ពន្ធបដិការ

លោក ដូណាល់ ត្រាំ អះអាងថា លោកគ្មានគម្រោងពន្យារពេលអនុវត្តពន្ធបដិការនោះទេ


ក្រោយមន្រ្តីសេតវិមានបានលើកឡើងពីលទ្ធភាព ដែលអាម៉េរិក អាចពន្យារពេលអនុវត្តពន្ធបដិការក្រោយការពន្យាពេល៩០ថ្ងៃដល់ឱសានវាទ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកគ្មានគម្រោងពន្យារពេលអនុវត្តការយកពន្ធនេះលើសពីថ្ងៃទី៩ ខែកក្កដា ឡើយ។ លោកបាននិយាយថា រដ្ឋបាលរបស់លោកនឹងជូនដំណឹងពីការអនុវត្តនេះដល់ប្រទេសនានា ក្នុងពេលឆាប់ៗនេះ ខណៈការលើកលែង ឬបន្ធូរបន្ថយទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសណាមួយ វាអាស្រ័យលើប្រទេសនោះមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
ពន្ធបដិការ
ដោយ

ស្របពេលឱសានវាទនៃការពន្យារពេលការអនុវត្តពន្ធបដិការ៩០ថ្ងៃរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ជិតផុតកំណត់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងថា លោកគ្មានគម្រោងពន្យារពេលអនុវត្តពន្ធនេះឱ្យលើសពីថ្ងៃទី៩ ខែកក្កដា នោះទេ។ លោក ត្រាំ បានគូសបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងជូនដំណឹងពីការចូលជាធរមាននៃការអនុវត្តពន្ធនេះដល់ប្រទេសនានា ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈការលើកលែង ឬបន្ធូរបន្ថយលើប្រទេសណាមួយនោះ វាអាស្រ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសនីមួយៗជាមួយសហរដ្ឋអាម៉េរិក។

បើតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ បច្ចុប្បន្នសហរដ្ឋអាម៉េរិក កំពុងពិនិត្យមើលការអនុវត្ត និងឥរិយាបថ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដៃគូនីមួយៗ ដូច្នេះសហរដ្ឋអាម៉េរិកនឹងពិចារណាយកពន្ធទៅនោះ ដែលអាចមានក្នុងរង្វង់១០%, ២៥%, ៣០% ឬ៥០%។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានដាក់ពន្ធបដិការលើប្រទេស និងដែនដីជាង១៨០ទូទាំងពិភពលោក ហើយមកដល់ពេលនេះប្រទេសដែលសកម្មក្នុងការចរចាលើបញ្ហាពន្ធនេះជាមួយអាម៉េរិក មានប្រមាណ១៨ប្រទេស ហើយមកទល់ពេលនេះ មានតែចក្រភពអង់គ្លេសតែមួយប៉ុណ្ណោះ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វិស័យសំណង់របស់ជប៉ុន កំពុងជួបវិបត្តិខ្វះកម្មករធ្ងន់ធ្ងរ ធ្វើឱ្យគម្រោងដែលពន្យារពេលមានទំហំកើនឡើងរហូតដល់ជាង១០០ពាន់លានដុល្លារអាម៉េរិក

ឧស្សាហកម្មសំណង់របស់ប្រទេសជប៉ុន កំពុងជួបវិបត្តិខ្វះកម្មករធ្ងន់ធ្ងរ ធ្វើឱ្យគម្រោងសាងសង់ដែលត្រូវពន្យារពេល មានទំហំកើនឡើងរហូតដល់ជាង១០០ពាន់លានដ…

ទោះបីបច្ចេកវិទ្យា AI មានការរីកចម្រើន តែកម្លាំងពលកម្មមនុស្សនៅតែមានតម្រូវការខ្ពស់

សញ្ញាដែលបង្ហាញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដណ្តើមការងារមនុស្សបានបង្ហាញហើយនៅអឺរ៉ុប។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ AI នៅមិនទាន់អាចជំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ