វិស័យទេសចរណ៍

វិស័យទេសចរណ៍របស់តួកគី កំពុងជួបចលាចលដោយសណ្ឋាគារនានាស្ងាត់ជ្រងំ ខណៈភ្ញៀវទេសចរសម្រុកទៅលេងប្រទេសក្រិក


វិស័យទេសចរណ៍របស់តួកគី ដែលជាប្រទេសមួយនៅតំបន់អឺរ៉ុប កំពុងធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរដោយសណ្ឋាគារនានាស្ងាត់ជ្រងំ ពោលគឺគ្មានភ្ញៀវសោះតែម្តង ខណៈភ្ញៀវទេសចរសម្រុកទៅលេងប្រទេសក្រិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យទេសចរណ៍
ដោយ

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ប្រទេសក្រិកបានដាក់ចេញកម្មវិធីផ្ដល់ទិដ្ឋាការឆាប់រហ័សនៅនឹងកន្លែងផ្ទាល់សម្រាប់ភ្ញៀវទេសចរតួកគី ហើយក្រោមកម្មវិធីនេះ ពលរដ្ឋតួកគី អាចទៅលេងកោះចំនួន១០របស់ប្រទេសក្រិក ដោយចូលក្នុង១លើកភ្ញៀវអាចស្នាក់នៅបានរហូតដល់ទៅ៧ថ្ងៃ។

យោងតាមគេហទំព័រ VisaGuide.World ឱ្យដឹងថា កត្តានេះបានបណ្តាលឱ្យចំនួនភ្ញៀវទេសចរតួកគី ដែលទៅលេងប្រទេសក្រិក កើនឡើងយ៉ាងគំហុក ខណៈពេលដែលបន្ទប់សណ្ឋាគារច្រើនរាប់មិនអស់នៅតាមរីហ្សតនានា ក្នុងប្រទេសតួកគី ទទេស្អាតគ្មានភ្ញៀវសោះ។ តំណាងខាងវិស័យទេសចរណ៍នៅប្រទេសតួកគី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពស្ងាត់ភ្ញៀវនេះ ដោយមជ្ឈដ្ឋានខ្លះបានទាមទារឱ្យរដ្ឋាភិបាលលុបចោលកម្មវិធីផ្ដល់ទិដ្ឋាការឆាប់រហ័សបែបនេះ។

ការដាំក្បាលចុះយ៉ាងខ្លាំង នៃវិស័យទេសចរណ៍នេះបានបង្ខំឱ្យរីហ្សតនានាក្នុងប្រទេសតួកគី បញ្ចុះតម្លៃរហូតដល់ទៅ៥០% ចាប់ពីពាក់កណ្តាលខែកក្កដា មកដើម្បីទាក់ទាញភ្ញៀវទេសចររ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាលពីពេលថ្មីៗបានធ្វើឱ្យខាតបង់ថវិកាអស់ជាង១ពាន់លានដុល្លារ

ការខាតបង់ ដែលបណ្ដាលមកពីការដាច់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន Microsoft ជាសកលកាលពីពេលថ្មីៗនេះ ត្រូវបានគេវាយតម្លៃថា អាចមានទំហំលើសពី១…

ចិន និងហ្វីលីពីន បានឯកភាពគ្នាគ្រប់គ្រងការខ្វែងគំនិត និងកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ក្រសួងការបរទេសហ្វីលីពីន បានអះអាងថា ហ្វីលីពីន និងចិន បានឈានដល់ការយោគយល់គ្នាជាបណ្ដោះអាសន្ន ដោយអនុញ្ញាតឱ្យមានការផ្គត់ផ្គង់សម្ភារ និងស្បៀងដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ