លោកស្រី ប្រ៊ូក រ៉ូលីន

លោក ដូណាល់ ត្រាំ ជ្រើសតាំងអតីតទីប្រឹក្សាលោកស្រី ប្រ៊ូក រ៉ូលីន ឱ្យធ្វើជារដ្ឋមន្ត្រីកសិកម្ម


ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសលោកស្រី ប្រ៊ូក រ៉ូលីន (Brooke Rollins) ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក។ ការតែងតាំងនេះ ជាការលើកទឹកចិត្តដល់មនុស្សដែលមានភាពស្មោះត្រង់ជាមួយរដ្ឋបាលលោក ត្រាំ ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាសមាជិកសេតវិមានទីពីរក្រោមរដ្ឋបាលរបស់លោក ត្រាំ បន្ទាប់ពីលោកបានប្រកាសតែងតាំងលោក ស្កុត បេសឹន (Scott Bessent) នាយកមូលនិធិវិនិយោគដ៏ល្បីមួយរូបឱ្យធ្វើជារដ្ឋមន្ត្រីរតនាគារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។
លោកស្រី ប្រ៊ូក រ៉ូលីន
ដោយ

ប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា លោកនឹងតែងតាំងលោកស្រី ប៊្រូក រ៉ូលីន អតីតប្រឹក្សាក្នុងអាណត្តិទីមួយរបស់លោកឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម។ ក្រោយទទួលបានការជ្រើសតាំងលោកស្រី រ៉ូលីន បានប្ដេជ្ញាចិត្តថា លោកស្រីនឹងខិតខំជួយប្រជាកសិករ និងធ្វើឱ្យអាម៉េរិក មានស្បៀងអាហារគ្រប់គ្រាន់ ព្រមទាំងស្ដារឡើងវិញនូវទីក្រុងតូចៗ ដែលពឹងផ្អែកលើវិស័យកសិកម្មផងដែរ។

ការជ្រើសតាំងលោកស្រី រ៉ូលីន ធ្វើជារដ្ឋមន្ត្រីកសិកម្មនេះ ត្រូវបានគេមើលឃើញថា គឺជាការលើកទឹកចិត្តដល់អ្នកដែលស្មោះត្រង់ចំពោះរដ្ឋបាលរបស់លោក ត្រាំ។ ជាក់ស្ដែងលោកស្រី រ៉ូលីន បច្ចុប្បន្នជាប្រធានវិទ្យាស្ថានគោលនយោបាយទីមួយរបស់អាម៉េរិក ដែលលោកស្រីបានបង្កើតឡើងនៅឆ្នាំ២០២១ ដើម្បីជួយពង្រឹងមូលដ្ឋាន ដើម្បីជួយឱ្យលោក ត្រាំ បានត្រឡប់ទៅកាន់​សេតវិមានជាថ្មី។

ការជ្រើសតាំងនេះ​បានធ្វើឡើងនៅពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងជ្រើសរើសលោកស្រី ឃែលី ឡូហ្វភ្លើ (Kelly Loeffler) ជាអតីតព្រឹទ្ធសមាជិកម្នាក់មកពីរដ្ឋចចជា និងជាម្ចាស់ជំនួយដ៏លេចធ្លោមួយរបស់លោក ត្រាំ សម្រាប់តំណែងនេះ ប៉ុន្តែនៅទីបំផុតលោក ត្រាំ ក៏បានជ្រើសតាំងលោកស្រី រ៉ូលីន ជំនួសទៅវិញ។

មុនប្រកាសតែងតាំងលោកស្រី រ៉ូលីន ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានប្រកាសតែងតាំងលោក ស្កុត បេសឹន (Scott Bessent) វ័យ៦២ឆ្នាំឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងរតនាគារ។ លោក ស្កុត បេសឹន (Scott Bessent) គឺជានាយកគ្រប់គ្រងមូលនិធិវិនិយោគឈានមុខដ៏ល្បីល្បាញមួយរូបដែលលោក ដូណាល់ ត្រាំ សរសើរមិនដាច់ពីមាត់។ លោក ស្កុត ត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់យ៉ាងទូលំទូលាយ​ថា ជាវិនិយោគិនអន្តរជាតិឈានមុខដ៏គួរឱ្យគោរពស្ញប់ស្ញែងមួយរូបរបស់ពិភពលោក និងជាអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


កញ្ចប់ថវិកាទំហំ៣០០ពាន់លានដុល្លារសម្រាប់ជួយដោះស្រាយបញ្ហាអាកាសធាតុត្រូវបានអនុម័ត តែប្រទេសទទួលជំនួយរិះគន់

ទីបំផុតកិច្ចព្រមព្រៀងដោះស្រាយបញ្ហាប្រែប្រួលអាកាសទំហំ៣០០ពាន់ដុល្លារក្នុង១ឆ្នាំ ដែលផ្តល់ដោយបណ្តាប្រទេសអ្នកមាន សម្រាប់ជួយប្រទេសក្រីក្រ ដែលរងគ្រោះដ…

សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបង្ហាញ​នវានុវត្តន៍​ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា

សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ