កម្ពុជា-ទេសចរណ៍

ខេត្តគោលដៅទេសចរណ៍ធំៗ បើករមណីយដ្ឋានទេសចរណ៍វិញហើយ តែខ្សត់ភ្ញៀវ


បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ លើកលែងតែតំបន់មានការបិទខ្ទប់ គេសង្កេតឃើញថាចលនាអ្នកទេសចរ គឺនៅតែមានសភាពស្ងប់ស្ងាត់។ ជាក់ស្ដែង ខេត្តគោលដៅទេសចរណ៍ធំៗរបស់កម្ពុជាចំនួន៣ ដែលធ្លាប់តែមានភ្ញៀវទេសចរដើរកម្សាន្ដច្រើន នៅតែមិនទាន់មានភ្ញៀវធ្វើដំណើរចេញច្រើន នៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ខ្លះទៀត ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ នេះបើតាមការអះអាងរបស់អាជ្ញាខេត្តទេសចរណ៍ទាំងបីនេះ។
រលកឆ្លងថ្មីកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែយ៉ាប់យ៉ឺនក្នុងឆមាសទី១ ឆ្នាំ២០២១
ដោយ

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា រមណីយដ្ឋាន​ទេសចរណ៍ ក៏​ជា​សហគមន៍​ទេសចរណ៍​ក្នុង​ខេត្តកំពត ទើបតែ​បើក​ដំណើរការ​ឡើង​វិញ​បាន​ប្រហែល ៥០%​ទៅ​៦០% ប៉ុណ្ណោះ ខណៈ​ដែល​រមណីយដ្ឋាន​ដទៃ​ទៀត​កំពុង​តែ​រៀបចំ​ឡើង​វិញ ដោយ​មានការ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់ នៅ​តាម​តំបន់​ទាំងនោះ​ផង​ដែរ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូប​នេះ បាន​បន្ថែម​ថា ថ្វី​ត្បិត​រមណីយដ្ឋាន​បាន​បើក​ដំណើរការ​ច្រើន​គួរសម​ក៏​ពិតមែន តែ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ទៅ​ទេ កន្លែង​ខ្លះ​គ្មាន​ភ្ញៀវ​សោះតែ​ម្តង។

មិន​ខុស​ពី​ខេត្តកំពត​ប៉ុន្មាន​ទេ នៅ​ឯ​ខេត្តមណ្ឌលគិរី​ឯណេះ​វិញ រមណីយដ្ឋាន​នានា​បាន​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ឡើង​វិញ​ហើយ​ដែរ នៅឡើយ​តែ​អ្នកទេសចរ មិនសូវ​មាន​នោះ​ទេ ដោយសារ​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​មកនេះ មាន​ភ្ញៀវ​ទេសចរ​តែ​ជាង ៤០​នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅ​លេង​ខេត្ត​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់ ពី​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ។ លោក​បាន​គូសបញ្ជាក់​ថា បើសិនជា​បញ្ហា​នេះ នៅ​តែ​បន្ត​អូស​បន្លាយ នោះ​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ខេត្តមណ្ឌលគិរី​នឹង​មានការ​ថយ​ចុះ​មិន​ខាន​។

ចំណែក​នៅ​ខេត្តសៀមរាប​ឯណេះ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ដែរ​ថា ព្រោះតែ​ការ​ផ្ទុះ​ឡើង​នៃ​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប បាន​រង​ទុក្ខ​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត ដោយសារ​បច្ចុប្បន្ន មាន​ភូមិ និង​ទីតាំង​មួយ​ចំនួន​បាន​បិទ​ខ្ទប់​ជា​បន្តបន្ទាប់​។ ចំពោះ​ការ​បើក​ដំណើរការ​ឡើង​វិញ នូវ​រមណីយដ្ឋាន​ទេសចរណ៍​ក្នុ្ង​ង​ខេត្តសៀមរាប​វិញ ត្រូវ​បាន​លោក ងូវ សេង​កាក់ អះអាង​ថា មាន​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ មួយ​ចំនួន​បាន​បើក​វិញ​ហើយ ខណៈ​ដែល​មួយ​ចំនួន​ទៀត​កំពុង​រៀបចំ​នៅឡើយ ដើម្បី​ឲ្យ​ប្រាកដ​ថា នឹង​មិន​មានការ​ឆ្លង​រីក​រាលដាល នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ដ​។

បើ​តាម​ឯកឧត្តម រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ថា រយៈពេល​មួ​យស​ប្តា​ហ៍​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​ត្រឹមតែ​ជិត​៩​ពាន់​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ជិត​៨​ពាន់​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ជាង ២០០ នាក់​។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង គឺ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ស្ថានភាព​មុន​ព្រឹត្តិការណ៍​២០ កុម្ភៈ ខណៈ​គោលដៅ​ទេសចរណ៍​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាជ្ញាធរ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ទេ​។​ដោយឡែក តាម​បណ្តា​ខេត្ត​ផ្សេង​ៗ រដ្ឋបាល​ខេត្ត​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ក្នុង​ការ​បើក​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ឡើង​វិញ ដោយ​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ទាំងស្រុង និង​នៅ​បន្ត​អនុវត្ត​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ និង​ការ​ចេញចូល​តំបន់​សំខាន់​ៗ ពិសេស​គោលដៅ​ទេសចរណ៍​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកចិញ្ចឹមត្រីកំពុងចាល់ត្រីនៅតាមអាងកាន់តែច្រើនឡើង នៅអំឡុងពេលបិទខ្ទប់

ព័ត៌មាន
របាយការណ៍ពីសមាគមវារីវប្បករកម្ពុជាបានឲ្យដឹងថាគិតត្រឹមដំណាច់ខែមេសា ចំនួនត្រីល្មមចាប់ដែលសល់តាមអាងចិញ្ចឹមជាង៣០០កន្លែងនៅទូទាំងប្រទេស មានត្រ…

ក្រុមហ៊ុនឯកជនថៃស្ម័គ្រចិត្តទិញវ៉ាក់សាំងពីរដ្ឋចាក់ជូនបុគ្គលិកដើម្បីពន្លឿនការចាក់វ៉ាក់សាំង

ព័ត៌មាន
ប្រទេសថៃកំពុងជួបព្យុះរលកឆ្លងកូវីដ-១៩ជាលើកទី៣ដែលបានបន្តបោកបក់កាន់តែខ្លាំង មិនទាន់មានភាពធូរស្រាលនៅឡើយទេ ពោលគឺចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ