ផ្សារហ៊ុនអាមេរិក

អាមេរិកកំពុងពិចារណា ដកក្រុមហ៊ុនយក្សៗចិនចំនួន ២ ចេញពីផ្សារភាគហ៊ុនរបស់អាមេរិក


រដ្ឋបាលលោកដូណាល់ត្រាំកំពុងពិចារណា បន្ថែមក្រុមហ៊ុនចិនចំនួន២ គឺក្រុមហ៊ុន Alibaba និង ក្រុមហ៊ុន Tencent ចូលទៅក្នុងបញ្ជីខ្មៅ នៃក្រុមហ៊ុនចិនដែល ត្រូវបានចោទប្រកាន់ថា ជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធាចិន។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន​រ៉យទ័រ​។
អគារផ្សារភាគហ៊ុន​ញូវយ៉ក (NYSE) ។ រូបភាពពី Pixabay
ដោយ

តាមប្រភពព័ត៌មាន​បាន​ឲ្យដឹងថា គម្រោងការនេះ ស្ថិតក្រោមការពិចារណា​នៅឡើយ ហើយក៏ប្រហែល​​​មិនអាច​ទៅរួចនោះដែរ ដោយសារតែ​ភ្នាក់ងារនានា​ បាន​លើកឡើង​ពីផល​ប៉ះពាល់​ជាច្រើន​ចំពោះ​ទីផ្សារអាមេរិក បើមាន​ការ​ដក​ក្រុមហ៊ុន​ចិន​ទាំងពីរនេះចេញពី​ផ្សារភាគហ៊ុន​មែន​នោះ។

ភាគហ៊ុនរបស់ Alibaba និង Tencent ទាំងពីរនេះ បាន​ធ្លាក់ចុះ​ប្រហែល​៣% នៅក្នុង​ព្រឹកថ្ងៃ​បើជួញដូរ​ នាថ្ងៃទី ៧ ខែ​មករា  នៅលើ​ផ្សារភាគហ៊ុនហុងកុង។ ក្រុមហ៊ុន​ Alibaba ដែលបាន​ចុះបញ្ជី​ផ្សារភាគ​ហ៊ុន​នៅអាមេរិក ក៏មានការធ្លាក់ចុះតម្លៃភាគហ៊ុន ​៥% ផងដែរ នៅម៉ោងបិទការជួញដូរ នៅថ្ងៃពុធ​ទី ៦ ខែមករា។ 

គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែ​មករា​ ប្រធានាធិបតី​អាមេរិក លោកដូណាល់ត្រាំ ក៏បាន​ចុះហត្ថលេខា​បញ្ជា​ឲ្យ​ដកចោល​ប្រតិបត្តិការ​ទូទាត់​ជាមួយ​កម្មវិធី​របស់​ក្រុមហ៊ុន​ចិន​ចំនួន​៨ ដោយក្នុងនោះ រួមមានកម្មវិធី Alipay របស់​ក្រុមហ៊ុន Ant Group ផងដែរ ដោយ​ប្រការនេះ បានធ្វើឲ្យ​មានការ​តានតឹង​កាន់តែខ្លាំង​ឡើង រវាង​ទីក្រុង​វ៉ាស៊ិនតោន​ ជាមួយនឹង​ទីក្រុង​ប៉េកាំង នៅ២សប្ដាហ៍​មុនពេល​ដែល​លោក Joe Biden ដែលជាប្រធានាធិបតីថ្មី​ចូល​កាន់តំណែង៕ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Twitter និង Facebook ផ្អាកគណនីរបស់លោកដូណាល់ត្រាំ ក្រោយពីបានអំពាវនាវដល់ក្រុមបាតុករ

ព័ត៌មាន
ការរាយការណ៍មួយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃទី ៧ ខែមករា បានឲ្យដឹងថា គណនី Twitter របស់លោកដូណាល់ត្រាំ ត្រូវបានក្រុមហ៊ុន Twi…

សមាគមម្រេចកំពតថា ទីផ្សារម្រេចដើមឆ្នាំ២០២១ បង្ហាញពីសញ្ញាណល្អ

ព័ត៌មាន
សមាគមលើកកម្ពស់ម្រេចកំពតបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី ៧ ខែមករានេះថា ទោះបីជាទិន្នផលម្រេចកំពតនៅពេញមួយឆ្នាំ២០២០កន្លងមកបានធ្លាក់ចុះខ្លះមែន ប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ