#លោក ត្រាំ

Articles by Tag លោក ត្រាំ

ការខ្វែងគំនិតគ្នាបានផ្ទុះឡើងដោយលោក ត្រាំ ថា តម្លៃប្រេងឥន្ធនៈនៅអាម៉េរិកនឹងធ្លាក់ចុះ តែរដ្ឋមន្ត្រីថាមពលថា នឹងមិនអាចធ្លាក់ចុះ

ដោយ​ ​ ខេមបូណូមីស
ការខ្វែងគំនិតគ្នាជុំវិញការព្យាករតម្លៃថាមពលនៅអាម៉េរិក បានកើតមានឡើងរវាងប្រធានាធិ បតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំជាមួយរដ្ឋមន្ត្រីថាមពល គឺលោក គ្រីស រ៉ាយ (Chris Wright)។ ការខ្វែងគំនិតគ្នានេះកើតឡើងក្រោយរដ្ឋមន្ត្រីថាមពលព្យាករថា តម្លៃប្រេងសាំងទំនងជាពិបាកនឹងធ្លាក់ចុះក្រោម៣ដុល្លារក្នុងមួយហ្គាឡុង(១ហ្គាឡុងជិត៤លីត្រ) នៅឆ្នាំនេះ តែលោក ត្រាំ បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះភ្លាមៗប្រសិនបើសង្រ្គាមនៅអ៊ីរ៉ង់ត្រូវបានបញ្ចប់។