អាមេរិក គ្រោងចេញវិធានការតម្រូវឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំង

អាមេរិក គ្រោងចេញវិធានការតម្រូវឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំងសិន មុនចូលអាមេរិក


អាមេរិក នឹងចេញវិធានការឲ្យភ្ញៀវទេសចរអន្តរជាតិអាចចូលអាមេរិកបាននៅពេលចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។ សហរដ្ឋអាមេរិកបានដាក់វិធានការរឹតបន្តឹងដល់ការធ្វើដំណើរពីក្រៅប្រទេស ចាប់តាំងពី ខែមករា ឆ្នាំ២០២០មកម្ល៉េះ ជាពិសេសការធ្វើដំណើរមកពីប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ ប៉ុន្តែពេលថ្មីៗនេះ សហរដ្ឋអាមេរិកដាក់ចេញវិធានការ តម្រូវឲ្យអ្នកដំណើរដែលចូលទឹកដីអាមេរិក ត្រូវតែ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩រួចរាល់។
អាមេរិក នឹងចេញវិធានការឲ្យភ្ញៀវទេសចរអន្តរជាតិអាចចូលអាមេរិកបាននៅពេលចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។

វិធានការ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ធូរបន្ថយ​ការ​រឹ​ត្បិត ដើម្បី​ឈាន​ទៅ​បើក​ដំណើ​ការ​ធ្វើ​ដំណើរ​ចេញចូល​សហរដ្ឋអាមេរិក​ឡើង​វិញ​។ នេះ​បើ​យោង​តាម​ប្រភព​ពី សេត​វិមាន​អា​មេ​រិ​ក ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ព័ត៌មាន​រ៉​យ​ទ័​រ​។

តាម​រយៈ​វិធានការ​តម្រូវ​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច អាច​ធ្វើ​ដំណើរ​ចូល​អា​មេ​រិ​កបាន​នេះ អាច​នឹង​ជំរុញ​អាជីវកម្ម​វិស័យ​អាកាសចរណ៍ និង​ឧស្សាហកម្ម​ទេសចរណ៍​ងើបឡើង​វិញ ប៉ុន្តែ​ដោយសារ​តែ​ការ​កើនឡើង​នៃ​ករណី​កូ​វី​ដ​-១៩ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី ឌែ​លតា បាន​ធ្វើ​ឱ្យ អា​មេ​រិ​ក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដក​ការ​រឹត​បន្តឹង​ភ្លាម​ៗ​នោះ​ទេ​។

មន្ត្រី​សេត​វិមាន​បាន​និយាយ​ថា រដ្ឋបាល​លោក​ប៊ៃ​ដិ​ន នឹង​ធ្វើការ​ជា​ក្រុមចម្រុះ ដើម្បី​ត្រៀម​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ថ្មី​មួយ ដើម្បី​ឈាន​ទៅ​បើក​ដំណើរការ​ធ្វើ​ដំណើរ​អន្តរជាតិ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​។ ក្រៅ​តែ​ពី​អា​មេ​រិ​ក ក៏​មាន​ប្រទេស​មួយ​ចំនួន រួម​មាន កា​ណា​ដា និង​ចក្រភព​អង់គ្លេស ក៏​កំពុង​បន្ធូរបន្ថយ ឬ ដក​ការ​រឹត​បន្តឹង​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ជនជាតិ​អា​មេ​រិ​ក ដែល​បាន​ចាក់​វ៉ាក់សាំង​ផង​ដែរ ។

សហរដ្ឋអាមេរិក បាន​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន តាំងពី​ខែមករា​ឆ្នាំ​២០២០​មក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ហើយ​បន្ទាប់​មក​ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​រឹត​ត្បិ​ការ​ធ្វើ​ដំណើរ​របស់​អា​មេ​រិ​ក​ដែរ ដូច​ជា ប្រទេស​អង់គ្លេស​, ប្រទេស​ចំនួន​២៦​នៅ​តំបន់​អឺរ៉ុប​, ប្រទេស​អៀ​កឡង់ អាហ្វ្រិក​ខាងត្បូង អ៊ី​រ៉​ង់ ប្រេ​ស៊ី​ល និង​ឥណ្ឌា​។ 

បើ​ទោះបីជា អា​មេ​រិ​ក​បច្ចុប្បន្ន នៅ​បន្ដ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ ប៉ុន្ដែ ការ​ធ្វើ​ដំណើរ​នៅ​ក្នុងស្រុក​វិញ ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​មានការ​ស្ទុះ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់​។

បើ​យើង​ក្រឡេក​ទៅ​មើល ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​វិញ ឃើញ​ថា មក​ទល់​ពេល​នេះ មាន​ប្រជាជន​អា​មេ​រិ​ក​ជាង ១៦៥​លាន​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស ឬ​ស្មើនឹង​ជិត​៥០%​ហើយ​នៃ​ចំនួន​ប្រជាជន​សរុប​។ នេះ​បើ​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់​គ្រប់គ្រង​ជំងឺឆ្លង​របស់​អា​មេ​រិ​ក​។ ក្នុង​នោះ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូ​ស មាន​ជាង​១៩២​លាន​នាក់ ឬ​ស្មើនឹង​៥៨% នៃ​ប្រជាជន​សរុប​។

ទោះ​យ៉ាងណា តាម​ការ​ស្រាវជ្រាវ​មួយ​របស់​មូលនិធិ KFF របស់​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​៤​នាក់​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង គឺ​មាន​ម្នាក់​បាន​និយាយ​ថា ពួក​គេ​មាន​ផែនការ​នឹង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ នៅ​ចុងឆ្នាំ​២០២១ ខណៈ​ដែល​មាន​ជិត​ពាក់កណ្ដាល​នៃ​ពួក​គេ និយាយ​ថា នឹង​មិន​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នោះ​ទេ​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃត្រូវបានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកាន់តែទាបជាងមុន មកនៅក្រោម ១%

ព័ត៌មាន
សេដ្ឋកិច្ចថៃ ត្រូវបានធនាគារជាតិថៃទម្លាក់ការពន្យាករកាន់តែទាបទៅៗ ចំពេលកូវីដ-១៩ កំពុងរាតត្បាតកាន់តែខ្លាំងក្លាចាប់តាំងពីមានការផ្ទុះរាលដាល…

កំពូលមហាសេដ្ឋីថៃម្ចាស់ក្រុមហ៊ុន CP នឹងសង់រោងចក្រផលិតឱសថបុរាណពីដើមប្រមាត់មនុស្ស សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មាន
កំពូលមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតក្នុងប្រទេសថៃ និងម្ចាស់ក្រុមហ៊ុន CP Group បានប្រកាសថា ក្រុមហ៊ុនរបស់លោក គ្រោងនឹងសាងសង់ងចក្រផលិតឱសថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ