បឹងតាមោក

រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងកាត់យកដីបឹងតាមោក ចេញខ្លះវិញហើយ!


រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៥ខែមករានេះ បានចេញសេចក្តីសម្រេចលុបចោលគម្រោងផ្ដល់ដីបឹងតាមោក មួយចំនួន ដែលរាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតផ្តល់ដីបឹងតាមោកទាំងនោះឲ្យស្ថាប័នរដ្ឋមួយចំនួន។
គម្រោងផ្សារបន្លែបឹងតាមោក មិនទាន់ចេញរូបរាងផង ឥឡូវរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីបឹងតាមោក ៧៥ហិកតាទៀត ដើម្បីធ្វើសួន និងឧទ្យានធម្មជាតិ(រូបភាព៖Facebook)
ដោយ

ក្នុងលិខិត​របស់​រាជរដ្ឋាភិបាល​ដដែលនេះ បាន​សម្រេច​លុបចោល​សំណើសុំ​គោលការណ៍​អនុញ្ញាត​កាត់ផ្ទៃបឹង​តាមោក (បឹងកប់ស្រូវ) ទំហំ ១៥ ហិកតា សម្រាប់​សាងសង់​អគារ​ទីស្ដីការ​ក្រសួង​អភិវដ្ឍន៍ជនបទ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល​ក៏បាន លុបចោល​សំណើសុំ​ការអនុញ្ញាត​ដោះដូរទីតាំង​អគារទីស្ដី​ការក្រសួង​អភិវឌ្ឍន៍​ជនបទ​បច្ចុប្បន្ន និងដីទំហំ​១៥.៣៣ហិកតា របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាមួយ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុបផងដែរ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លុបចោល​ការផ្ដល់​ដី ១៥ ហិកតា នៃផ្ទៃបឹង​កប់ស្រូវ ដើម្បី​សាងសង់​អគារ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ អគារគណៈកម្មាធិការ សិទ្ធិមនុស្ស​កម្ពុជា និងអគារ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និងសង្គ្រោះ​ជនពិការ​ដោយសារមីន។ 

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លុបចោល សំណើ​សុំ​ការអនុញ្ញាត​ដោះដូរ និងផ្ទេរ​កម្មសិទ្ធិ​ទីតាំង​អគារអង្គភាព​ទាំងបីនេះ ជាមួយនឹង​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ដែលជាថ្នូរនឹង​ការសាងសង់​អគារថ្មី ជូនអង្គភាព​ទាំង​៣ នៅលើ​ផ្ទៃដី​បឹង​តាមោក​ផងដែរ។

មួយរយៈ​ចុងក្រោយនេះ ផ្ទៃដី​បឹងតាមោក​ ឬហៅថា​បឹងកប់ស្រូវ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​កាត់​ផ្ដល់ជូន​ស្ថាប័ន​រដ្ឋ​ជាបន្ដ​បន្ទាប់​ដើម្បី​យកទៅធ្វើ​ការអភិវឌ្ឍ។​ ជាក់ស្ដែង ថ្មីៗនេះ រាជរដ្ឋាភិបាល​ទើបតែ​ បានសម្រេច​កាត់ផ្ទៃដីបឹងនេះ ២០ហិកតា​បន្ថែមទៀត​ ដើម្បី​រៀបចំ​សាងសង់សាខា​មន្ទីរពេទ្យកាល់ម៉ែត សម្រាប់​បម្រើ​សេវា​ពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ​។ នេះបើតាមសេចក្តី​ជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០២០។

ក្រុមការងារខេមបូណូមីស មិនមាន​តួលេខជាក់លាក់ អំពីទំហំផ្ទៃដី​បឹងតោមោក ដែលរាជរដ្ឋាភិបាលសម្រេចយក​ធ្វើការអភិវឌ្ឍ​នោះទេ ខណៈដែលអ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងថា លោកមិនមាន​របាយការណ៍​ច្បាស់លាស់​ពីការបែងចែក​ទំហំផ្ទៃដីបឹងនេះដូចគ្នាដែរ។ ទោះយ៉ាងណា បើតាម​ការ​សរុប​ត្រួសៗ​ជាបឋម​ផ្អែកតាម​ការជូន​​ដំណឹងជាបន្ដ​បន្ទាប់​របស់​រាជរដ្ឋាភិបាលនាពេល​កន្លងមក​អំពី​ការកាត់ផ្ទៃដី​បឹងនេះជូន​ស្ថាប័នរដ្ឋ​នានា ឃើញថា ចំនួនផ្ទៃដីបឹង​តាមោក​ដែល​ត្រូវបានកាត់​យក ទៅ​អភិវឌ្ឍនោះ មានប្រមាណជិត ៤០០ ហិកតាហើយ ខណៈដែល​ផ្ទៃដៃ សរុប​នៃបឹងនេះ ត្រូវបាន​ដឹងថា​មាន​ជាង​៣២០០ហិកតា។

សូមបញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល បានសម្រេចកាត់​ផ្ទៃបឹងតាមោក ជា​បន្តបន្ទាប់សម្រាប់​យកទៅអភិវឌ្ឍ​ រួមមាន ២០ហិកតា ដើម្បី​អភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត, ៣០០ហិកតាបន្ថែមទៀត ជូនក្រសួងការពារជាតិ,​ ៣០ហិកតា ជូនដល់លោកស្រី គីម ហ៊ាង ភរិយា ឧកញ៉ា លី យ៉ុងផាត់ ជាថ្នូរនឹងការដោះដូរដី​នៅជិត​វិមានឈ្នះ និងទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​ និងការកាត់ជូន​ស្ថាប័នរដ្ឋ​មួយចំនួនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​ អេស៊ីលីដា ប្រកាសថា ធនាគារ​ពុំ​ដែល​មាន​កម្មវិធី​ចាប់ឆ្នោត​ផ្សង​សំណាង ឬ​ផ្ដល់​រង្វាន់​ឡើយ

ព័ត៌មាន
ធនាគារ អេស៊ីលីដា នៅថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១នេះ បាន​ប្រកាស​ជាថ្មីម្ដងទៀត ថា "ធនាគារ​ អេស៊ីលីដា ពុំដែលមាន និង​គ្មាន​កម្មវិធីចាប់ឆ្នោត…

ចំណូលពន្ធដារវៀតណាមសម្រេចបានជាង ៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមនៅពេញមួយឆ្នាំ២០២០ប្រមូលចំណូលពន្ធដារបានចំនួនជាង ៥៤ពាន់លានដុល្លារ ស្មើនឹង ប្រមាណ ១០០,៦ ភាគរយ នៃការប៉ាន់ស្មានទុក នេះបើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ