លោក ត្រាំ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំដល់ទៅជាង២៤០ពាន់លានដុល្លារជាមួយប្រទេសកាតា ក្នុងចំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា


សេតវិមានបានប្រកាសថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សម្រេចបានកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាង២៤៣ពាន់លានដុល្លារអាម៉េរិកជាមួយប្រទេស កាតា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចំនួន៣ក្នុងតំបន់មជ្ឈិមបូព៌ា ហើយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍រដ្ឋ នៃប្រទេសកាតា Qatar Airways បានចុះកិច្ចព្រមព្រៀងទិញយន្តហោះចំនួន២១០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing របស់សហរដ្ឋអាម៉េរិកក្នុងតម្លៃប្រមាណ៩៦ពាន់លានដុល្លារ។
លោក ត្រាំ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ

សេតវិមាន បានអះអាងថា នេះគឺជាផ្នែកមួយ នៃផែនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំរហូតដល់ទៅជាង១,២ទ្រីលានដុល្លារ ជាមួយប្រទេសជាប់ឈូងសមុទ្រដ៏តូចមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

សហរដ្ឋអាម៉េរិកបានប្រកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំជាង២៤០ពាន់លានដុល្លារ ជាមួយប្រទេសកាតា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចំនួន៣ក្នុងតំបន់មជ្ឈិមបូព៌ា ហើយសេតវិមាន បាននិយាយថា កិច្ចព្រមព្រៀងដ៏ធំនេះនឹងជួយជំរុញនវានុវត្តន៍ និងវិបុលភាពសម្រាប់មនុស្សច្រើនជំនាន់ទៅមុខ ជួយពង្រឹងភាពលេចធ្លោឈានមុខគេរបស់សហរដ្ឋអាម៉េរិក ផ្នែកផលិតកម្ម និងបច្ចេកវិទ្យា និងនាំសហរដ្ឋអាម៉េរិកឈានទៅរកយុគសម័យមាសថ្មី។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកាតា Qatar Airways បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចំនួន២១០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing របស់សហរដ្ឋអាម៉េរិកក្នុងតម្លៃប្រមាណ៩៦ពាន់លានដុល្លារ ហើយសេតវិមានបានបន្ថែមទៀតថា នេះជាផ្នែកមួយនៃផែនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំរហូតដល់ទៅជាង១,២ទ្រីលានដុល្លារ ជាមួយប្រទេសជាប់ឈូងសមុទ្រដ៏តូចមួយ។

សូមបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងអំឡុងការឈប់សំចតទី២ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចំនួន៣ក្នុងតំបន់មជ្ឈិមបូព៌ា ពោលគឺមួយថ្ងៃក្រោយពីលោកបានប្រកាសថា ប្រទេសអារ៉ាប៊ីសាអឌីត បានសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅ៦០០ពាន់លានដុល្លារអាម៉េរិក លើផលិតកម្ម ផលិតផល និងសេវាកម្មរបស់សហរដ្ឋអាម៉េរិក។

រហូតមកទល់ពេលនេះ លោក ដូណាល់ ត្រាំ មិនទាន់ឈានដល់គោលដៅដូចអ្វីដែលលោកបានសន្យាទាក់ទាញទុនវិនិយោគពីបណ្ដាក្រុមហ៊ុន នៃប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបាន១ទ្រីលានដុល្លារនៅឡើយទេ ប៉ុន្តែលោកបាននិយាយថា ប្រទេសទាំងពីរនឹងបន្តប្រឹងប្រែងសហការគ្នា ដើម្បីសម្រេចគោលដៅនោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ពូទីន និងលោក ត្រាំ សុទ្ធតែមិនចូលរួមក្នុងការចរចាសន្តិភាពសម្រាប់អ៊ុយក្រែន ដែលលោក ពូទីន ខ្លួនឯងជាអ្នកស្នើឡើង

ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ កន្លងទៅបានស្នើឱ្យមានកិច្ចចរចាដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ