លោក ត្រាំ

លោក ត្រាំ ពិចារណាដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី និងហៅលោក ពូទីន ថាជាមនុស្សឆ្កួត ក្រោយរុស្ស៊ីបើកការវាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីៗលើប្រទេសរុស្ស៊ី ហើយបានហៅប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថាជាមនុស្សឆ្កួត ក្រោយពីបុរសខ្លាំងរូបនេះបានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីល និងដោយយន្តហោះដ្រូន២យប់ជាប់ៗគ្នានៅទូទាំប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
លោក ត្រាំ
ដោយ

ការប្រកាសក្ដែងៗរបស់លោក ដូណាល់ ត្រាំ បានបង្ហាញពីការមួរម៉ៅក្ដៅចិត្តនឹងលោក ពូទីន កាន់តែខ្លាំង ហើយក៏បានធ្វើឱ្យដំណើរការចរចាបទឈប់បាញ់សម្រាប់អ៊ុយក្រែន ត្រូវជាប់គាំងផងដែរ។

លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមិនសប្បាយចិត្តទាល់តែសោះចំពោះអ្វីដែលលោក ពូទីន កំពុងធ្វើ ពោលគឺកំពុងសម្លាប់មនុស្សជាច្រើន ហើយលោកមិនដឹងថាលោក ពូទីន កើតអីនោះទេបានជាបែបនេះ។

ក្រោយមកនៅថ្ងៃទី២៥ ឧសភា លោក ដូណាល់ ត្រាំ បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា លោក ពូទីន ពិតជាឆ្កួតមែនទែនហើយ។

លោក ត្រាំ បានអះអាងថា លោកតែងតែងនិយាយរហូតមកហើយថា លោក ពូទីន មានមហិច្ឆតាធំចង់បានទឹកដីអ៊ុយក្រែនទាំងមូល គឺមិនត្រឹមតែចង់បានមួយចំណែកនោះទេ ហើយវាប្រហែលជាបែបនេះមែន។ ទន្ទឹមនឹងនេះ លោក ត្រាំ បានព្រមានថា ប្រសិនបើលោក ពូទីន ពិតជាធ្វើបែបនេះមែន នោះវានឹងនាំទៅរកការដួលរលំនៃប្រទេសរុស្ស៊ី ជាក់ជាមិនខាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ?

មន្ត្រីជាន់ខ្ពស់របស់អាស៊ាន បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីលទ្ធផលផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ (AEC Blueprint 2025) និងពិនិ…

អ្នកជំនាញស្នើឱ្យកម្ពុជា គួរផលិតពូជទុរេនផ្ទាល់ខ្លួន ខណៈពូជដាំដុះបច្ចុប្បន្នភាគច្រើននាំចូលពីក្រៅប្រទេស

ពូជទុរេន ដែលប្រជាពលរដ្ឋចូលចិត្តបរិភោគ និងកសិករកំពុងនិយមដាំដុះ ដូចជា ម៉ុនថង ម៉ូសាងឃីង និងរី៦ ជាដើម ត្រូវបានគេស្គាល់ថា មានប្រភពមកពីថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ