ថាមពលឥន្ធនៈ

តើប្រទេសកំពូលទាំង៥ ដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងពិភពលោកមានប្រទេសណាខ្លះ?


ប្រេងពិតជាមានសារសំខាន់ណាស់សម្រាប់បម្រើឱ្យសេចក្ដីត្រូវការរបស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ តួយ៉ាងដូចជាយានយន្ត ដែលយើងជិះទៅណាមកណារាល់ថ្ងៃ និងសូម្បីយន្តហោះ ព្រមទាំងការផលិតអគ្គិសនីជាដើម គឺសុទ្ធតែត្រូវការប្រេងឥន្ធនៈ។ អ៊ីរ៉ាក់ កាណាដា រុស្ស៊ី អារ៉ាបីសាអូឌីត និងសហរដ្ឋអាម៉េរិក បានក្លាយជាប្រទេសកំពូលអ្នកផលិតប្រេងច្រើនជាងគេបំផុតក្នុងពិភពលោក ខណៈមហាយក្សចិន មិនជាប់ក្នុងកំពូលតារាងនោះទេ។
ថាមពលឥន្ធនៈ
ដោយ

យោងតាមរបាយការណ៍ស៊ើបអង្កេតមួយចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ប្រទេសដែល​ជាប់​​ឈ្មោះ​ក្នុងចំណោមប្រទេសកំពូលទាំង៥ ដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងពិភព​លោករួម​មាន​ អ៊ីរ៉ាក់ កាណាដា រុស្ស៊ី អារ៉ាបីសាអូឌីត និងសហរដ្ឋអាម៉េរិក ខណៈមហាយក្សចិន​ជាប់លេខ៦​ឯណោះ​។

ក្នុងនោះចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសអ៊ីរ៉ាក់ ដែលជាមធ្យមផលិតប្រេង​បានជាង៤​លាន៥​សែន​​បារ៉ែល ក្នុងមួយថ្ងៃ និងមានចំណែកគ្របដណ្ដប់ក្នុងរង្វង់៤៨% នៃទីផ្សារផលិតប្រេងទូទាំង​ពិភព​លោក ហើយប្រទេសនេះពឹងផ្អែកខ្លាំងលើការផលិត និងនាំចេញប្រេង។ រីឯចំណាត់ថ្នាក់លេខ៤ បាន​ទៅ​លើប្រទេសកាណាដា ដែលផលិតប្រេងជាមធ្យមបានប្រមាណជិត៥លាន៦សែនបារ៉ែលក្នុងមួយថ្ងៃ និងមានចំណែកគ្របដណ្ដប់៥,៩%នៃទីផ្សារផលិតប្រេងទូទាំងពិភពលោក។

ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសរុស្ស៊ី ដែលមានផ្ទៃដីធំបំផុតរបស់ពិភពលោក ដោយ​ប្រទេស​នេះផលិតប្រេងជាមធ្យមបានជាង១១លាន២សែនលានបារ៉ែលក្នុងមួយថ្ងៃ និងមានចំណែក​គ្របដណ្ដប់១១,៩%នៃទីផ្សារផលិតប្រេងទូទាំងពិភពលោក។

ចំណាត់ថ្នាក់លេខ២ បានទៅលើ​ប្រ​ទេស​អារ៉ាប៊ីសាអូឌីត ដែលផលិតប្រេងជាមធ្យមជាង១២លានបារ៉ែលក្នុងមួយថ្ងៃ និងមានចំណែក​គ្រប​ដណ្ដប់១២,៩%នៃទីផ្សារផលិតប្រេងទូទាំងពិភពលោក។

អារ៉ាប៊ីសាអូឌីត គឺជាប្រទេសធំបំផុតនៅ​តំបន់មជ្ឈិមបូព៌ាបើគិតពីផ្ទៃដី ហើយវាក៏ជាប្រទេសនាំចេញប្រេងធំ​បំផុតមួយផងដែរ។ហើយចុង​ក្រោយ​គឺ​ចំណាត់ថ្នាក់លេខ១ បានទៅលើសហរដ្ឋអាម៉េរិក ដែលផលិតប្រេង​ជាមធ្យមបានជិត១៨​លានបារ៉ែល​ក្នុងមួយថ្ងៃ និងមានចំណែកគ្របដណ្ដប់ដល់ទៅ១៨,៩%នៃទីផ្សារផលិតប្រេងទូទាំងពិភពលោក។

ឧស្សាហកម្មប្រេងនៅក្នុងសហរដ្ឋអាម៉េរិក សម្រេចបានកំណើនរឹងមាំគួរឱ្យកត់សម្គាល់ ហើយឧស្សាហ​កម្ម​នេះ ក៏ផ្ដល់ការងារដល់មនុស្សរាប់លាននាក់​នៅទូទាំងប្រទេសមហាអំណាច​ធំបំផុតមួយនេះ​ផងដែរ​។

ដោយឡែក មហាយក្សចិន មិនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៥ទេ ដោយជាប់ចំណាត់ថ្នាក់លេខ៦ ជាមួយនឹងការផលិតប្រេងជាមធ្យមជាង៤លាន១សែនបារ៉ែលក្នុងមួយថ្ងៃ និងមានចំណែកគ្រប​ដណ្ដប់​៤,៤% នៃទីផ្សារផលិតប្រេងទូទាំងពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមហាយក្សសេដ្ឋកិច្ចពិភពលោកកំពុងតែលេងហ្គេមអ្វីលើបញ្ហាផលិតកម្មបន្ទះឈីប?

ព័ត៌មាន
ក្រុមអ្នកវិភាគ និងតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកកំពុងតែតាមដានដំណើរវិវត្តន៍ទៅមុខនៃបញ្ហាបន្ទះឈីបលើសកលលោក ដោយនៅចុងខែមករា ឆ្នាំ២០២៤ …

ឧស្សាហកម្មផលិតលោហៈសម្រាប់អាគុយរថយន្តអគ្គិសនីរបស់អូស្ត្រាលី ដាំក្បាលចុះដោយសារ ឥណ្ឌូនេស៊ី និងចិន

ព័ត៌មាន
ប្រទេសអូស្ត្រាលីកំពុងព្យាយាមធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាភាគីដ៏សំខាន់មួយនៅក្នុងយុទ្ធនាការសកលឆ្ពោះទៅរកពិភពលោកបៃតង ប៉ុន្តែពេលនេះប្រទេសមួយនេះកំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ