កូវីដ-១៩ បំប្លែងថ្មី «ឌែលតា»

WHO៖ មេរោគកូវីដ១៩«ឌែលតា»នឹងគ្រប់ដណ្តប់ទូទាំងសកលលោកនៅប៉ុន្មានខែខាងមុខ


អង្គការសហប្រជាជាតិនៅថ្ងៃពុធទី២១ខែកក្កដានេះ បានគូសបញ្ជាក់ថា មេរោគកូវីដ១៩បំប្លែងខ្លួនដ៏កាចសាហាវ «ឌែលតា» នឹងឈានទៅរាលដាល គ្របដណ្តប់ពាសពេញពិភពលោកតែម្តងនៅប៉ុន្មានខែខាងមុខទៀតនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
WHO៖ មេរោគកូវីដ១៩«ឌែលតា»នឹងគ្រប់ដណ្តប់ទូទាំងសកលលោកនៅប៉ុន្មានខែខាងមុខ (រូបភាព៖ WHO)
ដោយ

អ្វីជាមូលហេតុនាំឲ្យ​អង្គការសុខភាពពិភពលោក WHO លើកឡើងដូចនេះ?

បច្ចុប្បន្ន គិតត្រឹមម៉ោងនេះ កូវីដ១៩បំប្លែងថ្មីឌែលតា បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុង ១២៤ប្រទេសនិងដែនដីរួចស្រេចទៅហើយ។ មេរោគបំប្លែងខ្លួនឌែលតា ដែលត្រូវបានគេរកឃើញដំបូង​ក្នុងប្រទេសឥណ្ឌានេះ ជាប្រភេទមេរោគដែល​មានកម្រិតឆ្លង​ដ៏លឿនរហ័ស ជាក់ស្តែង បើគេគិតពីថ្ងៃពុធសប្តាហ៍មុន មកដល់​ថ្ងៃពុធសប្តាហ៍នេះ គេអាចកត់សម្គាល់បានថា កូវីដ១៩ ឌែលតាបានឆ្លងចូលទៅកាន់១៣ប្រទេសបន្ថែមទៀត​ក្នុងពេលត្រឹម​មួយសប្តាហ៍។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព​កូវីដ១៩​ប្រចាំសប្តាហ៍​របស់ WHO បានគូសបញ្ជាក់ថា មេរោគកូវីដ១៩ឌែល មិនត្រឹមតែ​ជាមេរោគបំប្លែងខ្លួនដែលរកឃើញក្រោយគេនោះទេ ប៉ុន្តែវាបានឈា​នទៅរាលដាលយ៉ាងឆាប់រហ័ស ហើយបានចរាចរ​យ៉ាងសកម្មនៅទូទាំងពិភពលោក ដូចមេរោគបំប្លែងខ្លួនប្រភេទផ្សេងទៀតដែរ។

ជាក់ស្តែង ក្នុងចំណោម​មេរោគកូវីដបំប្លែងខ្លួនដែល WHO ចាត់ទុកជាមេរោគគួរឲ្យព្រួយបារម្ភ គេសង្កេតឃើញថា មេរោគកូវីដ១៩បំប្លែងខ្លួនអាល់ហ្វា ដែលរកឃើញដំបូងនៅអង់គ្លេស បាននិងកំពុងរាលដាលក្នុង១៨០ប្រទេស, កូវីដប៉េតា ដែលរកដំបូងនៅអាហ្វ្រិកខាងត្បួង កំពុងចរាចរក្នុង១៣០ប្រទេស និងចុងក្រោយមេរោគបំប្លែងថ្មី ហ្គាម៉ា ដែលរកឃើញដំបូងនៅប្រេស៊ីល កំពុងមានវត្តមានក្នុង៧៨ប្រទេស។

បើតាមរបាយការណ៍ដដែលរបស់ WHO ភាគច្រើននៃប្រទេសដែលរកឃើញវត្តមានរបស់មេរោគ ឌែលតា សុទ្ធសឹងតែកំពុងត្រូវបានមេរោគនេះរាលដាលខ្លាំងទាំងអស់ ពោលគឺវាមាន​ដល់ទៅ​ជាង ៧៥%នៃករណីវិជ្ជមានសរុប។

អ្វីមូលហេតុដែលនាំឲ្យកូវីដ១៩បន្តកើនឡើងខ្លាំងដូចនេះ?

បើតាមអង្គការសុខភាពពិភពលោក មូលហេតុដែលធ្វើឲ្យ​ករណីឆ្លងកូវីដ១៩​​បានកើនឡើងមកវិញខ្លាំងដូចនេះ អាចបណ្តាលមកពីកត្តា ៤សំខាន់ៗដូចជា ទី១ ដោយមេរោគបំប្លែងខ្លួនដែលឆ្លងខ្លាំង ​និង​លឿនរហ័ស។ ទី២​ គឺការ​បន្ធូរបន្ធយ​វិធានការ​សុខភាពសាធារណៈ​។ ទី៣ ការប្រមូលផ្តុំ​គ្នា​របស់​ប្រជាជន​លែងគោរព​តាម​គោលការណ៍សុវត្ថិភាព​ និងទី៤ ​ចុងក្រោយគេ ​គឺ​ប្រជាជន​ដែលនៅ​មិនទាន់​បាន​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩​ នៅតែមានចំនួនច្រើននៅឡើយ​។

សូមជម្រាបថា អស់រយៈពេលជាង​១៨ខែមកហើយ ​ចាប់តាំងពី​ការផ្ទុះឡើង​​ដំបូង​ក្នុងប្រទេសចិន​ ជំងឺកូវីដ​១៩នៅបន្ត​ធ្វើ​ចរាចរ​គួរឲ្យបារម្ភ​ក្នុង​​ពិភពលោក​ដដែល ទោះបីជា កិច្ចខិតខំប្រឹងប្រែង​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ បាននិងកំពុងប្រព្រឹត្តទៅក្នុងប្រទេសជាច្រើនក្តី​។ ប្រការនេះ​ធ្វើឲ្យគេប៉ាន់ប្រមាណថា​ ចំនួន​ករណី​ឆ្លង​កូវីដ១៩ នៅ​ទូទាំងពិភពលោក​អាចនឹងកើន​លើស​ ២០០ លាននាក់​ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ចាប់ដៃគូ​ជាមួយ​ធនាគារ CIMB ដើម្បីផ្ដល់កម្ចីកាន់តែពិសេស សម្រាប់ការទិញផ្ទះ-ខុនដូរបស់គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ»

ព័ត៌មាន
គម្រោង«ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់​ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច (WB Sport Village) ជាគម្រោងវិនិយោគទុនដ៏ធំថ្មីមួយទៀតរបស់អ្ន…

ក្រុមហ៊ុន Smart ចេញមុខឆ្លើយតប ទៅនឹងវិធានការរបស់ក្រសួងប្រៃសណីយ៍

ព័ត៌មាន
ក្រោយពីរងនូវវិធានការពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៏ ចំពោះកំហុសឆ្គងរបស់ខ្លួនពាក់ព័ន្ធនឹងកាត់ផ្ដាច់លេខទូរសព្ទរបស់អតិថិជន ដែលកំពុងប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ