វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ព្រ.មានដំឡើងពន្ធ២៥% ឬច្រើនជាងនេះលើរថយន្តដែលនាំចូលទីផ្សារអាម៉េរិកនៅខែមេសា ខាងមុខនេះ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីពេលថ្មីៗថា លោកទំនងជានឹងប្រកាសពន្ធលើការនាំចូលយានយន្តយ៉ាងតិច២៥% និងអាចខ្ពស់ជាងនេះនៅដើមខែមេសា ដើម្បីលើកទឹកចិត្តក្រុមហ៊ុនផលិតរថយន្ត ឱ្យផ្លាស់ប្តូរផលិតកម្មរបស់ពួកគេទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយចំនួនកំពុងប្រុងជើងការត្រៀមខ្លួនទប់ទល់នឹងវិធានការពន្ធនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា លោកចង់ដំឡើងពន្ធលើរថយន្តនាំចូលក្នុងអត្រាយ៉ាងហោចណាស់២៥% ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តឱ្យផ្លាស់ប្តូរផលិតកម្មរបស់ពួកគេទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក ហើយលោកទំនងជានឹងប្រកាសអំពីការសម្រេចចិត្តលើពន្ធគយនេះនៅថ្ងៃទី២ ខែមេសា។

លោក ត្រាំ មិនបានបញ្ជាក់ទេថា តើនឹងមានការលើកលែងចំពោះពន្ធនាំចូលរថយន្តដែលខ្ពស់ស្រាប់ហើយ ឬយ៉ាងណានោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រទេសដែលអាចរងគ្រោះខ្លាំងជាងគេរួមមានជប៉ុន កាណាដា កូរ៉េខាងត្បូង និងអាល្លឺម៉ង់ និងប្រទេសម៉ិកស៊ិក ជាទីដែលក្រុមហ៊ុនផលិតរថយន្តអាស៊ីមួយចំនួនបានបង្កើតរោងចក្រដំឡើងរថយន្តនៅទីនោះ។

ប្រធានាធិបតីទី៤៧របស់អាម៉េរិករូបនេះ បានអះអាងថា លោកបានទាក់ទងក្រុមហ៊ុនធំៗមួយចំនួននៅក្នុងពិភពលោក ហើយបានប្រាប់ក្រុមហ៊ុនទាំងនោះថា អាម៉េរិកកំពុងអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងមានការដំឡើងពន្ធគយ និងការលើកទឹកចិត្ត។ ជាការឆ្លើយតបក្រុមហ៊ុនទាំងនោះហាក់បង្ហាញបំណងចង់ត្រលប់មកកាន់សហរដ្ឋអាម៉េរិកវិញ។

ពាក់ព័ន្ធនឹងផែនការប្រកាសពន្ធរថយន្តរបស់លោក ដូណាល់ ត្រាំ នេះ ក្រុមហ៊ុនជប៉ុនមួយចំនួនដូចជាហុងដា នីសាន់ និងម៉ាសដា (Mazda) ជាដើម កំពុងពិចារណាលើវិធីមួយចំនួនដើម្បីកែសម្រួលផែនការផលិតកម្មរបស់ពួកគេមុនពេលលោក ត្រាំ អនុវត្តការយកពន្ធលើផលិតផលរថយន្តរបស់ខ្លួននៅពីរបីសប្តាហ៍ខាងមុខនេះ។

វិធានការដំឡើងពន្ធថ្មីនេះ បានបន្ថែមការព្រួយបារម្ភថ្មីសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើនរួមទាំងក្រុមហ៊ុនរថយន្តទាំង៣ខាងលើរបស់ជប៉ុនផងដែរ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងវិធានការពន្ធផ្សេងទៀត ដូចជាពន្ធទ្វេភាគី ពន្ធដែកថែប និងអាលុយមីញ៉ូម និងពន្ធដែលអាចមាន២៥%ទៀតទៅលើប្រទេសម៉ិកស៊ិក និងកាណាដាជាដើម៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើក្រសួងពាណិជ្ជកម្មថៃ មានវិធានការអ្វីខ្លះ ដើម្បីជំរុញឱ្យតម្លៃស្រូវអង្ករងើបឡើងវិញ?

ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឆន្ទៈខ្ពស់ក្នុងការជំរុញបង្កើតតម្លៃស្រូវអង្ករនៅលើទីផ្សារក្រោយបានធ្លាក់ចុះដោយសារកត្តាខាងក្រៅនៅមួយរយៈចុងក្រោយនេះ តា…

តើមានកត្តាអ្វីជំរុញឱ្យសិង្ហបុរី សម្រុកដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាម៉េរិកច្រើនបំផុតមិនធ្លាប់មានកាលពីអំឡុងខែមករា កន្លងទៅ?

ប្រទេសដែនកោះសិង្ហបុរី ដែលមានប្រជាជនសរុបប្រមាណ៦លាននាក់ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយនៅអាស៊ី បានសម្រុកដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ