កំពូលមហាសេដ្ឋីថៃម្ចាស់ក្រុមហ៊ុន CP

កំពូលមហាសេដ្ឋីថៃម្ចាស់ក្រុមហ៊ុន CP នឹងសង់រោងចក្រផលិតឱសថបុរាណពីដើមប្រមាត់មនុស្ស សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩


កំពូលមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតក្នុងប្រទេសថៃ និងម្ចាស់ក្រុមហ៊ុន CP Group បានប្រកាសថា ក្រុមហ៊ុនរបស់លោក គ្រោងនឹងសាងសង់ងចក្រផលិតឱសថបុរាណចម្រាញ់ចេញពីរុក្ខជាតិ ដើម្បីយកមកប្រើប្រាស់ព្យាលបាលអ្នកជំងឺកូវីដ-១៩។ មហាសេដ្ឋីថៃរូបនេះកំពុងត្រៀមរៀបចំទីតាំងសម្រាប់ដាំដុះរុក្ខជាតិមួយប្រភេទឈ្មោះហ្វាតាលី យ៉ុន (fah talai jone) ដែលខ្មែរយើងស្គាល់ថា ដើមប្រមាត់​មនុស្ស ដោយគម្រោងដាំដុះនេះនឹងធ្វើឡើងក្នុងផ្ទៃដីប្រមាណ ១៦ហិកតា នៅក្នុងខេត្តសារាបុរី ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
កំពូលមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតក្នុងប្រទេសថៃ និងម្ចាស់ក្រុមហ៊ុន CP Group

លោក ដា​នី​ន ឆេ​រ៉ា​វ៉ា​នុ​ត ប្រធាន​ជាន់់ខ្ពស់​នៃ​ក្រុមហ៊ុន ស៊ី​ភី​គ្រុប ដ៏​ធំ​របស់​ប្រទេស​ថៃ បាន​និយាយ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា លោក​កំពុង​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ដាំ​ដុះ​រុក្ខជាតិ​មួយ​ប្រភេទ​ឈ្មោះ​ហ្វា​តា​លី យ៉ុ​ន (fah talai jone) ដែល​ខ្មែរ​យើង​ស្គាល់​ថា ដើម​ប្រ​មាត់​មនុស្ស ដោយ​គម្រោង​ដាំ​ដុះ​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ផ្ទៃដី​ប្រមាណ​១៦​ហិ​កតា ក្នុង​ខេត្ត​សារា​បុរី​។

 រុក្ខជាតិ​ប្រភេទ​នេះ ប្រើប្រាស់​សម្រាប់​ជា​សារធាតុ​ផ្សំ​ដើម្បី​ផលិត​ជា​ថ្នាំ​ព្យាបាល​រលាក កម្ចាត់​មេរោគ និង​ព្យាបាល​ក្អក ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រសួងសុខាភិបាល​ថៃ​ក៏​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ថ្នាំ​ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិ ដើម​ប្រ​មាត់​មនុស្ស​នេ ជា​ថ្នាំ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​ផង​ដែរ​។

 ក្រុមហ៊ុន CP របស់​សេដ្ឋី​ថៃ​រូប​នេះ ក៏​នឹង​សាងសង់​រោងចក្រ​មួយ សម្រាប់​ដំណើរការ​ផលិត​ថ្នាំ​ប្រភេទ​នេះ រួច​លោក​នឹង​ផ្តល់​ថ្នាំ​ដែល​ផលិត​រួច ឲ្យ​សាធារណជន ព្រមទាំង​រដ្ឋាភិបាល​ដោយ​មិន​យក​ប្រាក់​តែ​ម្តង​។

 បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន ដំណើរការ​ដាំ​ដុះ​រុក្ខជាតិ និង​ដំណើរការ​ផលិត​ចេញ​ជា​ថ្នាំ​គ្រាប់​ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​ជិត ៣​ខែ មុន​នឹង​អាចយ​កមក​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩​បាន​។

គួរ​ជម្រាប​ថា ប្រទេស​ថៃ​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បាន​ផុងខ្លួន​កាន់តែ​ខ្លាំង​ក្នុង​វិបត្តិ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​។ ជាក់ស្តែង ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ក្នុង​កំណត់​ត្រា​ច្រើន​មិន​ធ្លាប់​មាន ពោល​គឺ​ក្នុង​ចំនួន​ជាង ២​ម៉ឺន​ករណី ខណៈ​ករណី​ឆ្លង​សរុប​កើន​ជិត ៧០​ម៉ឺន​ករណី​ហើយ​។

 ដោយ​អ្នកជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​របស់​ថៃ​ទប់ទល់​លែង​ចង់បាន គួប​ផ្សំ​នឹង​កង្វះខាត​គ្រែ មន្ទីរពេទ្យ និង​ថ្នាំសង្កូវ​ផង​នោះ បាន​បង្ខំចិត្ត​ឲ្យ​ពលរដ្ឋ​ថៃ​ជា​ច្រើន​ជ្រើស​យក​ការ​ស្នាក់​នៅ និង​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ដោយ​ពឹងផ្អែក​លើ​ឱសថ​បុរាណ​នេះ​។ 

 គួរ​រំឭក​ថា ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំបុរាណ​ដែល​ផ្សំ​ឡើង​ពី​ដើម​ប្រ​មាត់​មនុស្ស​នេះ​ចាប់តាំងពី​ខែកក្កដា​មក ក្រោយ​មើលឃើញ​ពី​ប្រសិទ្ធិ​ភាព​របស់​វា​ដែល​អាច​ព្យាបាល​អ្នកជំងឺ​កម្រិត​ស្រាល​បានជា​សះស្បើយ ៩៩% ក្នុង​ចំណោម​អ្នកជំងឺ​ដែល​គេ​សាកល្បង​ឲ្យ​ប្រើប្រាស់​ចំនួន​ជាង ១​ម៉ឺន​២​ពាន់​នាក់​៕

None



អត្ថបទបន្ទាប់


អាមេរិក គ្រោងចេញវិធានការតម្រូវឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំងសិន មុនចូលអាមេរិក

អាមេរិក នឹងចេញវិធានការឲ្យភ្ញៀវទេសចរអន្តរជាតិអាចចូលអាមេរិកបាននៅពេលចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។ សហរដ្ឋអាមេរិកបានដាក់វិធានការរឹតបន្…

វៀតណាម និងចិនចុះ MoU ជំរុញពាណិជ្ជកម្មផ្លែឈើ ចំពេលមានផលរំខានពីកូវីដ-១៩រាតត្បាតរាតត្បាត

វៀតណាម និងចិនចុះ MoU ជំរុញពាណិជ្ជកម្មផ្លែឈើ ចំពេលដែលការផ្ទុះរាលត្បាតកូវីដ-១៩ធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម។ វៀតណាម និងចិន បានចុះហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ