វិស័យធនាគារ

ធនាគារអាម៉េរិកកំពូលៗដំឡើងភាគលាភដល់ម្ចាស់ភាគហ៊ុន បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុដោយធនាគារកណ្ដាលអាម៉េរិក


ធនាគារធំៗរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃកាលពីថ្ងៃសុក្រ នាសប្ដាហ៍កន្លងទៅ បានប្រកាសផែនការដំឡើងការផ្ដល់ភាគលាភ ឬចំណែកប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ បន្ទាប់ពីក្រោយការធ្វើតេស្តសុខភាពហិរញ្ញវត្ថុពីធនាគារកណ្តាលអាម៉េរិក បង្ហាញថា ពួកគេមានដើមទុនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពចលាចលធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងចលាចលក្នុងទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ។
វិស័យធនាគារ
ដោយ

យោងតាមឯកសារផ្លូវការបង្ហាញថា ធនាគារ JPMorgan Chase ដែលជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីធំបំផុតរបស់សហរដ្ឋអាម៉េរិក បានដំឡើងការផ្ដល់ភាគលាភ ឬចំណែកប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួនពី១,១៥ដុល្លារ ដល់១,២៥ដុល្លារ ក្នុង១ហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាភិបាលនៃធនាគារនេះ ក៏បានអនុញ្ញាតឱ្យទិញយកភាគហ៊ុនថ្មីៗត្រលប់មកវិញក្នុងទំហំទឹកប្រាក់៣០ពាន់លានដុល្លារ ផងដែរ ដោយមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។

ជាមួយគ្នានេះ ធនាគារអាម៉េរិក (Bank of America) នឹងដំឡើងភាគលាភពី២៤សេន ដល់២៦សេនក្នុង១ហ៊ុន ផងដែរ ចំណែកឯធនាគារ Citigroup នឹងដំឡើងភាគលាភពី៥៣សេន ដល់៥៦សេន ក្នុង១ហ៊ុន។

លោក ប្រាយអែម ប៊ុលបឺរី (Brian Mulberry) អ្នកគ្រប់គ្រងផលបត្រវិនិយោគអតិថិជននៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ហ្សែក (Zacks Investment Management) បាននិយាយបន្ទាប់ពីការប្រកាសបែងចែកភាគលាភ ឬចំណែកប្រាក់ចំណេញនេះថា ធនាគារនានានឹងរក្សាការប្រុងប្រយ័ត្នចំពោះដើមទុនរបស់ខ្លួន ខណៈដែលភាពមិនប្រាកដប្រជានៅតែមានជុំវិញសំណើរបស់គណៈកម្មាធិការបាសែល ទទួលបន្ទុកត្រួតពិនិត្យវិស័យធនាគារ (BCBS)។

សូមបញ្ជាក់ថា គណៈកម្មាធិការបាសែល ទទួលបន្ទុកត្រួតពិនិត្យវិស័យធនាគារ (BCBS) គឺជាគណៈកម្មាធិការអន្តរជាតិមួយបង្កើតឡើងដោយទេសាភិបាលនៃក្រុមប្រទេស G10 រួមមាន បែលហ្ស៊ិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ ស៊ុយអែត ស្វីស អង់គ្លេស និងសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ១៩៧៤ ហើយក្រុមប្រទេស G10 ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអន្តរជាតិផ្សេងៗទៀតដូចជាស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ធនាគារពិភពលោក និងស្ថាប័នធនាគារដើម្បីការទូទាត់ជាអន្តរជាតិ (BIS) ជាដើម។

ធនាគារនានា បានអះអាងថា ការតម្រូវឱ្យខ្លួនបង្កើនដើមទុនអាចរារាំងដល់លទ្ធភាពនៃការផ្តល់ប្រាក់កម្ចីរបស់ខ្លួន និងអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។ យោងតាមឯកសារមួយបង្ហាញថា ធនាគារ Morgan Stanley បានដំឡើងភាគលាភរបស់ខ្លួនពី៨៥សេន ដល់៩២,៥សេន ក្នុង១ហ៊ុន។

ការប្រកាសទាំងនេះបានធ្វើឡើង បន្ទាប់ពីធនាគារនានាបានឆ្លងផុតការធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារដោយធនាគារកណ្ដាលអាម៉េរិក កាលពីដើមសប្ដាហ៍មុន ដើម្បីកំណត់ថា តើធនាគារនានា ត្រូវការដើមទុនប៉ុន្មានសម្រាប់ទុកដោយឡែក មុននឹងធនាគារទាំងនោះអាចបង្វិលប្រាក់ទៅឱ្យម្ចាស់ភាគហ៊ុនវិញ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ស្របពេលទីផ្សារអចលនទ្រព្យនៅទ្រឹង តើអ្នកទិញ ឬអ្នកវិនិយោគត្រូវមានការប្រយ័ត្នប្រយែងបែបណាក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ?

វិស័យអចលនទ្រព្យ គឺជាវិស័យសរសស្តម្ភមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ហើយវិស័យនេះបានរីកចម្រើនយ៉ាងផុសផុលនាប៉ុន្មានឆ្នាំចុងក្រោយ…

បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន នឹងក្តោបចំណែកទីផ្សាររថយន្តពិភពលោកជាង៣០% នៅត្រឹមឆ្នាំ២០៣០

បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន ត្រូវបានព្យាករថា នឹងពង្រីកអាជីវកម្មក្រៅប្រទេសយ៉ាងឆាប់រហ័ស ដើម្បីសម្រេចគោលដៅដណ្ដើមចំណែកទីផ្សាររថយន្តពិភពលោកឱ្យបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ