មហាសេដ្ឋី Elon Musk

ហេតុអ្វីកំពូលមហាសេដ្ឋីអាម៉េរិក Elon Musk ជំទាស់នឹងការយកពន្ធរបស់សហរដ្ឋអាម៉េរិក លើរថយន្តអគ្គិសនីចិន?


កំពូលមហាសេដ្ឋីអាម៉េរិក លោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនីយក្ស Tesla បានប្រកាសប្រាប់ក្រុមវិនិយោគិនក្នុងវិស័យបច្ចេកវិទ្យានៅទីក្រុងប៉ារីស ប្រទេសបារាំង គួរឱ្យភ្ញាក់ផ្អើលថា លោកជំទាស់នឹងការយកពន្ធរបស់សហរដ្ឋអាម៉េរិក លើរថយន្តអគ្គិសនីចិន។ តើហេតុអ្វីបានកំពូលមហាសេដ្ឋីអាម៉េរិករូបនេះ ជំទាស់នឹងការយកពន្ធរបស់សហរដ្ឋអាម៉េរិក លើរថយន្តអគ្គិសនីចិនទៅវិញ?
មហាសេដ្ឋី Elon Musk
ដោយ

កំពូលមហាសេដ្ឋី Elon Musk បានប្រកាសប្រាប់ក្រុមវិនិយោគិនក្នុងវិស័យបច្ចេកវិទ្យានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ថា លោកជំទាស់នឹងការយកពន្ធរបស់សហរដ្ឋអាម៉េរិក លើរថយន្តអគ្គិសនីចិន ហើយថា លោកមិនគាំទ្រវិធានការ ឬគោលនយោបាយណាដែលធ្វើឱ្យទីផ្សារក្រឡាប់ចាក់នោះឡើយ។

ទោះជាយ៉ាងណា ការលើកឡើងបែបនេះ វាហាក់ផ្ទុយគ្នាស្រឡះទៅនឹងអ្វីដែលកំពូលមហាសេដ្ឋីរូបនេះបានព្រមានកាលពីខែមករា ដើមឆ្នាំនេះថា ចាំបាច់ត្រូវមានរបាំងពាណិជ្ជកម្មដើម្បីទប់មហាយក្សចិន បើមិនដូច្នោះទេ មហាយក្សចិន នឹងផ្ដួលក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតភាគច្រើនទូទាំងពិភពលោក។

នៅក្នុងខែឧសភា នេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានដាក់ចេញពន្ធថ្មីៗលើទំនិញនាំចូលជាច្រើនរបស់មហាយក្សចិន រួមទាំងរថយន្តអគ្គិសនីផងដែរ ដើម្បីផ្ដល់ការគាំទ្រដល់ផលិតកម្មរបស់សហរដ្ឋអាម៉េរិក។

រដ្ឋបាលរបស់លោក ចូ បៃឌិន បានរក្សាទុកឱ្យនៅដដែលសម្រាប់អត្រាពន្ធនាំចូលទំនិញចិន ដែលកំណត់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែទន្ទឹមនេះបានដំឡើងពន្ធផ្សេងៗទៀតលើទំនិញនាំចូលរបស់ចិន រួមទាំងការដំឡើងពន្ធនាំចូល១គុណនឹង៤រហូតដល់១០០% លើរថយន្តអគ្គិសនីចិន និងការដំឡើងពន្ធទ្វេដងដល់៥០% លើបន្ទះឈីបចិនផងដែរ។ សេតវិមានបានបញ្ជាក់ថា វិធានការថ្មីៗទាំងនេះនឹងប៉ះពាល់ដល់ទំនិញនាំចូលរបស់ចិន ដែលបច្ចុប្បន្នមានទំហំ១៨ពាន់លានដុល្លារ។

លោក Elon Musk បាននិយាយនៅឯសន្និសីទបច្ចេកវិទ្យា វីវ៉ា (Viva Technology) ក្នុងទីក្រុងប៉ារីស សប្ដាហ៍នេះថា ទាំងក្រុមហ៊ុន Tesla ទាំងរូបលោកផ្ទាល់មិនគាំទ្រពន្ធទាំងនេះទេ ហើយលោកពិតជាភ្ញាក់ផ្អើលដែលពន្ធទាំងនេះត្រូវបានប្រកាសឡើង។ លោកបានបន្ថែមថា អ្វីដែលធ្វើឱ្យទីផ្សារប្រែប្រួលក្រឡាប់ចាក់ គឺមិនល្អនោះទេ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Tesla គឺជាគូប្រកួតប្រជែងដ៏ខ្លាំងមួយនៅក្នុងទីផ្សារប្រទេសចិន ដោយមិនប្រឈមការបង់ពន្ធ ឬការលម្អៀងអ្វីឡើយ ដូចនេះលោកមិនគាំទ្រការយកពន្ធរបស់សហរដ្ឋអាម៉េរិក លើរថយន្តអគ្គិសនីចិននោះទេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចកម្ពុជា មានការកើនឡើង តែពលរដ្ឋមួយចំនួននៅតែត្អូញត្អែរពិបាករកស៊ី តើមកពីមូលហេតុអ្វី?

សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិ ព្យាករថា សម្រេចបានកំណើនក្នុងរង្វង់៥%នៅឆ្នាំ២០២៣ ហើយនឹងបន្តកើនឡើងបន្ថែមទៀតដល់ក្នុង៦%…

ហេតុអ្វីបានជាធនាគារកណ្ដាលវៀតណាម ប្រកាសចាត់វិធានការបើកការស៊ើបអង្កេតលើក្រុមហ៊ុនជួញដូរមាសធំៗ?

ធនាគារកណ្ដាលវៀតណាម បានប្រកាសថា ខ្លួននឹងបើកការស៊ើបអង្កេតលើការធ្វើអាជីវកម្មមាសរបស់ក្រុមហ៊ុនគ្រឿងអលង្ការធំៗចំនួន៤ រួមមាន ក្រុមហ៊ុន Saigon…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ