Advertisement
រោងចក្រវេចខ្ចប់ចេក​នាំ​ចេញទៅចិន

រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ហើយ!


រោងចក្រ វេចខ្ចប់ចេក ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ស្ថិត​នៅ​ស្រុក​ឈូក​ ខេត្តកំពត របស់​ក្រុមហ៊ុន​ដាំដុះ​និង​នាំចេញ​ចេក ទៅ​កាន់​ប្រទេសចិន Longmate Agriculture ត្រូវ​បាន​បើក​សម្ពោធ ដាក់​ឲ្យ​ដំំណើរការ​ជាផ្លូវការ​ហើយ កាល​ពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។
រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។
ដោយ
Advertisement

បើតាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​នេះ រោងចក្រ​នេះ​នឹង​អាច​ធ្វើការ​វេច​ខ្ចប់​នាំ​ចេក​ចេញ​ទៅ​កាន់​ប្រទេស​ចិន ចំនួន​ផ្លែ​ចេក​ស្រស់​ឲ្យ​បាន​ប្រមាណ ២,២​​ម៉ឺន​តោន នៅ​ដំណាច់​ឆ្នាំ​២០១៩​នេះ។

លោក​ឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង មេត បានឲ្យដឹងថា ក្រុមហ៊ុន Longmate Agriculture គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានសហការគ្នាជាមួយនឹងក្រុមហ៊ុនចិន ក្នុងការដាំដុះចេក នៅស្រុកឈូក ខេត្តកំពត ដែលមានផ្ទៃដីចម្ការសរុបប្រមាណ ១.០០០ ហិកតា ជាមួយនឹងដើមទុនវិនិយោគចំនួន៣២ លានដុល្លារអាមេរិក។ 

បច្ចុប្បន្ន ក្រុមហ៊ុននេះ បានដាំដុះចេក បានប្រមាណជាង ៤០០ ហិកតា នឹងគ្រោងបន្ថែមការដាំដុះប្រមាណ ៣០០ ហិកតាទៀត នៅឆ្នាំក្រោយ។ 

រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។

តាមការបញ្ជាក់ ពី លោក ឧកញ៉ា ផែ ហុកឈួន លោករំពឹងថា នឹងនាំចេញផ្លែកចេកស្រស់ឲ្យបានប្រមាណ ២,២ ម៉ឺនតោន  នៅដំណាច់ឆ្នាំ២០១៩នេះ និង៣,៣ ម៉ឺនតោន នៅឆ្នាំ២០២០ ខាងមុខ។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដាំដុះចេកនៅកម្ពុជា គឺមានតាំងពីមុនមានទីផ្សារនាំចេញទៅចិននេះទៅទៀត ខណៈដែលកន្លងមកផលិតផលចេកកម្ពុជា គឺត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម ដែលមានចំនួនប្រមាណ ៣៧.៧០០ តោន នៅឆ្នាំ២០១៨។ 

រដ្ឋមន្ត្រី ក្រសួងកសិកម្ម បានលើកឡើងទៀតថា ក្រុមហ៊ុន Longmate Agriculture នេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ទាំង៥ ដែល បានដាំដុះ វេចខ្ចប់ នាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ដែលការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ដំណើរការបានយ៉ាងល្អលើសគេ។ 

ឯកឧត្តម បញ្ជាក់ថា តាមការចុះទស្សនកិច្ចនៅប្រទេសផ្សេងៗ ពិសេស គឺប្រទេសចិន ដែលមានការដាំដុះ និងវេចខ្ចប់ចេកនេះ ឃើញថា ក្រុមហ៊ុន Longmate Agriculture គឺធ្វើបានល្អជាងបណ្ដាប្រទេសផ្សេងៗទៅទៀត។ 

រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។

តាមរយៈសមត្ថភាពរបស់ក្រុមហ៊ុននាំចេញចេកទាំងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងអាចនាំចេញចេកទៅកាន់ទីផ្សារប្រទេសចិនមិនតិចជាង ១២ ម៉ឺនតោនទេក្នុងមួយឆ្នាំ ខណៈដែលរហូតដល់ឆ្នាំ២០៣០ រំពឹងថាការនាំចេញចេកទៅចិន នឹងកើនឡើងដល់១ លានតោន។ 

រហូតមកទល់ពេលនេះ ក្រុមហ៊ុនចិនមិនទាន់មានកំណត់កូតាក្នុងការនាចូលចេកពីកម្ពុជានៅឡើយទេ ខណៈដែលទំហំនៃការផលិតចេកនាំចូលទៅកាន់ប្រទេសចិន គឺនៅមានកម្រិតតិចនៅឡើយ។ ជាក់ស្ដែង ប្រទេសចិន មានតម្រូវការចេកក្នុងមួយឆ្នាំៗ ប្រមាណ ៤លានតោនឯណោះ។ 

ក្រៅពីការនាំចេញផលិតផលកសិកម្មដូចជា ចេក និងអង្ករ ទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងកសិកម្ម ក៏បានបញ្ជាក់ថា ក៏មានគម្រោងនឹងលើកជាកញ្ចប់នូវផលិតផលកសិកម្មផ្សេងទៀត ដូចជា ផ្លែស្វាយ តាង៉ែន គ្រាប់ស្វាយចន្ទី និងទឹកមាត់ត្រចៀកកាំ ដើម្បី ពិភាក្សាជាមួយភាគីចិន ដើម្បីស្វែងរកលទ្ធភាពឈានទៅរកចុះកិច្ចព្រមព្រៀងនាំចេញក្នុងពេលខាងមុខផងដែរ។ 

ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ដែរថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា កាលពីឆ្នាំ ២០១៨ សម្រេចបាន ក្នុងចំនួន ៤,២លានតោន ខណៈដែលសមត្ថភាពផលិតកសិកម្មរបស់កម្ពុជាមានរហូតដល់ ៣០ លានតោនក្នុងមួយឆ្នាំៗ។ ក្នុងនោះ ការនាំចេញ ផលិតផលកសិកម្មទៅកាន់ប្រទេសចិនមានប្រមាណជាង ៤៥ ម៉ឺនតោន នៅឆ្នាំឆ្នាំ២០១៨៕ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃខាតបង់ជិត ៨០០លានដុល្លារក្នុងមួយ​ឆ្នាំ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក

ព័ត៌មាន
សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក អាមេរិក និង ចិន បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ខាត​បង់​ចំណូល​ពី​ការ​នាំ​ចេញ​ជាង ៧៨០...

ទុន​វិនិយោគ​វិស័យ​សំណង់​កើន​បញ្ច្រាស​ទិស​គ្នា​នឹងធនាគារពិភពលោកដែល​ប្រាប់​ឲ្យ​ប្រយ័ត្ន​ពីហានិភ័យ?

ព័ត៌មាន
ទុនវិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បាន​កើន​ឡើង បញ្ច្រាស​ទិស​គ្នា​ជាមួយ​នឹង​របាយការណ៍​ធនាគារ​ពិភពលោក ដែល​បាន​លើក​ឡើង​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ