IMF ព្រមានពីហានិភ័យនៃអត្រាការប្រាក់កម្ចី

IMF ព្រមានពីហានិភ័យនៃអត្រាការប្រាក់កម្ចី នៅពេលដែលបំណុលនៅទូទាំងសកលលោកកើនដល់ ២២៦ទ្រីលានដុល្លារ


IMF ចេញមកព្រមានពីហានិភ័យនៃអត្រាការប្រាក់កម្ចី នៅពេលដែលបំណុលនៅទូទាំងសកលលោកបានហក់ឡើងដល់ ២២៦ទ្រីលានដុល្លារ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា បំណុលនៅទូទាំងសកលលោក បានកើនឡើងដល់ទៅ ២២៦ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០២០ ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មាន គិតតាំងពីសម័យសង្គ្រាមលោកលើកទី២មកម្ល៉េះ។ នេះបើតាមការចុះផ្សាយដោយសរព័ត៌មាន CNA។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF

ប្រការនេះហើយ បានធ្វើឲ្យ IMF ចាត់ទុកថា កំពុងបង្កហានិភ័យកាន់តែខ្លាំង ប្រសិនបើអត្រាការប្រាក់សកលលោកមានការកើនឡើងកាន់តែលឿនជាងអ្វីដែលបានរំពឹងទុក។

មន្ត្រីជាន់ខ្ពស់របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា ការរាតត្បាតកូវីដ១៩ បង្កឲ្យបំណុលកើនដល់ទៅទំហំ ២៥៦% នៃ ផលិតផលក្នុងស្រុករបស់ពិភពលោក GDP ក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង ២៨% បន្ថែមទៀត ធៀបនឹងកម្រិតបំណុលដែលធ្លាប់មានពីមុន។ ការខ្ចីប្រាក់របស់រដ្ឋាភិបាលប្រទេសនានា តំណាងឲ្យពាក់កណ្ដាលនៃទឹកប្រាក់បំណុលដែលបានកើនឡើង ២៨ទ្រីលានដុល្លារ ប៉ុន្ដែ បំណុលនៅក្នុងវិស័យឯកជនក្នុងចំណោមសាជីវកម្មមិនមែនហិរញ្ញវត្ថុ និង បំណុលគ្រួសារវិញ ក៏បានកើនដល់កម្រិតខ្ពស់បំផុតមួយផងដែរ។

បើតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដដែលនេះ បានឲ្យដឹងទៀតថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសចិន គឺតំណាងឲ្យដល់ទៅ ៩០% នៃបំណុលដែលបានកើនឡើងសរុប ដោយសារតែបំណុលទាំងនោះ មានអត្រាការប្រាក់ទាបសម្រាប់ប្រទេសទាំងនេះ។ ដោយឡែក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍វិញ បំណុលមានការកើនឡើងតិចតួចប៉ុណ្ណោះ ព្រោះតែមានការរារាំងដោយការចំណាយលើការខ្ចីប្រាក់មានខ្ពស់ និងមានការកម្រិតលទ្ធភាពដើម្បីទទួលបានមូលនិធិជាដើម។

អគ្គនាយកកិច្ចការសារពើពន្ធរបស់ IMFបានបញ្ជាក់ថា អត្រាការប្រាក់កាន់តែខ្ពស់នឹងកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងការចំណាយសារពើពន្ធនិងបង្កឲ្យមានក្ដីបារម្ភអំពីចីរភាពបំណុលកាន់តែខ្លាំង។

មន្ត្រីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសបញ្ជាក់ទៀតថា ហានិភ័យនឹងមានកាន់តែខ្ពស់ ប្រសិនបើអត្រាការប្រាក់កើនឡើងខ្ពស់ជាងការរំពឹងទុក ហើយកំណើននៃការផ្ដល់កម្ចីមានការធ្លាក់ចុះ។ បន្ថែមពីនេះ ការរឹតបន្ដឹងកាន់តែខ្លាំងនៃលក្ខខណ្ឌហិរញ្ញវត្ថុ ក៏នឹងបង្កើនសម្ពាធកាន់តែធ្ងន់ធ្ងរទៅលើរដ្ឋាភិបាល ក្រុមគ្រួសារ និងក្រុមហ៊ុន ដែលកំពុងជំពាក់បំណុលនៅមិនទាន់សងរួចនៅទូទាំងពិភពលោកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេវាធានាឥណទាន ផ្ដល់អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម

ព័ត៌មាន
សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំសិក្ខាសាលាស្តីអំពី «សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុន…

តម្លៃប្រេងពិភពលោកបន្ដកើនឡើង ខណៈតម្រូវការប្រេងឥន្ធនៈនៅអាមេរិកហក់ឡើងខ្លាំង

ព័ត៌មាន
តម្លៃប្រេងនៅលើទីផ្សារពិភពលោកនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅតែបន្ដកើនឡើង នៅពេលដែលតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក កំពុងកើនឡើងខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ