កំពូលមហាសេដ្ឋីមានជាងគេបំផុតនៅចិន

តើនរណាជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងប្រទេសចិន?


ប្រទេសចិន កាលពីឆ្នាំមុនបាននាំមុខសហរដ្ឋអាមេរិក ដែលមានកំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេបំផុត ប៉ុន្ដែ ចំពោះតំណែងថានរជាកំពូលមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសចិននោះ គឺកំពុងមានការប្រកួតប្រជែងគ្នាស្វិតស្វាញណាស់នៅដើមឆ្នាំ២០២១នេះ។ ប៉ុន្ដែ អ្វីដែលគឺដឹងច្បាស់នោះនៅពេលនេះ តំណែងទី១ និងទី២នេះ គឺមិនឈ្មោះលោក Jack Ma ទេ។
កំពូលមហាសេដ្ឋីមានជាងគេបំផុតទាំង៥នៅប្រទេសចិន ឆ្នាំ២០២១ រូបភាព៖ ក្រុមការងារ
ដោយ

តើ​នរណា​ជា​កំពូល​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន?

Story: តាម​ទិន្នន័យ​ពី​សារព័ត៌មាន Forbes ដែល​ជា​ស្ថាប័ន​ចាត់​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​នោះ បាន​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០២១ ស្ថាបនិក​ក្រុមហ៊ុន Nongfu Spring គឺ​លោក Zhong Shashan ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា ជា​កំពូល​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ដល់​ទៅ ជិត ៦៤​ពាន់​លាន​ដុល្លារ ដោយ​បាន​ទម្លាក់​លោក Pony Ma ស្ថាបនិក​ក្រុមហ៊ុន Tencent ដែល​ធ្លាប់​គ្រង​តំណែង​សេដ្ឋី​ទី​១​នៅ​ចិន កាលពី​ឆ្នាំ​២០២០​នោះ ឲ្យ​មក​នៅ​លេខ​២​វិញ​។ ទោះ​យ៉ាងណា គេ​ជឿជាក់​ថា មិនយូរ​ទេ លោក Pony Ma នឹង​អាច​ដ​ណើ្ដ​ម​បាន​តំណែង​លេខ​១​នេះ​ត្រឡប់​មក​វិញ​មិន​ខាន​ឡើយ​។

តើ​កំពូល​មហាសេដ្ឋី​ទាំង​៥របស់ចិននៅ​ឆ្នាំ​២០២១​នេះ ជា​នរណា?

យោង​តាម​ទិន្នន័យ​ពី​សារព័ត៌មាន Forbes គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០២១ កំពូល​មហាសេដ្ឋី​ទាំង​៥ របស់​ចិន​រួម​មាន​៖

, លោក Zhong Shanshan

កំពូល​មហាសេដ្ឋី​រូប​នេះ មាន​វ័យ​៦៦​ឆ្នាំ ហើយ​ក៏​ទើបតែ​គ្រោង​បាន​តំណែង​ជា​កំពូល​មហាសេដ្ឋី​មាន​ជាងគេ​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ជិត​៦៤​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​របស់​លោក Shanshan រកស៊ី​នៅ​ក្នុង​វិស័យ​ឱសថស្ថាន និង​ការ​ផលិត​គ្រឿង​ភេសជ្ជៈ​។ បន្ទាប់​ពី​បោះបង់ ការ​សិក្សា​ក្នុងអំឡុងពេល​មាន​បដិវត្ត​វប្បធម៌​នៅ​ចិន ជីវិត​របស់​លោក​បាន​រសាត់អណ្ដែត ដូច​ចក​អណ្ដែត​ទឹក​។ មុន​នឹង​ក្លាយជា​មហាសេដ្ឋី​ដូច​សព្វថ្ងៃ លោក ShanShan ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​, អ្នក​សារព័ត៌មាន​, កសិករ​ដាំ​ផ្សិត និង​ជា​ភ្នាក់ងារ​លក់​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​ជាដើម​។

លោក Zhong Shanshan ស្ថាបនិក​ក្រុមហ៊ុន Nongfu Spring

, លោក Pony Ma

មហាសេដ្ឋី​វ័យ ៤៩​ឆ្នាំ​រូប​នេះ ជា​ប្រធាន​ក្រុមប្រឹក្សា និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Tencent Holdings​។ លោក Pony Ma មានទ្រព្យ​សម្បត្តិ​សរុប​ជាង​៥៩​ពាន់​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​របស់​លោក​រកស៊ី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​អ៊ី​ធើ​ណែ​ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ មុន​នឹង​ក្លាយ​មហាសេដ្ឋី លោក Pony Ma និង​អតីត​មិត្តភក្ដិ​នៅ​សកល​វិទ្យាល័យ​បាន​នាំ​គ្នា​បង្កើត​ឡើង​នូវ​កម្មវិធី​ផ្ញើ​សារ​មួយ ដែល​បច្ចុប្បន្ន​គេ​ស្គាល់ឈ្មោះ​ថា WeChat​។ ក្រុមហ៊ុន Tencent មក​ទល់​ពេល​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​យក្ស​ៗ​របស់​ពិភពលោក​។ ប៉ុន្ដែ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​រឹតត្បិត​ខ្លាំង​ណាស់​ដែរ បន្ទាប់​ពី​ក្រុមហ៊ុន​អា​លី​បា​បា​របស់​មហាសេដ្ឋី Jack Ma​។

លោក Pony Ma ប្រធាន​ក្រុមប្រឹក្សា និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Tencent Holdings

, លោក Jack Ma

ជា​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​អា​លី​បា​បា លោក Jack Ma ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ទេព​កោសល្យ​ដ៏​ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​ជា​សាធារណៈ ពិសេស​ការ​និយាយ​អំពី​ទស្សនៈ​ភាព​អ្នកដឹកនាំ និង​ការ​រកស៊ី​។ មហាសេដ្ឋី​វ័យ ៥៦​ឆ្នាំ​រូប​នេះ មានទ្រព្យ​សម្បត្តិ​សរុប​៤៨​ពាន់​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​របស់​លោក​ផ្ដោត​ការ​រកស៊ី​លើ​វិស័យ​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​។ បច្ចុប្បន្ន កំពូល​មហាសេដ្ឋី​មាត់រអិល​រូប​នេះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​តាម​រឹតត្បិត​ខ្លាំង​ណាស់​ដែរ បន្ទាប់​ពី​កាលពី​ខែតុលា​ឆ្នាំ​២០២០ លោក​បាន​និយាយ​តិះ​តៀន​ខ្លាំង​ៗ​លើ​ការ​គ្រប់គ្រង​របស់​រដ្ឋ​ចិន​។

លោក Jack Ma ​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​អា​លី​បា​បា

, លោក Colin Huang

មហាសេដ្ឋី​ចិន​រូប​នេះ មាន​វ័យ ៤១​ឆ្នាំ និង​ទ្រព្យ​សមត្តិ​សរុប​ជិត​៤៣​ពាន់​លាន​ដុល្លារ​។ លោក Huang ថ្មី​ៗ​នេះ ក៏​ទើបតែ​បាន​ចុះ​ចេញពី​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន​ផង​ដែរ ដោយ​ផ្ដោត​លើ​ការ​ស្រាវជ្រាវ​ផ្នែក វិទ្យាសាស្ត្រ​ចំណីអាហារ និង​ជីវិត​។ 

លោក Colin Huang មហាសេដ្ឋី​វ័យ ៤១​ឆ្នាំ ទ្រព្យ​សមត្តិ​សរុប​ជិត​៤៣​ពាន់​លាន​ដុល្លារ

, លោក Zhang Yiming

លោក​អ្នក​ប្រហែលជា​មិនសូវ​បាន​ឭ​ពី​ឈ្មោះ​របស់​មហាសេដ្ឋី​ម្នាក់​នេះ​ទេ ប៉ុន្ដែ បើ​និយាយ​ដល់​កម្មវិធី TikTok លោក​អ្នក​ប្រហែលជា​ស្គាល់​ច្បាស់​ហើយ​។ លោក Zhang Yiming គឺជា​ស្ថាបនិក​ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​បង្កើត​កម្មវិធី TikTok​។ ទើបតែ​មាន​វ័យ ៣៧​ឆ្នាំ​ប៉ុណ្ណោះ លោក Yiming មានទ្រព្យ​សម្បត្តិ​សរុប ជាង ៣៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ជា​កំពូល​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​មួយ​រូប​នៅ​ប្រទេស​ចិន​៕
លោក Zhang Yiming ​ស្ថាបនិក​ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​បង្កើត​កម្មវិធី TikTok
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ច្រើនបំផុតមិនធ្លាប់មាន! អ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន​១៧៩នាក់ កម្ពុជារកឃើញត្រឹមតែរយៈពេល១ថ្ងៃ!

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ដល់ទៅ ១៧៩នាក់ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២១នេះ ដែ…

ពេញមួយថ្ងៃសៅរ៍នេះ យោធាភូមា​ផ្ដាច់ផ្ដិល​ជីវិត​អ្នក​តវ៉ាជាង ៩០នាក់

ព័ត៌មាន
នៅថ្ងៃសៅរ៍ (ទី២៧ មីនា) នេះ ជាថ្ងៃដ៏បង្ហូរឈាម​បំផុត​មួយ​នៃការតវ៉ា​របស់​ប្រជាជន​ភូមា​ចាប់តាំងពីរដ្ឋប្រហារ​យោធា​កាលពីថ្ងៃទី១ ខែកុម្ភៈមក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ