វិស័យហិរញ្ញវត្ថុ

ហេតុអ្វីពលរដ្ឋចាំបាច់តាមដានប្រតិបត្តិការឥណទាន តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?


ចំនួន និងទំហំឥណទានក្នុងប្រព័ន្ធធនាគារនៅកម្ពុជា មានកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែយ៉ាងណាវាស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ ទន្ទឹមនឹងចំនួនអ្នកប្រើប្រាស់កម្ចីមានការកើនឡើង ចំនួនកម្ចីខូច និងចំនួនអ្នកខូចប្រវត្តិឥណទាន ដែលពលរដ្ឋនិយមហៅថា ខូច CBC ក៏មានការកើនឡើងដូចគ្នាដែរ។ ការខូចប្រវត្តិឥណទាន គឺសំដៅដល់ការបង់សងត្រឡប់របស់អតិថិជនមានភាពយឺតយ៉ាវលើសពី៩០ថ្ងៃ។ ហេតុអ្វីពលរដ្ឋចាំបាច់តាមដានប្រតិបត្តិការឥណទាន តើវាផ្តល់អត្ថប្រយោជន៍យ៉ាងដូចម្តេច?
វិស័យហិរញ្ញវត្ថុ
ដោយ

ក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស លោក អឿន សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលកម្ពុជា ក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលពីវិបត្តិសកលនានា ចំនួនអ្នកខូចប្រវត្តិឥណទាន ដែលគេនិយមហៅថា ខូច CBC មានការកើនឡើងគួរឱ្យកត់សម្គាល់។ ប៉ុន្តែក្រោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ ចំនួនអ្នកខូចប្រវត្តិឥណទាន ក៏មានការថយចុះមកវិញផងដែរ។

បើតាមតាមលោក អឿ សុធារ័ត្ន ខូចប្រវត្តិឥណទានសំដៅដល់អតិថិជន ដែលមានការបង់សងត្រឡប់យឺតលើសពី៩០ថ្ងៃ ឬត្រូវបានលុបចេញពីបញ្ជី។ យ៉ាងណាមិញថ្នាក់ដឹកនាំរូបនេះស្នើឱ្យពលរដ្ឋកុំចាត់ទុក CBC ជាបញ្ជីខ្មៅ ព្រោះ CBC ជាស្ថាប័នមួយ ដែលគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រតិបត្តិការឥណទានរបស់បណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានានៅកម្ពុជា ទាំងភាពវិជ្ជមាន និងអវិជ្ជមាន។

​​ហេតុអ្វីពលរដ្ឋដែលជាអ្នកប្រើប្រាស់កម្ចីចាំបាច់តាមដានប្រតិបត្តិការឥណទានរបស់ខ្លួន តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ឆ្លើយតបនឹងសំណួរនេះ លោក អឿ សុធារ័ត្ន បានបកស្រាយថា ការតាមដានប្រតិបត្តិការ ឬប្រវត្តិឥណទាន អាចធ្វើឱ្យពលរដ្ឋដឹងពីសុខុមាលភាពហិរញ្ញវត្ថុ និងអាចកែតម្រូវលើបញ្ហាខ្វះខាតមួយចំនួន។

​បើយោងតាមរបាយការណ៍របស់ ការិយាឥណទានកម្ពុជា (CBC) គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាជនកម្ពុជា ប្រមាណជិត៥លានគណនី កំពុងប្រើប្រាស់កម្ចីនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលមានទំហំទឹកប្រាក់ជាង៥៧ពាន់លានដុល្លារ ឬជាង១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជាង ៣លាន ៨សែនគណនី។ជាមួយគ្នានេះ អត្រាឥណទានមិនដំណើរការក្នុងវិស័យនេះក៏មានការកើនឡើងផងដែរ កាលពីឆ្នាំ២០២៣ ដោយមានក្នុងអត្រា៥,៤%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ថ្លៃមកនៅត្រឹមជាង២០០រៀលក្នុង១គីឡូក្រាម ខណៈសមាគមដំឡូមីខ្មែរចាត់ទុកជាតម្លៃដែលមិនអាចទទួលយកបាន

ព័ត៌មាន
ប្រធានសមាគមដំឡូងមីខ្មែរ បានអះអាងថា តម្លៃដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាងមួយខែមកហើយ ដោយបច្ចុប្បន្នមានតម្លៃត្រឹម…

ក្រុមហ៊ុនធំៗជាង១០០របស់ស្តេចប្រេងអារ៉ាប៊ីសាអូឌីត នឹងមកស្វែងរកឱកាសវិនិយោគនៅថៃ

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត គ្រោងដឹកនាំតំណាងក្រុមហ៊ុនធំៗជាង១០០មកធ្វើទស្សនកិច្ចនៅប្រទេសថៃ ហើយនឹងចូលជួបសវនាការសម្ដែងការគួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ