តម្លៃហ៊ុនតៃវ៉ាន់

តើលោក ត្រាំ និយាយពីបញ្ហាអ្វីទើបធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីប TSMC ធ្លាក់ចុះ២%មួយរំពេចយ៉ាងដូច្នេះ?


គ្រាន់តែលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិកនិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារជាតិឱ្យអាម៉េរិក បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកម្រិតខ្ពស់របស់តៃវ៉ាន់ ស្រុតចុះមួយរំពេច។ តម្លៃហ៊ុនរបស់ក្រុមហ៊ុននេះបានស្រុតចុះរហូតដល់២% នៅក្នុងការបើកការជូញដូរនៅព្រឹកថ្ងៃពុធ សប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃហ៊ុនតៃវ៉ាន់
ដោយ

បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់លុយឱ្យសហរដ្ឋអាមេរិកសម្រាប់វិស័យការពារជាតិរបស់ខ្លួន ព្រោះថា តៃវ៉ាន់មិនបានផ្តល់ផលប្រយោជន៍អ្វីសោះឱ្យអាម៉េរិក។ ក្រោយការលើកឡើងបែបនេះរបស់លោក ត្រាំ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនតៃវ៉ាន់ ជាពិសេសក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកម្រិតខ្ពស់របស់កោះនេះធ្លាក់ចុះលឿនដូចផ្លេកបន្ទោរ។

លោក ត្រាំ ដែលប្រៀបធៀបអាម៉េរិកទៅនឹងក្រុមហ៊ុនធានារ៉ាប់រងបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg Businessweek កាលពីពេលថ្មីៗនេះថា ប្រជាជននៅកោះតៃវ៉ាន់បានទទួលផល១០០%ពីអាជីវកម្មបន្ទះឈីបរបស់អាម៉េរិក តែអាម៉េរិកមិនដែលទទួលបានផលប្រយោជន៍អ្វីពីតៃវ៉ាន់នោះទេ ដូច្នេះលោកយល់ថា តៃវ៉ាន់គួរតែបង់ប្រាក់ឱ្យអាម៉េរិកជាថ្នូរនឹងការការពារ។

TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកម្រិតខ្ពស់សម្រាប់ប្រើស្ទើរគ្រប់យ៉ាងរាប់ចាប់តាំងពីកម្មវិធី AI រហូតដល់ស្មាតហ្វូន និងយន្តហោះចម្បាំង ហើយអ្នកវិភាគជឿថា ជម្លោះណាមួយលើកោះតៃវ៉ាន់នឹងបំផ្លាញសេដ្ឋកិច្ចពិភពលោក។ សហរដ្ឋអាម៉េរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងការពារជាតិជាផ្លូវការនោះទេ។

មកទល់ពេលនេះមិនទាន់មានការប្រតិកម្មណាមួយពីអាជ្ញាធរកោះតៃវ៉ាន់ជុំវិញការលើកឡើងរបស់លោក ដូណាល់ ត្រាំ នោះទេ ហើយក្រុមហ៊ុន TSMC ក៏មិនទាន់ចេញប្រតិកម្មអ្វីដែរ គ្រាន់តែគេដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន TSMC ធ្លាក់ចុះជាង២%នៅព្រឹកថ្ងៃពុធ ខណៈដែលក្រុមហ៊ុនកំពុងចំណាយប្រាក់រាប់ពាន់លានសាងសង់រោងចក្រថ្មីនៅបរទេស រួមទាំងរោងចក្រ៣តម្លៃ៦៥ពាន់លានដុល្លារនៅក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ការលក់គ្រំចំពុះទារបស់សហគមន៍ពាមក្រសោបមានការកើនឡើង តែពុំសូវទទួលបានប្រាក់ចំណេញ តើមកពីមូលហេតុអ្វី?

ទំហំលក់គ្រំចំពុះទារបស់សហគមន៍ពាមក្រសោបក្នុង១ឆ្នាំៗមានចន្លោះពី២ពាន់៥រយតោន ដល់៣ពាន់តោន ដែលភាគច្រើនបានផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក។

តើកម្ពុជាអាចត្រឡប់មកជាប្រទេសអភិវឌ្ឍន៍តិចតួចវិញទេ ក្រោយពេលចាកចេញហើយនោះ?

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា កម្ពុជាមិនអាចបណ្តាយខ្លួនឱ្យស្ថិតក្នុងភាពជាប្រទេសមានការអភិវឌ្ឍ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ