ប្រទេសចិន

អាផាតមិន «ថោកដូចស្ពៃ»នៅតាមទីក្រុងមួយចំនួន ក្នុងប្រទេសចិន កំពុងទាក់ទាញអ្នកទិញ ប៉ុន្ដែបង្ហាញសញ្ញាគួរប្រុងប្រយ័ត្ន


បច្ចុប្បន្ន បើតាមទីភ្នាក់ងារសារព័ត៌មានរើយធើ តម្លៃអចលនទ្រព្យនៅតាមក្រុងតូចៗក្នុងប្រទេសចិន បានធ្លាក់ចុះជិត៣០% នៅពេលដែលវិបត្តិវិស័យអចលនទ្រព្យនៃប្រទេសនេះហាក់ផ្តល់សញ្ញាមានជីវិតនៅឡើយ។ អ្នកមានលទ្ធភាពបានប្រឹងទិញផ្ទះតម្លៃថោកៗដើម្បីទុកលក់វិញយកចំណេញច្រើន ឬទុករស់នៅពេលចូលនិវត្តន៍នៅតាមក្រុងតូចៗ ខណៈដែលតម្លៃផ្ទះនៅក្រុងធំៗ ដូចជានៅប៉េកាំងជាដើម ធ្លាក់ចុះយ៉ាងច្រើនពី ១,៥% ទៅជាង១០%ប៉ុណ្ណោះ។
តម្លៃផ្ទះល្វែងចាស់ៗតាមក្រុងតូចៗនៅចិនធ្លាក់ចុះខ្លាំង ខណៈដែលវិស័យអចលនទ្រព្យមានជីវិតនៅឡើយ

អ្នកជំនាញយល់ឃើញថា ការវិនិយោគតូចៗ ក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន បង្ហាញអំពីភាពស្ទាក់ស្ទើរក្នុងការវិនិយោគ ដោយសារភាពមិនប្រាកដប្រជា​នៃសេដ្ឋកិច្ច ជាពិសេសប្រាក់ចំណូលនាពេលអនាគត។

លោក ហ៊ូ យ៉ុងវៃ (Hu Yongwei) ដែលជាអ្នករស់នៅក្រុងប៉េកាំង បានទិញផ្ទះល្វែងជាង១ឡូក្នុងក្រុង ហេប៊ី (Hebi) ដ៏តូចមួយ នៅភាគកណ្តាលប្រទេសចិន ក្នុងតម្លៃប្រហែល៣ម៉ឺន១ពាន់ដុល្លារ ដោយសង្ឃឹមថា ការវិនិយោគលើផ្ទះទាំងនេះនឹងផ្តល់ប្រាក់ចំណេញច្រើនជាងការវិនិយោគក្នុងវិស័យផ្សេងៗទៀត។

លោក ហ៊ូ ជាញឹកញាប់ទិញផ្ទះដែលមានពីរ ឬបីបន្ទប់ដេក សាងសង់កាលពីប្រហែល ៣០ ឆ្នាំមុន។ គាត់បានចំណាយប្រាក់ប្រហែលជាង២ពាន់៥រយដុល្លារ នៅខែនេះ ក្នុងការទិញផ្ទះទី១៥ នៅទីក្រុង ហេប៊ី។ នៅទីនោះតម្លៃបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ បុរសអាយុ៣៩ឆ្នាំរូបនេះបាននិយាយក្នុងសម្ដីដើមថា៖ "ផ្ទះល្វែងត្រូវបានលក់ក្នុងតម្លៃថោកខ្លាំងណាស់ ដូចជាស្ពៃក្តោបអ៊ីចឹង"។

ភ្នាក់ងារអចលនទ្រព្យបាននិយាយថា ផ្ទះល្វែងតម្លៃទាបនៅក្នុងទីក្រុងតូចៗរបស់ចិន ដូចជានៅក្រុង ហួយណាន (Huainan) និងក្រុង រុស្សាន (Rushan) នៅភាគខាងកើត និងក្រុង ជីជឺ (Gejiu) នៅភាគនិរតី ក៏ត្រូវបានអ្នកពីក្រៅមកទិញដែរ។ ការទិញលក់ទាំងឡាយបង្ហាញថា អ្នកទិញចាប់ផ្តើមបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅកាន់ក្រុងតូចៗក្នុងប្រទេសចិន ទីដែលអចលនទ្រព្យមានតម្លៃថោកបំផុតនៅក្នុងប្រទេសចិនបច្ចុប្បន្ន បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំនៃវិស័យនេះ និងដោយសារសេដ្ឋកិច្ចទាំងមូលធ្លាក់ចុះ។

យោងតាមទិន្នន័យពីទីភ្នាក់ងារ អានជូកេ (Anjuke) ដែលជាវេទិកាអចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសចិន តម្លៃផ្ទះនៅចំណុចខ្លះនៃក្រុងនេះគឺបានថយចុះ ២៧% បើប្រៀបធៀបនឹងតម្លៃដែលបានឡើងដល់កំពូលនៅឆ្នាំ ២០២១។ ស្រដៀងគ្នានេះដែរ តម្លៃផ្ទះល្វែងនៅចំណុចខ្លះក្នុងក្រុងហួយណាន ក្រុងរុស្សាន និងក្រុងជីជឺ បានធ្លាក់ចុះជាង ២៤% បើធៀបនឹងតម្លៃដែលវាធ្លាប់មានខ្ពស់បំផុត។

ទោះបីជាយ៉ាងនេះក្ដី ផ្ទះនៅក្នុងតំបន់ត្រូវប៉ាន់ មិនសូវធ្លាក់ថ្លៃច្រើនប៉ុន្មានទេ។ ជាក់ស្ដែង ផ្ទះជជុះនៅក្នុងរដ្ឋធានីប៉េកាំង ដែលជាមធ្យមអាចមានតម្លៃរាប់ម៉ឺនយ័នក្នុង១ល្វែង បានធ្លាក់ថ្លៃត្រឹមតែ ១,៥% ប៉ុណ្ណោះ ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងទៅ។ នៅក្នុងទីក្រុងលំដាប់ទី២ ដូចជាទីក្រុងឆុងឈីង (Chongqing) តម្លៃផ្ទះល្វែងដែលគេនៅហើយ បានធ្លាក់ចុះច្រើនជាង១០%បន្តិចប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។

ភ្នាក់ងារ​អចលន​ទ្រព្យ​បាន​និយាយ​ថា អ្នក​ទិញ​នៅ​ក្នុង​ក្រុង​តូចៗ​ភាគ​ច្រើន​ជាអ្នកមក​ពី​ក្រៅ។ ក្នុងចំណោមអ្នកទិញទាំងនោះ មានចាប់ពីអ្នកឆក់ឱកាសទិញទុកលក់យកចំណេញ រហូតដល់យុវជនដែលស្វែងរកអចលនទ្រព្យថោកៗទុកនៅពេលចាស់ចូលនិវត្តន៍ ៕




អត្ថបទបន្ទាប់


របាយការណ៍ UN បង្ហាញថា ជិត១ភាគ៣ នៃអ្នកធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ស្ថិតក្នុងលក្ខខណ្ឌការងារបែបបង្ខំ

ព័ត៌មាន
លទ្ធផលស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា ជិត១ភាគ៣នៃពលករចំណាកស្រុក ដែលបម្រើការងារក្នុងផ្ទះនៅប្រទេសម៉ាឡេស៊ី កំពុងធ្វើក…

GDP នូវែលហ្សេឡង់ធ្លាក់ចុះក្នុងអត្រា ០,១% ជាហេតុនាំឱ្យមានឱនភាពសេដ្ឋកិច្ច

ព័ត៌មាន
ទិន្នន័យបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនូវែលសេឡង់បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះក្នុងត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ