មណ៍សោកសៅ ឬកំពុងឆ្លងកាត់​បទពិសោធ​ដ៏លំបាកៗ​នៅក្នុងជីវិត។ បណ្តាញសង្គមមួយនេះតែងតែឮអ្នកជំនាញនិយាយថា នៅពេល​ដែលអ្នកទាំងនោះ​បិទទ្វារបន្ទប់សំងំនៅម្នាក់ឯងនៅពេលដែលពួកគេមានអារម្មណ៍សោកសៅ នោះពួកគេ​កាន់តែមានអារម្មណ៍ឯកា និងទទួលរងអារម្មណ៍ថាមានការមាក់ងាយពីអ្នកជុំវិញខ្លួនទៀតផង និងថា ការអនុញ្ញាតអ្នកប្រើប្រាស់មើល​ឃើញរបៀបដែល​អ្នកផ្សេងទៀត​ដោះស្រាយជម្នះ​អារម្មណ៍លំបាក​អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកមើល ជាពិសេសក្មេង​ជំទង់។ ជាមួយនឹងគំនិត​ទាំងនេះ វិធីសាស្រ្តរបស់ TikTok គឺការលុបចោលមាតិកាណាដែលជំរុញ ឬលើកទឹកចិត្តឱ្យ​នរណាម្នាក់ធ្វើបាបខ្លួនឯងប៉ះពាល់ដល់គោលការណ៍ផ្សេងៗទៀតរបស់យើង ខណៈដែលអនុញ្ញាតឱ្យមានការបង្ហោះវីដេអូបែបលើកទឹកចិត្ត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ដែលមានបញ្ហាប្រែក្លាយជាក្លាហានក្រោកឈឡើងវិញ ឬក៏វីដេអូបែបអប់រំ ប៉ុន្តែយើងនឹងកំណត់ថាតើវីដេអូទាំងនោះមានសិទ្ធិទទួលបានការណែនាំញឹកញាប់ប៉ុណ្ណា។

ប្រព័ន្ធរបស់ TikTok អាចស្វែងរកប្រភេទវីដេអូដូចគ្នាក្នុងចំណោមមាតិកានានា ដូចជាវីដេអូបែបសោកសៅ ឬតមអាហារខ្លាំងពេកដែលស្ថិតក្នុងប្រភេទវីដេអូដែលមានសិទ្ធិសម្រាប់ការណែនាំបាន។ ប្រសិនបើមានវីដេអូប្រភេទនេះច្រើន វីដេអូទាំងនោះនឹងត្រូវបានជំនួសដោយវីដេអូផ្សេងទៀត ដើម្បីកាត់បន្ថយការណែនាំវីដេអូដដែលៗ និងណែនាំវីដេអូចម្រុះកាន់តែច្រើនដល់អ្នកមើល។ ការងារនេះកំពុងតែដំណើរការ ហើយក្នុងរយៈពេលត្រឹមតែមួយឆ្នាំចុងក្រោយនេះ TikTok បានធ្វើបច្ចុប្បន្នភាពជាង ១៥ដងជាបន្តបន្ទាប់ដើម្បីកែលម្អប្រព័ន្ធរបស់យើង ហើយថែមទាំងបង្កើនការផ្តល់ជូនភាសាកាន់តែច្រើនទៀត។

ក្រុមការងារផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផលរបស់ TikTok ធ្វើការងាររួមគ្នាដើម្បីជំរុញការងារនេះ ដោយមានការស្រាវជ្រាវឯកសារ និងមានការពិគ្រោះយោបល់ពីអ្នកជំនាញ ដូចជាសមាគមអន្តរជាតិសម្រាប់ការបង្ការអត្តឃាតជាដើម។ TikTok នឹងបន្តការងារនេះដោយយកចិត្តទុកដាក់ ខណៈពេលដែលយើងប្រឹងប្រែងណែនាំមាតិកាចម្រុះបែបដើម្បីផ្តល់ជូនបទពិសោធទស្សនារបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ភ្លែតហ្វមនេះប្តេជ្ញាផ្តល់ជូនទីកន្លែងសម្រាប់ការបញ្ចេញមតិ និងទីកន្លែងសម្រាប់ទទួលបានភាពរីករាយសម្រាប់សហគមន៍របស់យើង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata និង Pleng គាំទ្រកម្មវិធីបុណ្យភូមិសម្រាប់ឆ្នាំទី ១០

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅ កម្ពុជា ដែលតែងតែចូលរួមលើកកម្ពស់ការរស់នៅបែបឌីជីល និងការចូ…

ក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងចាយទុនរាប់លានដុល្លារ អភិវឌ្ឍតំបន់កោះស្តេចក្នុងខេត្តកោះកុង ឲ្យក្លាជាមេដែកស្រូបទាញភ្ញៀវទេសចរ

ព័ត៌មាន
តំបន់កោះស្តេច នៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង កំពុងក្លាយជាទិសដៅវិនិយោគកាន់តែខ្លាំង ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ