ទីផ្សារខុនដូន

ទីផ្សារខុនដូនថៃឆ្នាំ២០២២ នឹងបន្ដដាំក្បាលចុះ ឬកើនឡើង?


បើទោះបីជារងការរំខានពីជំងឺកូវីដ១៩ ក៏ដូចជាវត្តមានមេរោគបំប្លែងថ្មី អូមីក្រុងក៏ពិតមែន តែទីប្រឹក្សាអចលនទ្រព្យថៃបាននិយាយថា ទីផ្សារខុនដូនៅទីក្រុងបាងកក ត្រូវបានគេរំពឹងថា នឹងមានចាប់ផ្ដើមមានភាពសកម្មឡើងវិញចាប់ពីខែមករា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។ តើមានកត្តាអ្វីខ្លះ ដែលនឹងជំរុញឲ្យវិស័យខុនដូរនៅថៃស្ទុះងើបឡើងមកវិញ?
ទីផ្សារខុនដូនថៃឆ្នាំ២០២២ នឹងបន្ដដាំក្បាលចុះ ឬកើនឡើង?
ដោយ

លោក Phattarachai នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យឈានមុនគេមួយកន្លែងនៅក្នុងប្រទេសថៃបាននិយាយថា ការផ្គត់ផ្គង់ខុនដូថ្មីជាច្រើន នឹងត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុងបាងកកនៅខែមករាឆ្នាំ២០២២ខាងមុននេះ។ ប៉ុន្តែទីផ្សារខុនដូហាក់មានភាពច្របូកច្របល់បន្តិច នៅពេលអ្នកអភិវឌ្ឍន៍​ជាច្រើនចាប់ផ្តើមគម្រោងរបស់ពួកគេ បន្ទាប់ពីបាន​ពន្យារពេល​អស់ជាង​មួយឆ្នាំ ដោយសារវិបត្តិកូវីដ១៩។

លោកបានបន្តថា សញ្ញាវិជ្ជមាន​នឹងបង្ហាញ​ខ្លួន​នៅក្នុង​ត្រីមាសទី ៤ នៃឆ្នាំ ២០២១នេះហើយ ពោលគឺបន្ទាប់ពី​ការឆ្លងកូវីដ១៩​ថ្មីប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ថៃ​មាន​ការធ្លាក់ចុះ គួបផ្សំ​នឹងការបើកដំណើរ​ការ​ប្រទេស​ឡើងវិញ ក៏ដូចជា​ការកើនឡើង​​នៃអត្រា​​ការចាក់វ៉ាក់សាំង។

ទន្ទឹមនេះ ក៏មានកត្តាជំរុញ​សំខាន់ៗ​ផ្សេងទៀតផងដែរ ដូចជា​ការបន្ធូរបន្ថយ​នៃទំហំ​ឥណទានអតិបរមា​ សម្រាប់​ទិញលំនៅដ្ឋាន ​ ក៏ដូចជាការបន្តកាត់បន្ថយថ្លៃផ្ទេរប្រាក់ និងកិច្ចសន្យាទិញផ្ទះ​មកនៅទាបជាងមុន​ គឺមានត្រឹមតែ ០.០១%ប៉ុណ្ណោះ សម្រាប់ផ្ទះដែលមានតម្លៃក្រោម ៩ម៉ឺនដុល្លារ។ គួរជម្រាបថា កម្មវិធីបន្ធូរបន្ថយនេះនឹងបន្តធ្វើរហូតដល់ចុងឆ្នាំ ២០២២ ។

យ៉ាងណាមិញ នៅឆ្នាំ ២០២១នេះ អ្នកអភិវឌ្ឍន៍ភាគច្រើនបានសម្រេចចិត្តពន្យារពេលចេញ​លក់ខុនដូថ្មី ដោយផ្លាស់ប្តូរ​ការលក់​ផ្តោតទៅលើលំនៅដ្ឋានកម្ពស់ទាបៗនៅក្នុងទីក្រុងបាងកក និងតាមបណ្ដាខេត្តសំខាន់ៗមួយចំនួន។ គួរឱ្យដឹងដែរថា ទីផ្សារលំនៅដ្ឋាន​ប្រភេទនេះ នឹងបន្តមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ដោយសារក្រុមហ៊ុន​អភិវឌ្ឍន៍ធំៗបានបន្តបើកដំណើរការ​គម្រោងបន្ថែមទៀត។

សូមជម្រាបថា ក្នុងឆ្នាំ ២០២១នេះ ទីក្រុងបាងកក មានគម្រោងខុនដូថ្មីចំនួន ៤៧គម្រោង ដែលមាន​ជិត​២ម៉ឺនយូនីត ដែលត្រូវបានបើកដំណើរការ និង​មានតម្លៃសរុបប្រមាណជិត ១ពាន់ ៩រយលានដុល្លារ ដែលធ្លាក់ចុះពីតម្លៃជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជនបរទេសរស់នៅសិង្ហបុរី ត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ជាចាំបាច់

ព័ត៌មាន
រដ្ឋាភិបាលសិង្ហបុរីនឹងតម្រូវឱ្យជនបរទេស ដែលកំពុងស្វែងរកការងារ បន្តសិក្សា ឬរស់នៅក្នុងប្រទេសរបស់ខ្លួន ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ…

Evergrande បង្ហាញសញ្ញាវិជ្ជមាន ដោយគ្រោងដំណើរការគម្រោងសាងសង់ផ្ទះឲ្យបានពេញលេញឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលគេស្គាល់ច្បាស់ថា ជាក្រុមហ៊ុនដ៏ធំមួយកំពុងប្រឈមនឹងវិបត្តិបំណុធ្ងន់ធ្ងរនោះ ថ្មីៗនេះ បានប្រកាសថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ