TikTok ប្ដឹងតុលាការសហព័ន្ធដោយទំនុកចិត្តថាអាចបញ្ឈប់បម្រាមរបស់រដ្ឋម៉ុនតាណា

នាយកប្រតិបត្តិរបស់ TikTok ថា បណ្ដាញទំនាក់ទំនងសង្គមនេះមានទំនុកចិត្តក្នុងការបញ្ឈប់បម្រាមរដ្ឋម៉ុនតាណា


TikTok ដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធអាមេរិក ដោយលើកហេតុផលថា ការហាមឃាត់របស់រដ្ឋ ម៉ុនតាណា រំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ បណ្ដាញទំនាក់ទំនងសង្គមដែលគ្រប់គ្រងដោយក្រុមហ៊ុនចិននេះមានទំនុកចិត្តថាអាចបញ្ឈប់ការហាមប្រាមប្រើកម្មវិធីនេះក្នុងរដ្ឋម៉ុនតាណារបស់សហរដ្ឋអាមេរិកបាន ខណៈដែលសមាជិកសភានៅទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវកាន់តែខ្លាំងឡើងឱ្យហាមឃាត់កម្មវិធីទូរស័ព្ទនេះនៅទូទាំងសហរដ្ឋអាមេរិកតែម្ដង។
នាយកប្រតិបត្តិរបស់ TikTok ថា បណ្ដាញទំនាក់ទំនងសង្គមនេះមានទំនុកចិត្តក្នុងការបញ្ឈប់បម្រាមរដ្ឋម៉ុនតាណា

ទីភ្នាក់ងារសារព័ត៌មាន CNA រាយការណ៍ថា បណ្ដាញទំនាក់ទំនងសង្គម TikTok មានទំនុកចិត្តថាអាចបញ្ឈប់ការហាមប្រាមប្រើកម្មវិធីនេះក្នុងរដ្ឋម៉ុនតាណារបស់សហរដ្ឋអាមេរិកបាន។ នេះបើតាមនាយកប្រតិបត្តិ ឈ្មោះ ជូ ស៊ូ ស៊ី (Chew Shou Zi) ដែលបាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្រងដោយក្រុមហ៊ុនចិននេះបានចាប់ផ្តើមដាក់ពាក្យប្ដឹងជំទាស់នឹងបម្រាមរបស់រដ្ឋម៉ុនតាណា។

ការហាមប្រាមដែលមិនធ្លាប់មានពីមុនមក ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២៤ កំពុងក្លាយជាករណីសាកល្បងសម្រាប់សហរដ្ឋអាមេរិក ខណៈដែលសមាជិកសភានៅទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវកាន់តែខ្លាំងឡើងឱ្យហាមឃាត់កម្មវិធីទូរស័ព្ទនេះនៅទូទាំងសហរដ្ឋអាមេរិក ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ។

លោក Chew Shou Zi បានប្រាប់វេទិកាសេដ្ឋកិច្ចប្រទេសកាតាថា "យើងជឿថាច្បាប់របស់រដ្ឋម៉ុនតាណាដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ មានលក្ខណៈមិនស្របតាមរដ្ឋធម្មនុញ្ញ" ។

លោកបានបន្ថែមក្នុងសម្ដីដើមថា៖ «យើងបានដាក់ពាក្យបណ្ដឹងកាលពីពេលថ្មីៗនេះ ការប្រឈមគឺនៅក្នុងតុលាការ ហើយយើងមានទំនុកចិត្តថា យើងនឹងឈ្នះក្ដី»។

លោក Chew បាននិយាយអំពីរឿងនេះនៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី TikTok ដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធអាមេរិក ដោយលើកហេតុផលថា ការហាមឃាត់របស់រដ្ឋ ម៉ុនតាណា រំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។

កម្មវិធីចែករំលែកវីដេអូតាមបណ្ដាញសង្គម ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន បៃត៍ដែនស៍ (ByteDance) ត្រូវបានចោទប្រកាន់ដោយអ្នកនយោបាយអាមេរិកមួយចំនួនថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន និងជាឧបករណ៍ចារកម្មរបស់ទីក្រុងប៉េកាំង។ ប៉ុន្តែការចោទដូច្នេះត្រូវបានក្រុមហ៊ុនបានបដិសេធទាំងខឹងសម្បារផង។

សូមរម្លឹកថា អភិបាលរដ្ឋ ម៉ុនតាណា លោក ហ្ក្រេក ចាយអ៊ឹនហ្វ័រតេ (Greg Gianforte) បានចុះហត្ថលេខាលើសំណើហាមឃាត់ឱ្យទៅជាច្បាប់ថ្នាក់រដ្ឋកាលពីថ្ងៃទី ១៧ ខែឧសភា ដោយលោកនិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ទ្វីតធឺ ថា លោកបានគាំទ្រវាក្នុងគោលបំណង "ការពារទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាពរបស់ប្រជាជនក្នុងរដ្ឋម៉ុនតាណា ពីភ្នែកបក្សកុម្មុយនិស្តចិន"។

ពាក្យបណ្តឹងរបស់ TikTok បានអះអាងថា "រដ្ឋ ម៉ុនតាណា បានអនុវត្តវិធានការខុសប្រក្រតី និងមិនធ្លាប់មានពីមុនមក ដោយពុំផ្អែកលើអ្វីទាំងអស់ក្រៅពីការសង្ស័យគ្មានមូលដ្ឋាន"។

អ្នកប្រើប្រាស់ TikTok ប្រាំនាក់កាលពីសប្តាហ៍មុន បានដាក់ពាក្យបណ្តឹងរបស់ពួកគេ ប្រឆាំងនឹងច្បាប់របស់រដ្ឋម៉ុនតាណាដែរ ដោយអំពាវនាវឱ្យតុលាការសហព័ន្ធលុបចោលការហាមឃាត់របស់រដ្ឋនេះចំពោះកម្មវិធី TikTok ដោយលើកហេតុផលថា វាបំពានសិទ្ធិរបស់ពួកគេក្នុងការនិយាយដោយសេរី៕




អត្ថបទបន្ទាប់


ក្រុមគណបក្សចងសម្ព័ន្ធថ្មី ចុះកិច្ចព្រមព្រៀងដើម្បីធ្វើកំណែទម្រង់ដ៏ធំធេង ប៉ុន្តែមិនមានការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ

ព័ត៌មាន
គណបក្សក្នុងសម្ព័ន្ធភាព ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្…

បញ្ចុះតម្លៃ ១០% នៅអាហារដ្ឋានរ៉យម៉ូកះថះបែបថៃ នៅពេលទូទាត់តាម AMK Mobile

ព័ត៌មាន
សម្រាប់បងប្អូនដែលចង់រៀបចំកម្មជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ ឬចង់រៀបចំកម្មវិធីខួបកំណើត ឬកម្មវិធីផ្សេងៗទៀត ដោយមិនចង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ