លោក ត្រាំ

លោក ត្រាំ អាចបន្តពន្យារពេលអនុវត្តពន្ធបដិការលើកម្ពុជា និងប្រទេស១៧ផ្សេងទៀត


ក្រោយការផ្អាកការអនុវត្តពន្ធបដិការចំនួន៩០ថ្ងៃ ជិតដល់ថ្ងៃកំណត់ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានបង្ហើបថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាម៉េរិក ចំនួន១៨ រួមទាំងកម្ពុជា ដែលកំពុងចរចាគ្នាដោយភាពស្មោះត្រង់ អាចនឹងទទួលបានការពន្យារពេលការអនុវត្តពន្ធនេះបន្តទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
លោក ត្រាំ
ដោយ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសសេន បានបង្ហាញពីចេតនាក្នុងការបន្តអនុគ្រោះការពន្យាពេលអនុវត្តពន្ធបដិកាលើសពីថ្ងៃទី៩ ខែកក្កដា សម្រាប់ដៃគូពាណិជ្ជកម្មចំនួន១៨ រួមទាំងកម្ពុជា ដែលបាន និងកំពុងខិតខំចរចាដោយស្មោះត្រង់ជាមួយសហរដ្ឋអាម៉េរិក។ នៅក្នុងអំឡុងធ្វើសវនាការងារជាមួយគណៈកម្មការជំនាញមួយរបស់សភាអាម៉េរិក កាលពីថ្ងៃទី១១ ខែមិថុនា រដ្ឋមន្ត្រីរូបនេះ បានប្រាប់សមាជិកសភាថា សហរដ្ឋអាម៉េរិក កំពុងចរចាជាមួយប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន១៨ ដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយជាមួយប្រទេសទាំងនេះនាពេលខាងមុខ។

ពាក់ព័ន្ធពន្ធបដិការរបស់អាម៉េរិក ដែលបានពន្យាពេលអនុវត្ត៩០ថ្ងៃ ដែលគ្រោងចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា លោក បេសសេន បានលើកឡើងថា រដ្ឋបាលអាម៉េរិក អាចនឹងមានការផ្លាស់ប្តូរពេលវេលា ដែលគ្រោងនឹងកំណត់នៅពេលឱសានវាទកាន់តែខិតជិតចូលមកដល់។ មកទល់ពេលនេះសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ហាក់មានភាពធូរស្រាល ក្រោយក្រុមមន្រ្តីជំនាញរបស់មហាអំណាចទាំងពីរជួបពិភាក្សាគ្នាពីរជុំកន្លងមក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃអះអាងថា ការកាត់ផ្តាច់ចរន្តអគ្គិសនីមកកម្ពុជាមិនមែនជារឿងនយោបាយនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសថៃបានចេញមកបដិសេធថា ការកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធឺណិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនពាក់ព័ន្ធរឿងនយោបាយ…

ធនាគារ ខេប៊ីប្រាសាក់ និង ហ្វតតេ អ៊ិនសួរឹនស៍ រួមគ្នាផ្តោតលើសេវាអតិថិជនជាធំ ក្នុងផែនការយុទ្ធសាស្រ្ត «ឆ្នាំ 2025 កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ»

រាជធានីភ្នំពេញ, ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានរៀបចំកិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ