រដ្ឋមន្ត្រីការពារជាតិថៃ និងវៀតណាម ជួបពិភាក្សាគ្នា ជុំវិញរឿងជម្លោះព្រំដែនថៃ-កម្ពុជា
លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃអាទិត្យ ទី១៥ ខធ្នូ បានជួបជាមួយសមភាគីវៀតណាម លោក ឡេ ហួយ ទ្រុង ដោយក្នុងនោះ ភាគីទាំ…
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមថា ប្រទេសថៃ និងកម្ពុជានឹងរងការដាក់ពន្ធបន្ថែមទៀតពីរដ្ឋបាលរបស់លោក ប្រសិនបើពួកគេមិនបញ្ឈប់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមព្រំដែន ដែលកំពុងឡើងកម្តៅខ្លាំង។ លោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន the Wall Street Journal កាលពីពេលថ្មីៗថា លោកនឹងប្រាប់ប្រទេសថៃ និងកម្ពុជាថា ប្រសិនបើពួកគេមិនបញ្ឈប់សង្គ្រាមទេ នោះលោកមិនត្រឹមតែបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ តែនឹងដាក់ពន្ធបន្ថែមទៀត។ លោកបានអះអាងថា គ្មាននរណាអាចធ្វើបែបនេះបាននោះទេ តែលោកនឹងធ្វើវា។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន the Wall Street Journal កាលពីថ្ងៃទី១៤ ខែធ្នូ លោក ត្រាំ បានចាត់ទុកវិធានការពន្ធ ជាឧបករណ៍សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសសម្រាប់រដ្ឋបាលរបស់លោក។
ដោយៈ សរ សុជាតិ