សម្ដេចប៉ាប លីអុង ព្រមានថា ពិភពលោកនឹងជួបបញ្ហាធំ បើលោក អេឡុន ម៉ាស់ ក្លាយជា មហាសេដ្ឋីប្រាក់ខ្ទង់ទី្រលានដុល្លារមុនគេ
សម្ដេចប៉ាប លីអុង ទី១៤ (Pope Leo XIV) បានក្រើនរំលឹកពិភពលោកអំពីវិសមភាពទ្រព្យសម្បត្តិ ដែលកំពុងកើនឡើងរវាងក្រុមនាយកប្រតិបត្តិ និងកម្មករ ដោយ…
សារព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បានគំរាមប្តឹងកាសែតដ៏មានវ័យចំណាស់មួយរបស់អាម៉េរិក The New York Time ដោយទារសំណងរហូតដល់១៥ពាន់លានដុល្លារ ក្រោមបទចោទបរិហារកេរ្តិ៍។ លោក ត្រាំ បានអះអាងថា លោកនឹងដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នតុលាការនៅរដ្ឋ Florida តែលោកបានមិនបានបញ្ជាក់ពីពេលវេលានោះទេ។
មូលហេតុដែលជំរុញឱ្យលោក ត្រាំ គំរាមប្តឹងកាសែតនេះ គឺដោយសារកាសែតដែលមានវ័យជិត១៣០ឆ្នាំនេះ បានធ្វើសេចក្តីរាយការណ៍មិនពិតពីលោក ក្រុមគ្រួសារ និងអាជីវកម្មរបស់លោក ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីការចោទប្រកាន់នោះទេ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guadian របស់អង់គ្លេស លោក ត្រាំ បានចោទកាសែត the New York Tims ថា ជាមាត់និម្មិតរបស់អ្នកប្រជាធិបតេយ្យ៕
ដោយៈ សរ សុជាតិ