អត្ថបទពាណិជ្ជកម្ម

ផ្ទេរប្រាក់ពីប្រទេសកូរ៉េ តាម ធនាគារ KB Kookmin Bank មក ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា ដោយមិនគិតកម្រៃសេវា និងថ្លៃបណ្ដាញ


ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ – ធនាគារ KB Kookmin Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកូរ៉េ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជូនកម្មវិធីពិសេសសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ ការផ្តល់ជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ដោយផ្តល់នូវ ការសន្សំសំចៃយ៉ាងច្រើនសម្រាប់អតិថិជនដែលផ្ញើប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា។
ផ្ទេរប្រាក់ពីប្រទេសកូរ៉េ តាម ធនាគារ KB Kookmin Bank មក ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា ដោយមិនគិតកម្រៃសេវា និងថ្លៃបណ្ដាញ
ដោយ
អំពី KB PRASAC Bank

ក្រោមការផ្តល់ជូនពិសេសនេះ អតិថិជនដែលមានតម្រូវការផ្ទរប្រាក់ក្រៅប្រទេសពីកូរ៉េមកកម្ពុជា អាចរីករាយជាមួយនឹងការលើកលែងកម្រៃសេវា និងថ្លៃបណ្ដាញ ជាមួយនឹងការបញ្ចុះតម្លៃ 90% លើគម្លាតអត្រាប្តូរប្រាក់ នៅពេលផ្ទេរប្រាក់ពីធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ លើសពីនេះ អ្នកទទួលប្រាក់នៅប្រទេសកម្ពុជានឹងមិនចំណាយលើកម្រៃសេវាទទួលប្រាក់នោះទេ ដែលអាចឱ្យលោកអ្នកទទួលបានចំនួនទឹកប្រាក់ពេញដែលបានផ្ញើមក។

តើអ្នកណាអាចទទួលបានអត្ថប្រយោជន៍ពីការផ្ដល់ជូនកម្មវិធីប្រូម៉ូសិននេះ?

-ពលករខ្មែររស់នៅកូរ៉េដែលចង់ផ្ញើប្រាក់មកគ្រួសារនៅប្រទេសកម្ពុជា

-អតិថិជនដែលមានសមាជិកគ្រួសារនៅប្រទេសកូរ៉េទៅធ្វើការងារ ទៅបន្តសិក្សា ឬ គោលបំណងផ្សេងទៀត

-ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុននៅកម្ពុជា ឬ ក្រុមហ៊ុនដែលមានសាខា ការិយាល័យ ឬ ប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

តើត្រូវផ្ទេរប្រាក់ដោយរបៀបណា?

អតិថិជននៅប្រទេសកូរ៉េអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល តាមវិធីខាងក្រោម៖

-សាខាធនាគារ KB Kookmin Bank នៅទូទាំងប្រទេសកូរ៉េ

-កម្មវិធី KB Star Banking app

-កម្មវិធី KB Corporate and Internet Banking

អតិថិជនត្រូវបញ្ចូលលេខកូដ SWIFT “CZNBKHPP” នៅលើទម្រង់ផ្ទេរប្រាក់ក្រៅប្រទេស។

ការផ្សព្វផ្សាយនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ KB Kookmin Bank ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឆ្លងប្រទេសប្រកបដោយប្រសិទ្ធភាព និងរលូន ដែលជួយពង្រឹងចំណងសេដ្ឋកិច្ច និងបុគ្គលរវាងប្រទេសកូរ៉េ និងកម្ពុជា។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ព័ត៌មានបន្ថែម សូមទៅអញ្ជើញទៅសាខាធនាគារ KB Kookmin Bank ដែលនៅជិតលោកអ្នកក្នុងប្រទេសកូរ៉េ ឬធនាគារ ខេប៊ីប្រាសាក់ តាមទូរស័ព្ទលេខ 023 999 911 or 086 999 911




អត្ថបទបន្ទាប់


វៀតណាម អនុម័តឱ្យប្រើសេវាអ៊ីនធឺណិតផ្កាយរណប Starlink រយៈពេល៥ឆ្នាំ ដើម្បីផ្គាប់ចិត្តអាម៉េរិក

រដ្ឋាភិបាលវៀតណាម បានផ្តល់ភ្លើងខៀវ ឱ្យក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាម៉េរិក លោក អេឡិន ម៉ាស់ ដើម្បីបើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ