ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីចាប់ផ្ដើមរឹតត្បិតការនាំចេញដូងប្រេងជាថ្មី ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក


ឥណ្ឌូនេស៊ី កំពុងធ្វើឱ្យទីផ្សារដូងប្រេងចាប់ផ្ដើមរង្គោះរង្គើជាថ្មីទៀត បន្ទាប់ពីបង្ហើបថា ខ្លួនចង់ផ្តោតលើការផ្គត់ផ្គង់ ក្នុងស្រុកឱ្យបានច្រើនជាងការនាំចេញ។ ការបង្ហើបពីវិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពីនៅមិនដល់មួយឆ្នាំផង ដែលសហគមន៍អន្តរជាតិ ពោលគឺនៅទីផ្សារអឺរ៉ុបបានដាក់គំនាបលើការដាំដុះនិងនាំចេញដូងប្រេងរបស់ឥណ្ឌូនេស៊ី ដែលវាបានបង្កប៉ះពាល់ដល់តម្លៃដូងប្រេងជារួមផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ឥណ្ឌូណេស៊ីធ្វើឱ្យរង្គើដល់ឧស្សាហកម្មដូងប្រេងជាថ្មី!

រដ្ឋាភិបាលទីក្រុងហ្សាកាតានៅក្នុងខែកុម្ភៈនេះ បានកំណត់ឱ្យមានការផលិតបញ្ចូលគ្នាកាន់តែខ្ពស់នៃប្រេងឥន្ធនៈ ដែលចម្រាញ់ចេញពីចំហេះប្រេងដូង ហើយរក្សាទុកតិចតួចជាងមុន សម្រាប់ការនាំចេញ។

ដូងប្រេង ត្រូវបានគេកែច្នៃប្រើយ៉ាងទូលំទូលាយ រាប់ចាប់ពីផលិតផលអាហារ រហូតដល់គ្រឿងសម្អាង ហើយក៏ជាប្រភេទប្រេងបន្លែ ដែលប្រើប្រាស់ច្រើនបំផុតផងដែរ។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសផលិត និងអ្នកនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលដូងប្រេង ហើយកាលពីខែមេសាឆ្នាំមុន ប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់បានដាក់បម្រាមនាំចេញដូងប្រេងម្តងហើយ ខណៈដែលខ្លួនព្យាយាមទប់ស្កាត់អតិផរណា និងធានាការផ្គត់ផ្គង់ក្នុងស្រុក។

វិធានការលើកមុនបានជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទំនិញជាសាកលម្តងរួចមកហើយ ដោយបានធ្វើឱ្យតម្លៃប្រេងដូងរបស់កើនឡើង ១៦៨០ ដុល្លារ ក្នុងមួយតោន នៅចុងខែមេសា ជិតដល់កម្រិតខ្ពស់បំផុត។ ប្រការនេះបានធ្វើឱ្យឥណ្ឌូនេស៊ីបានលុបចោលការហាមឃាត់វិញភ្លាមៗក្នុងរយៈពេលតិចជាងមួយខែប៉ុណ្ណោះ ដែលបណ្តាលឱ្យតម្លៃធ្លាក់ចុះមកវិញច្រើនជាងពាក់កណ្តាល។

យ៉ាងក៏ដោយ នៅពេលនេះ ទីក្រុងហ្សាកាតា ចង់លាយបញ្ចូលគ្នានៃការផលិតប្រេងឥន្ធនៈដែលកែច្នៃពីដូងប្រេង ក្នុងចំហេះ ពី៣០%ឱ្យដល់៣៥%។ កម្មវិធីត្រូវបានគេឱ្យឈ្នោះថា B35 ដោយរៀបចំឡើងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសឥណ្ឌូនេស៊ី លើប្រេងឆៅនាំចូល។

ការធ្វើបែបនេះ ក៏អាចដោយសារឥណ្ឌូនេស៊ីមានហេតុផលមួយគឺ ដើម្បីប្រឆាំងនឹងការដាក់គំនាបពីទីផ្សារអឺរ៉ុបផងដែរ។ ជាក់ស្តែង ច្បាប់ថ្មីរបស់អឺរ៉ុបដែលបានដាក់សម្ពាធលើប្រទេសអ្នកនាំចេញដូងប្រេងធំៗទាំងពីរក្នុងពិភពលោកនេះ គឺសំដៅហាមឃាត់ ការនាំចេញ ឬលក់ ប្រេងជីវឥន្ធនៈ ដែលចម្រាញ់ចេញពីដូងប្រេង និងក៏ដូចជាទំនិញផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ សម្រាប់ការដាំដុះដូងប្រេង។

ប៉ុន្តែគួរកត់សម្គាល់ថា សហភាពអឺរ៉ុបគឺជាប្រទេសនាំចូលដូងប្រេងដ៏ធំ ហើយចំពោះច្បាប់ដែលសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលខែធ្នូកន្លងមកនេះ បានធ្វើឱ្យផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាជម្រុកផលិតកម្មដូងប្រេងច្រើនជាងគេបំផុតក្នុងពិភពលោក។

សូមជម្រាបថា សូម្បីតែម៉ាឡេស៊ី ដែលជាអ្នកដាំដុះ និងនាំចេញដូងប្រេងដ៏ធំមួយដែរនោះ ក៏ព្រមានកាលពីពេលថ្មីៗដែរថា ខ្លួនអាចបញ្ឈប់ការនាំចេញដូងប្រេងទៅកាន់សហភាពអឺរ៉ុបតែម្ដង ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មី ដែលអឺរ៉ុបបានដាក់ចេញនោះ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីអង់គ្លេស រុះរើគណៈរដ្ឋមន្ត្រី ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ចតាមការសន្យា មុនការបោះឆ្នោតមកដល់

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានរុះរើរៀបចំឡើងវិញនូវគណៈរដ្ឋមន្ត្រីរបស់លោក ដោយបានបំបែកនាយកដ្ឋានចំនួនពីរ ដើម្បីឲ្យសមស្របទៅនឹងកា…

តើពាណិជ្ជកម្មទ្វេភាគីរវាងមហាយក្សអាមេរិក និងចិន មានការរង្គើរង្គើយ៉ាងណាខ្លះ នៅពេញមួយឆ្នាំ២០២២?

ព័ត៌មាន
យោងតាមរបាយការណ៍វិភាគសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបង្ហាញថា ការនាំចេញ និងការនាំចូលទំនិញរវាងសហរដ្ឋអាមេរិក និងចិនមានកំណើនដល់ទៅជាង ៦៩០ ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ