នុយក្លេអ៊ែ

លោក ត្រាំ ព្រមានអ៊ីរ៉ង់ ធ្ងន់ៗថា ទ្រនិចនាឡិកាចរចាជុំវិញសំណុំរឿងកម្មវិធីនុយក្លេអ៊ែជិតដើរដល់នាទីបញ្ចប់ហើយ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានខ្លាំងៗទៅកាន់អ៊ីរ៉ង់ថា ទ្រនិចនាឡិកាចរចាជិតដល់នាទីបញ្ចប់ហើយសម្រាប់សំណុំរឿងនុយក្លេអ៊ែដ៏ចម្រូងចម្រាស។ ការព្រមានបែបនេះធ្វើឡើងក្រោយមហាអំណាចបានបង្កើតវត្តមានយោធាយ៉ាងសន្ធឹកសន្ធាប់នៅតំបន់សមុទ្រ ដែលជាសញ្ញាបង្ហាញពីការត្រៀមលក្ខណៈសម្រាប់ការប្រើប្រាស់កម្លាំងយោធាលើប្រទេសនេះ។
នុយក្លេអ៊ែ
ដោយ

សារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃទី២៩ ខែមករា ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងនាវាចម្បាំងដ៏ធំសម្បើមរបស់អាម៉េរិក កំពុងធ្វើដំណើរយ៉ាងលឿនប្រកបដោយថាមពល និងក្លៀវក្លាឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយបានព្រមានដោយមិនលាក់លៀមថា កងកម្លាំងនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកប្រតិបត្តិការយ៉ាងឆាប់រហ័សប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លែអ៊ែ ឬក្នុងករណីចាំបាច់ណាមួយ។

ក្រឡេកទៅមើលប្រទេសអ៊ីរ៉ង់ឯណោះហាក់មិនខ្លាចញញើតនឹងការគំរាមកំហែងរបស់អាម៉េរិកនោះឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស់ អារ៉ាកជី (Abbas Araghchi) បានអះអាងថា កងទ័ពអ៊ីរ៉ង់ បានប្រុងជើងការក្នុងកម្រិតខ្ពស់បំផុត ដោយម្រាមដៃរបស់ពួកគេស្ថិតនៅលើកៃកាំភ្លើងរួចជាស្រេចតែម្តង ដើម្បីឆ្លើយតបភ្លាមៗ និងខ្លាំងក្លាបំផុតចំពោះការឈ្លានពានណាមួយ ទោះជាតាមផ្លូវគោក ឬផ្លូវសមុទ្រក៏ដោយ។

យ៉ាងណាក៏ដោយ លោក អារ៉ាកជី នៅតែរក្សាជំហរការពារខ្លួថា កម្មវិធីនុយក្លេអ៊ែ​របស់ខ្លួន គឺធ្វើឡើងដើម្បីរក្សាសន្តិភាពសុទ្ធសាធ ហើយអ៊ីរ៉ង់ស្វាគមន៍ជានិច្ចចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែណា ដែលយុត្តិធម៌ និងសមធម៌។ ប៉ុន្តែបានបដិសេធដាច់ខាតចំពោះការចោទ​ប្រកាន់ម្តងហើយម្តងទៀតរបស់អាម៉េរិក និងសម្ពន្ធមិត្តដែលថា អ៊ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែ។

ការព្រមានដោយចំហររបស់លោក ត្រាំ នេះធ្វើឡើងក្រោយលោកបានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងចូលធ្វើអន្តរាគមន៍ ដើម្បីជួយអ្នករងគ្រោះនៅក្នុងការបង្ក្រាបការតវ៉ាដ៏ឃោរឃៅរបស់រដ្ឋាភិបាលក្រុងតេអេរ៉ង់ កាលពីដើមខែមករា នេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


កម្ពុជាជំទាស់តវ៉ាជំទាស់នឹងពាក្យបណ្ដឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ មកលើមេដឹកនាំកំពូលរបស់កម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៩ ខែមករានេះ បានចេញលិខិតតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ