វិស័យធានារ៉ាប់រង

វិស័យធានារ៉ាប់រងឆ្នាំ២០២០នៅតែមានកំណើនទោះមានវិបត្តិកូវីដ-១៩


អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងបានឲ្យដឹងថា បើទោះបីជានៅអំឡុងពេលកូវីដ-១៩ បណ្តាប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ បានជួបវិបត្តិធ្ងន់ធ្ងរ ដោយបានធ្វើឲ្យវិស័យជាច្រើនត្រូវរងផលប៉ះពាល់ក៏ពិតមែន ប៉ុន្តែវិស័យធានារ៉ាប់រងនៅតែមានកំណើន។
វិស័យធានារ៉ាប់រងឆ្នាំ ២០២០ នៅតែមានកំណើន ទោះមានវិបត្តិកូវីដ-១៩។ រូបភាព៖ ខេមបូណូមីស
ដោយ

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០កន្លងទៅ ទោះវិស័យផ្សេងៗជួបញ្ហាច្រើន តែវិស័យធានារ៉ាប់រងនៅតែមានកំនើនជានិច្ច ទោះតិចតួចក្តី។

លោក យក់ ចំរើនឫទ្ធិ បានបន្ថែមថា ថ្វីត្បិតកំនើនបែបនេះក្តី ប៉ុន្តែចំពោះក្រុមហ៊ុនរបស់លោក សម្រាប់ ការធានារ៉ាប់រងផ្នែកធ្វើដំណើរទៅក្រៅប្រទេស បាត់បង់ចំណូលប្រមាណជា ៨០ម៉ឺនដុល្លារ ខណៈដែលធានារ៉ាប់រងសុខភាពមានការកើនឡើង។

លោកយក់ ចំរើនឫទ្ធិ បានឲ្យដឹងថា នៅគ្រាដែល វិស័យធនារ៉ាប់រងនៅក្នុងប្រទេសជិតខាងកម្ពុជា គឹឡាវ បានធ្លាក់ចុះ ២៥% តែសម្រាប់ចំណូលរបស់ក្រុមហ៊ុនធានារ៉ាប់រង Forte  បានកើនឡើងដល់ទៅ ៦០%៕

សូមទស្សនាសេចក្តីរាយការណ៍ដូចខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របរកាត់ដេរសម្លៀកបំពាក់មង្គលការ ចាប់ផ្តើមមានហាងឆេងវិញ!

ព័ត៌មាន
អ្នកប្រកបមុខរបរកាត់ដេរសម្លៀកបំពាក់សម្រាប់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងបោះដុំ បានសម្តែងនូវក្តីរីករាយឡើងវិញ ក្រោយពីរាជរដ្ឋា…

ឧកញ៉ា គួច ម៉េងលី៖អានសៀវជោគជ័យច្រើនពេកអាចនឹងបរាជ័យទៅវិញ

ព័ត៌មាន
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសម្ពោធសៀវភៅសា្នដៃទី៨របស់លោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នាបណ្ណាគារមេនូមេន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ