
កម្មវិធីនេះនឹងផ្តល់ឱ្យអ្នកនូវចំណេះដឹង និងបទពិសោធន៍ពិតប្រាកដក្នុងការសម្រុះសម្រួលវិវាទ ដោយផ្តល់ការបណ្តុះបណ្តាលពីអ្នកជំនាញឯកទេសមកពីមជ្ឈមណ្ឌលសម្រុះសម្រួលវិវាទកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញ និងសមត្ថភាពដល់អ្នកចូលរួមក្នុងការសម្រុះសម្រួលវិវាទ ឬដោះស្រាយជម្លោះដោយតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់វប្បធម៌ការសន្ទនា ពង្រឹងទំនាក់ទំនងសហគមន៍ បង្កើនបរិយាកាសប្រកបដោយសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍។
ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ លោកអ្នកមិនត្រឹមតែបានរៀនសូត្រពីទ្រឹស្តី និងគន្លឹះសម្រុះសម្រួលវិវាទល្អៗប៉ុណ្ណោះទេ ថែមទាំងបានរៀនសូត្រតាមរយៈការអនុវត្ត និងឧទាហរណ៍ជាក់ស្តែង ដឹកនាំដោយអ្នកជំនាញឯកទេសមកពីមជ្ឈមណ្ឌលសម្រុះសម្រួលវិវាទកម្ពុជា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ។
អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល៖
-ឈ្វេងយល់ពីដំណោះស្រាយវិវាទនានាដែលកើតមានឡើងនៅក្នុងសហគមន៍។
-ពិភាក្សាពីលទ្ធភាពជម្រើសផ្លូវកណ្តាលមួយចំនួនចេញពីបទពិសោធន៍អ្នកធ្វើការក្នុងវិស័យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
-ប្រើប្រាស់វិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើការប្រាស្រ័យទាក់ទងក្នុងការដោះស្រាយវិវាទ។
-ទទួលបានការយល់ដឹង និងចេះធ្វើការវិភាគអំពីទំនាស់។
-មានសមត្ថភាពក្នុងការដោះស្រាយ និងអនុវត្តជំនាញសម្រុះសម្រួលវិវាទ។
-អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមម្នាក់មួយ។
ព័ត៌មានសង្ខេបអំពីកម្មវិធី៖
-កាលបរិច្ឆេទ: ថ្ងៃទី ២៩–៣០ ខែឧសភា ឆ្នាំ២០២៥
-ទីតាំង: អគារមុខស្នាក់ការកណ្តាល អិលអូអិលស៊ី (អគារ ៦៦៦B ផ្លូវ ២៧១ ភូមិក្បាលទំនប់ទី១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ)
-ចូលរួមដោយឥតគិតថ្លៃ | ផ្តល់ជូនអាហារសម្រន់ និងអាហារថ្ងៃត្រង់ | ផ្តល់ជូនវិញ្ញាបនបត្រ
-នឹងត្រូវជ្រើសរើស២០នាក់ទៅ៣០នាក់នៃអ្នកដែលបានចុះឈ្មោះហើយត្រូវទៅនឹងលក្ខខណ្ខដើម្បីរៀបចំបង្កើត
វគ្គបណ្តុះបណ្តាលនេះឡើង និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
-ចំនួនកន្លែងមានកំណត់ — សូមចុះឈ្មោះ ឱ្យបានមុនថ្ងៃទី ១៦ ខែឧសភា ២០២៥ តាមតំណភ្ជាប់ខាងក្រោម៖ https://forms.office.com/r/m9m2TUhCPZ
-សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី៖ https://shorturl.at/TAzqq
កម្មវិធីនេះស័ក្តិសមបំផុតសម្រាប់:
-ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន
-មេឃុំ/ចៅសង្កាត់
-មេភូមិ
-ជំទប់ឃុំ
កុំបោះបង់ឱកាសដ៏មានតម្លៃមួយនេះ!